ព័ត៌មាន
វ៉ាក់ស៊ាំងចិនរបស់ Sinovac បង្ហាញប្រសិទ្ធភាព ពេលធ្វើតេស្តនៅប្រេស៊ីល
Sochenda Hai
December 24 2020
232 views

រូបភាព៖ CNN

វ៉ាក់ស៊ាំងចិនរបស់ Sinovac បង្ហាញប្រសិទ្ធភាព ពេលធ្វើតេស្តនៅប្រេស៊ីល។ អភិបាល São Paulo បានប្រកាសកាលពីថ្ងៃពុធថាវ៉ាក់ស៊ាំងកូវីដ ១៩ របស់ក្រុមហ៊ុនចិន Sinovac មានប្រសិទ្ធភាពជាង ៥០ ភាគរយ ប៉ុន្តែពន្យារពេលការចេញផ្សាយទិន្នន័យលម្អិតស្តីពីប្រសិទ្ធភាពនៃវ៉ាក់ស៊ាំងដែលបង្កើតដោយ Butantan Institute ដែលមានមូលដ្ឋាននៅទីក្រុង São Paulo ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនឱសថចិន Sinovac។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ Global Times កាលពីថ្ងៃពុធនេះ។

លោក Dimas Covas នាយក Butantan Institute ក៏បានឱ្យដឹងដែរថាការសិក្សាដំណាក់កាលទី ៣ បានបង្ហាញថាវ៉ាក់ស៊ាំងនេះមានប្រសិទ្ធភាព។ ផងដែរ លោក Covas ក៏បានសង្កត់ធ្ងន់ដែរនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធថា "យើងបានឈានដល់កម្រិតមួយនៃប្រសិទ្ធភាព ៥០% ដែលអនុញ្ញាតឱ្យដំណើរការស្នើសុំការសង្គ្រោះបន្ទាន់ មិនថានៅក្នុងប្រទេសប្រេស៊ីល ឬនៅក្នុងប្រទេសចិនទេ"។

លោក Covas  បានឱ្យដឹងទៀតថា កាលដែលការបង្ហាញទិន្នន័យនេះត្រូវបានពន្យារពេលគឺដោយសារមានប្រយោគដែលជាលក្ខខណ្ឌនៅក្នុងកិច្ចសន្យាដែលបានចុះហត្ថលេខារវាង Sinovac និងអភិបាល São Paulo។

សូមជម្រាបថា ទាំងសាធារណៈចិននិងប្រេស៊ីលកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះលទ្ធផលដែលនឹងត្រួសត្រាយផ្លូវក្នុងដើម្បីនឹងធ្វើការចុះឈ្មោះ និងទទួលបានការអនុញ្ញាតដាក់ឱ្យប្រើប្រាស់ទាំងក្នុងប្រទេសចិននិងប្រេស៊ីល។

ជាការឆ្លើយតប ក្រុមអ្នកវិភាគបានបង្ហាញថាលទ្ធផលពួកគេនឹងបង្ហាញត្រូវបានគេរំពឹងថានឹងបន្ថែមនូវទំនុកចិត្តកាន់តែខ្លាំងឡើងដែលវ៉ាក់ស៊ាំងដែលអភិវឌ្ឍដោយប្រទេសចិនអាចជួយបញ្ចប់ការរាតត្បាតនេះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល São Paulo លោក Jean Gorinchteyn មានប្រសាសន៍ថាប្រសិទ្ធភាពរបស់ Sinovac ដែលបានគណនាដោយការសិក្សារបស់ Butantan Institute គឺខុសគ្នាពីប្រសិទ្ធភាពដែលបានបញ្ជាក់នៅក្នុងប្រទេសដទៃទៀត បើធៀបនឹងវ៉ាក់សាំងកំពុងដាក់ឱ្យប្រើប្រាស់។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល ភាពខុសគ្នានេះនៅក្នុងទិន្នន័យពីបណ្តាប្រទេសផ្សេងៗគ្នាបណ្តាលឱ្យមានការពន្យាពេលក្នុងការបង្ហាញព័ត៌មានចុងក្រោយ។

រីឯនៅអារ៉ាប់រួមអេមីរ៉ាតវិញ ក្រសួងសុខាភិបាលអារ៉ាប់រួមអេមីរ៉ាតបាននិយាយកាលពីដើមខែធ្នូថាវ៉ាក់ស៊ាំងរបស់ក្រុមហ៊ុនផលិតឈានមុខគេរបស់ចិនមួយគឺ Sinopharm បានបង្ហាញប្រសិទ្ធិភាពដល់ទៅ ៨៦% ហើយ Sinopharm បានប្រាប់កាសែត Global Times ថាខ្លួនបានបញ្ជូនទិន្នន័យទាំងអស់ពីការសាកល្បងដំណាក់កាលចុងក្រោយទៅនិយតករឱសថចិន។

គួរបញ្ជាក់ផងដែរថា វ៉ាក់ស៊ាំងកូវីដ ១៩ បានបង្កើតឡើងដោយ Sinopharm និង Sinovac ត្រូវបានរំពឹងថាជាវ៉ាក់ស៊ាំងដំបូងគេដែលទទួលបានការយល់ព្រមជាផ្លូវការសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសចិន ដោយផ្អែកលើការពិចារណាលើបច្ចេកទេសយ៉ាងល្អិតល្អន់ និងដំណើរការអភិវឌ្ឍន៍យ៉ាងយកចិត្តទុកដាក់ ចាប់តាំងពីផ្តើមលើកដំបូង៕

ដោយ ហៃ សុចិន្តា

ប្រភព Global Times

Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
196 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
83 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.4 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia