ព័ត៌មាន
មន្ទីរពេទ្យខ្មែរ ១នេះ៖ វះកាត់មុខ មាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញដោយឥតគិតថ្លៃ
Tror Sopheap
October 1 2025
4 K views

បើអ្នកមានបញ្ហាសុខភាពជារឿងពិបាកណាស់។ ជាពិសេសបញ្ហាមុខ មាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញ ធ្វើឱ្យអ្នករស់នៅពិបាកណាស់។ បើអ្នកវះកាត់ ហើយព្យាបាលមិនទាន់ពេលទេ ធ្វើឱ្យជំងឺរបស់អ្នកកាន់តែធ្ងន់ខ្លាំងឡើង។ ពេលអ្នកវះកាត់ម្តងៗ ចំណាយលុយអស់ច្រើន។ ប៉ុន្តែឥឡូវនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការវះកាត់បញ្ហាទាំងអស់នេះដោយឥតគិតថ្លៃ។

សេចក្តីជូនដំណឹង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសសូមជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ផ្នែកវះកាត់មុខ មាត់ ឆ្អឹងថ្គាម និង ជំងឺមាត់ធ្មេញ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយសមាគមទន្តពេទ្យប្រទេសសិង្ហបុរី នឹងផ្តល់ជូន ការពិនិត្យ និងវះកាត់ធ្មេញ ថ្គាមទាល់ ជូនអ្នកជំងឺ ចំនួន ៤៥នាក់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។ សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែម សូមទំនាក់ទំនង លេខទូរស័ព្ទ៖ 069 292 892

556817065 1131519912501487 3108626298617467410 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia