អាហារ
ផឹកច្រើន ញុំាអាហារបំផ្លាញក្រពះញឹក កុំរំលងអាហាររំដោះបញ្ហារលាក ច្រាលជាតិអាស៊ីតនេះចោលឱ្យសោះ
Thida Pet
March 17 2023
13.4 K views

ក្រពះគឺជាសរីរាង្គសំខាន់បំផុត គ្រប់គ្រងបំបែករាល់អាហារទាំងអស់ដែលញុំាចូលទៅ សរីរាង្គមួយនេះ មនុស្សនាពេលបច្ចុប្បន្ន តែងកើតច្រើនបំផុត ជាការព្រួយបារម្ភមួយ ពីព្រោះថាបើក្រពះមានបញ្ហា សុខភាពជាច្រើនភ្នែកទៀតក៏ងាយនឹងកើតមកតាមក្រោយជាក់ជាពុំខាន ។ ដូច្នេះហើយ អ្នកគួរតែកុំទុកក្រពះឱ្យនៅឈឺ នៅរលាក នៅច្រាលជាតអាស៊ីតខ្លាំងទៅៗអី រកអាហារធម្មជាតិជួយសុខភាពមកញុំាដោះស្រាយបញ្ហាក្រពះចេញឱ្យអស់។

ខាងក្រោមនេះជាប្រភេទអាហារជំនួយជួយមុខងាររបស់សរីរាង្គក្រពះឡើងវិញ

១.ផ្លែល្ហុង៖ ផ្លែល្ហុងត្រូវបានគេទទួលស្គាល់់ថាល្អសម្រាប់សុខភាពរបស់ក្រពះពោះវៀន ញុំាហើយជួយបំបាត់អាការហើមពោះ ទល់លាមកជាដើម ក៏ព្រោះតែល្ហុងមានសារធាតុម្យ៉ាងឈ្មោះថា Papain ដែលជាប្រភេទអង់ស៊ីមជួយដល់ការរំលាយអាហារ ឬក៏ស្រូបយកសារធាតុចិញ្ចឹមចូលរាងកាយបានល្អ ។ ដូច្នេះប្រសិនណា អ្នកកំពុងមានបញ្ហាដូចខាងលើ អាចសាកល្បងញុំាផ្លែល្ហុងជាប្រចាំថ្ងៃបាន។ព្រោះថាក្រៅពីជំនួយក្រពះ ល្ហុងក៏ជំនួយដល់ ស្បែក សក់ ក្រចក ភ្នែក ជាដើមស្រីៗមិនគួររំលងមិនញុំានោះទេ។

២.ផ្លែចេកខ្ចី៖ សម្រាប់អ្នកមានបញ្ហារលាកក្រពះរុំារ៉ៃ​ ឬក៏រាករូសមិនងាយបាត់អាចសាកល្បងទទួលទានផ្លែចេកខ្ចីបាន ពីព្រោះថាការសិក្សាមួយបានរកឃើញថា អ្នកដែលរាកទទួលទានផ្លែចេកអាចជួយកាត់បន្ថយអាការ រាករហូតដល់៤ដង។ដូច្នេះប្រសិនណាអ្នកមានបញ្ហាឈឺក្រពះ រាករូសជាដើមកុំរំលងផ្លែចេកខ្ចីឬក័៏ចេកទុំក៏បាន។

៣.ផ្លែតាសក់៖ មែនទែនទៅផ្លែតាសក់ជួយសុខភាពបានច្រើនណាស់ដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺមហារីក ជំនួយភ្នែក ស្បែក ជាពិសេសផ្លែតាសក់ក៏ជំនួយដល់សុខភាពក្រពះដូចគ្នា។ នេះបើយោងតាមរយៈគេហទំព័រ ndtv បានបញ្ជាក់ឱ្យកាន់តែច្បាស់លាស់ថា ផ្លែតាសក់ ទឹកតាសក់គឺអាចជួយព្យាបាលនិងកាត់បន្ថយជំងឺដំបៅក្រពះបាន ជំងឺដំបៅក្រពះបានចេញជារោគសញ្ញាឱ្យដឹងដូចជា ហើមពោះ ភើរ ក្អួតចង្អោរជាដើម។ ផ្លែតាសក់អាចជួយបន្ធូរអាការទាំងនេះឱ្យបានធូរស្បើយជាងមុន។

មួយវិញទៀត គឺប្រភេទ ម្សៅចេកសុខភាព គឺជាប្រភេទម្សៅចេក​ ដែលផលិតចេញពីចេកណាំវ៉ាខ្ចី មើមរមៀត មើមខ្ញី ម្សៅចេកសុខភាពបានផ្តល់ផលប្រយោជន៍ជាច្រើនដល់សុខភាពអ្នកទទួលទាន មានដូចជា ផ្ដល់វីតាមីនស៊ី វីតាមីនបេ៦និងបេ១២ មានសារធាតុរ៉ែ និងសារធាតុចិញ្ចឹមច្រើនប្រភេទ ជាពិសេសមានជាតិកាកសរសៃល្អជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារបានយ៉ាងល្អប្រសើរមានដូចជា៖

-ការពារការឆ្លងបាក់តេរីក្នុងពោះរៀន

-កាត់បន្ថយបញ្ហារលាកក្រពះ លើសជាតិអាស៊ីតក្នុងក្រពះ

-ជួយសម្រួលបញ្ហាដំបៅក្នុងក្រពះ ក្ដៅក្នុងទ្រូង

-ជួយឱ្យគេងលក់ស្កប់ស្កល់ (សម្បូរដោយម៉ាញេស្យូម ប៉ូតាស្យូម)

- ដោះស្រាយបញ្ហាពិបាកបន្ទោរបង់

គូសបញ្ជាក់ឱ្យដឹងផងដែរថា សុខភាពរបស់ក្រពះពោះវៀន មិនមែនជារឿងធម្មតានោះទេ តែជាបញ្ហាធំមួយ ដែលមនុស្សជាច្រើនកំពុងតែកើតជំងឺក្រពះរុំារ៉ៃ ដូច្នេះបើនៅឈឺតិចៗគួរតែរកការព្យាបាលកាត់បន្ថយឱ្យបានលឿនគឺជាការប្រសើរ៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1261

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
212 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
11.6 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4 K views

#ព័ត៌មាន

ប្រយ័ត្នផង! ការពារកូនៗ ពីខ្យល់ពុល ឪពុកម្ដាយគ្រប់រូបត្រូវដឹងជាបន្ទាន់
Tror Sopheap
January 24 2025
3.5 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia