មនុស្សភាគច្រើនសព្វថ្ងៃនេះ មានបញ្ហាការគេងមិនលក់ព្រោះបញ្ហាលុយកាក់ បញ្ហាគ្រួសារ ហើយក៏បណ្តោយអារម្មណ៍លេងទូរស័ព្ទរហូតក្លាយជាទម្លាប់គេងមិនលក់។ បញ្ហាគេងមិនលក់នេះនាំឱ្យកើតជំងឺធាត់ លើសឈាម និងគាំងបេះដូងឆក់អាយុជីវិតលឿនបំផុត។ ៣ក្បាច់ឱ្យអ្នកឆាប់គេងលក់បានលឿន។
ក្បាច់ទី១. ការធ្វើសមាធិជាការបង្កើតលំហូរឱ្យការគេងលក់បានស្កប់ស្គល់។ ពីព្រោះថា ការសមាធិនេះ គ្រាន់តែដង្ហើមដោយដឹងពីការចេញ និងចូលដោយសតិចំនួន១៥ ទៅ២០ នាទី ធ្វើឱ្យអ្នកប្រមូលអារម្មណ៍ក្នុងការផ្តោតរឿងតែមួយ ដើម្បីគេងគេងលក់ស្រួល។ ការសមាធិនេះ ធ្វើឱ្យចិត្តស្ងប់ និងរាងកាយសម្រាកបានល្អបំផុត ពេលអ្នកភ្ញាក់ឡើង នឹងមមានអារម្មណ៍ស្រស់ថ្លា និងមានថាមពលផ្លូវចិត្ត។
ក្បាច់ទី២. លោក Aliko Dangote មានវ័យ ៦៨ឆ្នាំជាអ្នកមានបំផុតនៅអាហ្រ្វិកមានចំនួនទឹកប្រាក់ ២៣.៩ពាន់លានដុល្លារ។ ទោះបីរវល់ការងារច្រើនក៏ដោយ ក៏គាត់មានក្បួនគេងឱ្យឆាប់ដែរគឺថា គាត់ឆ្លៀតពេលធ្វើរឿងដែលគាត់ចូលចិត្ត រៀនអ្វីដែលគាត់ចង់រៀន ញ៉ាំរបស់ដែលគាត់ចង់ញ៉ាំ ដើម្បីកាត់បន្ថយសម្ពាធ ឱ្យចិត្តគាត់ស្រាលពីបញ្ហា ឱ្យចិត្តគាត់មានថាមពលឡើងវិញ ហើយព្រមទាំងប្រគល់ក្ដីស្រលាញ់ជូនខ្លួនឯង ឱ្យជីវិតគាត់រស់នៅមានអារម្មណ៍ថា ការប្រើជីវិតមួយនេះពិតជាមានតម្លៃមានអត្ថន័យណាស់។
ក្បាច់ទី៣. លោក Shawn Steveson ជាអ្នកស្រាវជ្រាវខាងការគេង និងជាអ្នកនិពន្ធបានលើកឡើងថា ការគេងបានល្អអ្នកគួរចូលគេងនៅម៉ោង១០ដល់ម៉ោង៥ព្រឹក វាជាម៉ោងជួយព្យាបាលរាងកាយនិងផ្លូវចិត្តបានល្អបំផុត។ ដើម្បីគេងលក់ស្រួលអ្នកត្រូវធ្វើរឿង ៣នេះសិន។ ទី១. ចូលអ្នកស្រូបពន្លឺព្រះអាទិត្យចាប់ពីម៉ោង ៧ដល់ម៉ោង៩។ ទី២. រៀបចំកន្លែងការគេងក្នុងបន្ទប់ឱ្យងងឹតស្លុង និងទី៣. ឈប់មើលអេក្រង់ទូរស័ព្ទមុន១ម៉ោង មុនចូលគេង៕ អត្ថបទដោយ៖ ទ្រ សុភាព
