សម្រស់
នារីញ៉ាំផ្លែឈើ ៦មុខ ពង្រឹងសុខភាពបន្ត//.ពូជ ជំនួយស្បែកឱ្យក្មេងជាងវ័យ
Tror Sopheap
October 1 2025
2.1 K views

មនុស្សស្រីត្រូវការជាតិវីតាមីនE ណាស់។ តាមវេជ្ជបណ្ឌិត Nguyen Anh Duy Tung ជាអ្នកឯកទេសចំណីអាហារូបត្ថម្ភបាននិយាយថាស្រ្តីកង្វះវីតាមីនE នាំឱ្យមានបញ្ហារដូវ កាត់បន្ថយការមានកូន ស្បែកស្ងួត និងមុខចាស់ជាងអាយុ។ នារីពេញវ័យត្រូវការវីតាមីនE ជាមធ្យម៨ទៅ១០ក្រាម។ បុរសត្រូវការវីតាមីនប្រហែល១០ទៅ១២ក្រាម។ ផ្លែឈើទាំង ៦នេះ ល្អដល់សុខភាពបន្តពូជនារីៗ និងរក្សាស្បែកឱ្យក្មេងជាងវ័យ។

១. ផ្លែប័រមានផ្ទុកវីតាមីនE 2.07 មីលីក្រាមក្នុង ១០០ក្រាមរួមជាមួយខ្លាញ់ monounsaturated ជួយបង្កើនការស្រូបយកវីតាមីនរលាយជាតិខ្លាញ់។ ការញ៉ាំផ្លែប័រជារៀងរាល់ថ្ងៃនាំឱ្យមនុស្សស្រ្តីមានតុល្យភាពដល់អ័រម៉ូន ធ្វើឱ្យស្បែកនារីៗ កម្រចាស់ណាស់ និងមានគុណប្រយោជន៍ដល់សុខភាពបេះដូងផងដែរ។

២. ចំពោះផ្លែគីវីសម្បូរទៅដោយវីតាមីន E, C និងជាតិសរសៃច្រើន។ ព្រោះផ្លែឈើនេះមានសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីបង្កើនមុខងារប្រព័ន្ធភាពស៊ាំរឹងមាំ និងកាត់បន្ថយភាពតានតឹងជាកត្តារំខានដល់អរម៉ូនស្បែករបស់ស្ត្រីដែរ។

៣. ផ្លែស្វាយទុំមានជាតិវីតាមីនE ប្រហែល 1.12 មីលីក្រាមក្នុង 100 ក្រាម ហើយបន្ថែមសារធាតុ Beta-carotene ធ្វើឱ្យមានតុល្យភាពអ័រម៉ូន estrogen ធ្វើឱ្យស្បែក និងសក់នារីៗ មានភាពប្រសើរឡើង។

៤. ផ្លែត្របែកក៏មានផ្ទុកនូវវីតាមីនE និងវីតាមីនC ខ្ពស់ មានសារធាតុប្រឆាំងអុកស៊ីតកម្មការពារអូវែរ និងជួយគ្រប់គ្រងអរម៉ូនមនុស្សស្រីបានល្អ។ ការហូបផ្លែត្របែកគឺល្អដល់ស្បែក និងបង្កើនភាពស៊ាំកុំឱ្យស្បែកងាយចាស់។

៥. ផ្លែល្ហុងមានផ្ទុកនូវវីតាមីនE វីតាមីន C សារធាតុ folate ជួយអ័រម៉ូនភេទស្រី ជាពិសេសអំឡុងពេលអស់រដូវ។

៦. ផ្លែរ៉ាសប័រីសម្បូរទៅដោយវីតាមីនE វីតាមីនC និងសារធាតុអង់តូស៊ីយ៉ានីន។ សារធាតុចិញ្ចឹមទាំងនេះជួយធ្វើឱ្យមនុស្សស្រ្តីមានតុល្យភាពអ័រម៉ូន ការពារអូវែរ ប្រឆាំងនឹងការរលាក និងបន្ថយភាពចាស់នៃកោសិកាយ៉ាងល្អបំផុត៕

ដូច្នេះ! អ្នកគួរញ៉ាំផ្លែឈើមួយណាក៏បានដែរជាប្រចាំថ្ងៃដើម្បីសុខភាពស្បែក ការពារសុខភាពបន្តពូជមនុស្សស្រ្តី និងសម្រស់មិនងាយចាស់តាមអាយុនោះទេ។ អ្នកគួរពិសារទឹកមួយថ្ងៃ ២ទៅ៣លីត្រជាង ព្រោះរាងកាយអ្នកត្រូវការជាតិទឹក ៧០%ឯណោះ។ ជាពិសេសអ្នកគួរហាត់ប្រាណបន្ថែម សុខភាពសម្រស់របស់អ្នកកាន់តែល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia