ព័ត៌មាន
វិស័យ​ព្យាបាលដោយចលនានៅកម្ពុជា កាន់តែវិវត្តរីកចម្រើនទៅមុខគួរឱ្យគត់សម្គាល់ ដែលស្តែងឡើងតាមរយៈលទ្ធផល របស់សន្និបាត​ព្យាបាលដោយចលនាកម្ពុជា​លើកទី២៣
Vuthea Morn
October 1 2025
58 views

ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ២០២៥៖ ពិធីសន្និបាតព្យាបាល​ដោយចលនាកម្ពុជាលើកទី២៣ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ មេគង្គវីយូថាវើយ៍ ក្រុងភ្នំពេញ ក្រោមអធិបតីតំណាង ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការសុខភាពពិភពលោក និងសមាគមព្យាបាបាលដោយចលនាពិភពលោក អង្គការជាតិ និងអន្តរជាតិព្រមទាំងម្ចាស់ជំនួយ ទាក់ទងនឹងការព្យាបាលដោយចលនា និងវិស័យស្តារ និងអ្នកជំនាញជាតិ និងអន្តជាតិផងដែរ។

សន្និបាតរបស់សមាគមព្យាបាលដោយចលនាកម្ពុជានេះ មានគោលបំណងលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សជំនាញព្យាបាលដោយចលនា ឱ្យមានចំនួនកើនឡើង និងពង្រឹង ពង្រីកគុណភាពនៃសេវា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន។ ការព្យាបាលដោយចលនា ជាវិជ្ជាជីវៈមួយមានសារៈសំខាន់ ក្នុងចំណោមសេវាវេជ្ជសាស្ត្រ ។ វិជ្ជាជីវៈមួយនេះបានរួមចំណែកក្នុងការព្យាបាលឱ្យបានធូរស្បើយ ជាសះស្បើយ ស្ដារសុខភាព និងស្ដារលទ្ធភាពពលកម្មដល់អ្នកជំងឺ និងជនមានពិការភាព។

ក្នុងឱកាសថ្ងៃបើកម្មវិធី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ជំនាញព្យាបាលដោយចលនា ជាជំនាញចាំបាច់មួយក្នុងការផ្តល់សេវាជូនអ្នកជំងឺ ដោយគិតចាប់តាំងពីចូលសម្រាកក្នុងមន្ទីរពេទ្យរហូតដល់អ្នកជំងឺចេញពីមន្ទីរពេទ្យ និងទទួលការព្យាបាលបន្តនៅក្នុងសហគម។ជំនាញព្យាបាលដោយចលនានេះ ក៏ចូលរួមចំណែកក្នុងការបង្ការជំងឺមួយចំនួន និងពិការភាពផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ជា ធីរិទ្ធ នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអ្នកនាំពាក្យសម្តេចប្រធានព្រឹទ្ធសភា បានកោតសរសើរ ចំពោះសមាគមពេទ្យព្យាបាលដោយចលនាកម្ពុជាសម្រាប់ការរៀបចំសន្និបាតយ៉ាងល្អ និងបានជំរុញការយល់ដឹងដល់សិក្ខាកាម និងគ្រូពេទ្យ។ ឯកឧត្តមបានបញ្ជាក់សារជាថ្មីថា ការព្យាបាលដោយចលនាគឺជា វិជ្ជាជីវៈសំខាន់ ក្នុងការពង្រឹងសុខភាព និងសមត្ថភាពមនុស្សចាស់ ដើម្បីឲ្យពួកគេចាប់ផ្តើមជីវិតដោយសកម្ម និងអាចចូលរួមអភិវឌ្ឍសេដ្ឋកិច្ចផ្ទាល់ខ្លួនផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ សំណាង ជាជំនួយការសម្តេចប្រធានព្រឹទ្ធសភានិងជាប្រធានកិត្តិយសនៃ សមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជាបានបញ្ជាក់ថា សន្និបាតនេះបានផ្តោតលើប្រធានបទសំខាន់ “សុខភាព​មនុស្សចាស់ និងការ​ព្យា​បាល​ដោយចលនា ដើម្បីស្តារលទ្ធភាពពលកម្ម” ដែល​ជាប្រធា​នបទមាន​សារ​សំខាន់​​សម្រាប់​​សង្គមកម្ពុជា ។

ក្នុងរយៈពេលពីរថ្ងៃនៃសន្និបាតនេះ គ្រូពេទ្យព្យាបាលដោយចលនា វាគ្មិន​ជាតិ និង​អន្តរជាតិបានចែករំលែកបទពិសោធ និងចំណេះដឹង​ថ្មីៗ​ស្តីពី​ការ​ថែទាំ​មនុស្ស​ចាស់ ការ​ព្យាបាលជំងឺមិនឆ្លង និងការបង្ការការដួល ។ បទបង្ហាញស្តីពី​គោល​នយោបាយ​ថែទាំ​មនុស្ស​ចាស់របស់កម្ពុជា និងការបង្កើន​សមត្ថភាពវិជ្ជាជីវៈ​ព្យាបាល​ដោយ​ចលនា បាន​បង្ហាញ​ពីទិស​ដៅច្បាស់លាស់ក្នុងការស្តារលទ្ធភាពពលកម្ម និងការគិតគូរដល់​មនុស្ស​ចាស់​ក្នុង​សង្គម ។

ក្នុងពីធីសន្និបាតលើកទី២៣នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនាញអន្តរជាតិសំខាន់ៗ មានលោកសាស្រ្តាចារ្យ Prof. Ah-Cheng GOH, PHD ជាប្រធានសមាគមគ្រូពេទ្យព្យាបាលដោយចលនាពិភពលោកផ្នែកឧបករណ៍អេឡិចត្រូនិចលោកស្រ្តីសាស្ត្រាចារ្យ Prof. Celia Tanក្រុមនាយកនៃ SingHealth ប្រទសសិង្ហបុរី លោកស្រី Ms. Elizabeth Andersonតំណាងសមាគមពេទ្យព្យាបាលដោយចលនាពិភពលោកផងដែរ។

សូមបញ្ជាក់ថាផងដែរថា ក្រៅពីបូកសរុបការងារ របាយការណ៍សមាគមអាណត្តិទី៧ និងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៦ - ២០២៩ សន្និបាតសមាគមព្យាបាល​ដោយចលនាកម្ពុជាក៏កម្មវិធី កិច្ចពិភាក្សាតុមូលលើប្រធានបទ៖ គោលការណ៍គតិយុត្តិ គោលនយោបាយ ធនធានមនុស្សសេវា និងគុណភាព និងបទបង្ហាញស្តីពីសុខភាពមនុស្សចាស់ និងការស្តារលទ្ធភាពពកលកម្មកាយសម្បទា។ការប្រកាសលទ្ធផល និងផ្តល់ពានរង្វាន់សមាគមជូនជ័យលាភី (អ្នកដឹកនាំវ័យក្មេង និងការចូលរួម) និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្មី អាណត្តិទី៨ផងដែរ៕

2025 10 01 18.14.022025 10 01 18.14.112025 10 01 18.14.152025 10 01 18.14.232025 10 01 18.14.352025 10 01 18.14.272025 10 01 18.15.182025 10 01 18.15.57

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1484

អត្ថបទទាក់ទង

#ព័ត៌មាន

From Surplus to Something Special: A fund-raising event
Kaochou Ly
October 26 2026
77 views

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
3 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
201 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
90 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia