អាហារ
អម្ពិលផ្អែមមានអត្ថប្រយោជន៍ទាំង០៤ជួយដល់សុខភាព ដែលអ្នកមិនធ្លាប់ដឹងពីមុនមក
Tror Sopheap
April 18 2021
637 views

អម្ពិលផ្អែមមានផ្ទុកទៅដោយ កាល់ស្យូម (៧%), ដែក (២០%), វីតាមីនសេ (៦%), វីតាមីនអា (១%), ប៉ូតាស្យូម (១៣%), នីណូលីន (១២%), ផូស្វ័រ (១៦%), ម៉ាញ៉េស្យូម (២៣%), ជាតិសរសៃ (១៣%) ដែលមានតួនាទីប្រឆាំងនឹងជំងឺដូចជា៖

១. ប្រឆាំងនឹងការទល់លាមក

អម្ពិលផ្អែមត្រូវបានអ្នកស្រាវជ្រាវអះអាងថា ថ្នាំបំបាត់ការទល់លាមកបានយ៉ាងល្អ។ វាសម្បូរទៅដោយជាតិសរសៃ ប៉ូតាស្យូម និងអាស៊ីតតាក្លូកជំរុញការបន្ទោរបង់ចំពោះអ្នកដែលមានការទល់លាមករុំារ៉ៃ។

២.ជាថ្នាំសំលាប់មេរោគ

អម្ពិលត្រូវបានបង្ហាញថាវាជាថ្នាំដ៏អស្ចារ្យក្នុងការប្រឆាំងនឹងជំងឺដ៏សំខាន់មួយនៅក្នុងតំបន់ត្រូពិក គឺជំងឺគ្រុនចាញ់។វាក៏មានប្រសិទ្ធភាពប្រឆាំងនឹងរោគពីវីរុសផ្សិត និងការបង្ករោគផ្សេងៗដូចជា Aspergillus niger, Escherichia coli, Kelbsiella pneumoniae, Salmonella typhi ក្នុងចំណោមរោគអ្នកដទៃទៀតផងដែរ។

៣.ការពារពីជំងឺថ្លើម

សរីរាង្គដែលរងផលប៉ះពាល់ខ្លាំងបំផុតមួយនៅក្នុងប្រព័ន្ធសរីរាង្គរបស់យើង គឺជាការខូចខាតនៃថ្លើម ។ ហេតុនេះអម្ពិលមានតួនាទីសំខាន់ក្នុងការបន្សាបជាតិពុល និងការរំលាយអាហារហើយវាចាំបាច់ក្នុងការជួយឱ្យមានសុខភាពល្អឡើងវិញ។ ករណីថ្លើមមានជាតិពុលដែលបណ្ដាលមកពីអាកុល ផ្លែឈើអម្ពិលនេះ អាចជួយអ្នកបាន។

៤. ជួយដល់ស្រ្ដីមានផ្ទៃពោះ

ផ្លែអម្ពិលជាផ្លែម្យ៉ាងដែលប្រើសម្រាប់ស្ត្រីមានផ្ទៃពោះប្រឆាំងនឹងការចង់ក្អួត ឈឺពេលព្រឹកបានយ៉ាងប្រសិទ្ធភាព។ ជាតិជូរតិចៗនៅក្នុងអម្ពិលផ្អែមផ្ដល់វីតាមីនស៊ីដល់កូន និងម្ដាយឱ្យមានស្បែកស្អាត និងជួយការពារការឆ្លងមេរោគបានយ៉ាងល្អផងដែរ។

ដូចនេះអ្នកគួរតែញុំាអម្ពិលឱ្យបានញឹកញាប់ ព្រោះនៅក្នុងផ្លែអម្ពិលមានអត្ថប្រយោជន៍ច្រើនណាស់ ដែលជួយដល់សុខភាពរបស់យើង៕

អត្ថបទដោយ៖ ភី សៅឌី

 

 

 

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2318

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia