អត្ថបទ PR
ទម្លាប់រស់នៅខុសដែលកើតចេញពីការយល់ច្រឡំនេះ កំពុងរួមចំណែកបង្កើនហានិភ័យនៃជម្ងឺបេះដូងនៅកម្ពុជា
Daneth Mech
October 1 2025
191 views

មនុស្សជាច្រើននៅតែជឿថាជម្ងឺបេះដូងកើតមានតែចំពោះមនុស្សចាស់ អ្នកធាត់ ឬជាបញ្ហាតំណពូជ។ ការយល់ច្រឡំនេះ បង្កើតការមិនយកចិត្តទុកដាក់ក្នុងសង្គម មិនរក្សាទម្លាប់រស់នៅមានសុខភាពល្អ ហើយនាំឲ្យជម្ងឺបេះដូងកើនឡើង និងកើតមាននៅវ័យក្មេង។

ការយល់ច្រឡំកំពុងធ្វើឲ្យបេះដូងមានបញ្ហាដោយមិនដឹងខ្លួន

នៅថ្ងៃទី ២៩ ខែ កញ្ញា កន្លងទៅ យោងតាមរបាយការណ៍ការយល់ច្រឡំដែលបណ្តាលឲ្យមានបញ្ហាបេះដូងបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ដូចជា CTN, Bayon, HMTV ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន។ វាមិនត្រឹមតែជាការក្រើនរំលឹកអំពីអត្រាកើនឡើង និងការកើតមានជម្ងឺបេះដូងនៅវ័យក្មេងទេ ប៉ុន្តែក្នុងនោះក៏ថែមទាំងបង្ហាញអំពីការយល់ច្រឡំំគ្រោះថ្នាក់មួយ ដែលជាមូលហេតុនាំទៅរកជម្ងឺបេះដូង។ ការយល់ច្រឡំនេះរួមមាន៖ ជម្ងឺបេះដូងជាជម្ងឺតំណពូជ, មានតែអ្នកចាស់ប៉ុណ្ណោះដែលកើតជម្ងឺនេះ ឬជម្ងឺកើតទៅលើអ្នកធាត់ប៉ុណ្ណោះ

ឆ្លើយតបទៅនឹងការបដិសេធនេះ លោកវេជ្ជបណ្ឌិត ថេង យូដាលីនប្រធានផ្នែកបេះដូងនិងសរសៃឈាម នៃមន្ទីរពេទ្យ កាល់ម៉ែតបានបញ្ជាក់ថា៖ ជម្ងឺបេះដូងមិនលើកលែងនរណាម្នាក់ឡើយ!” តាមបទពិសោធន៌ជាច្រើនឆ្នាំក្នុងវិស័យវេជ្ជសាស្រ្ត គាត់បានលើកឡើងថា ការយល់ច្រឡំនេះមានជាយូរមកហើយ ហើយបន្តជាបញ្ហាគួរឲ្យព្រួយបារម្ភ។ ព្រោះការយល់ច្រឡំនេះ នាំឲ្យមានការយល់ខុសពីទម្លាប់រស់នៅ និងរបបអាហារ ដែលប៉ះពាល់ដល់បេះដូងដោយមិនដឹងខ្លួន។

ក្នុងកម្មវិធីផងដែរ លោកវេជ្ជបណ្ឌិត យូដាលីន ក៏បានបញ្ជាក់ថា មូលហេតុសំខាន់ដែលបណ្តាលឱ្យកើតជម្ងឺបេះដូងគឺបណ្តាលមកពី ទម្លាប់រស់នៅមិនល្អ (ជក់បារី, ផឹកស្រាបៀរច្រើន) ខ្វះលំហាត់ប្រាណ និងរបបអាហារដែលមានកូឡេស្តេរ៉ូលខ្ពស់។

គាត់បានពន្យល់ទៀតថា៖កូឡេស្តេរ៉ូលមានច្រើននៅក្នុងខ្លាញ់ សរីរាង្គសត្វ និងអាហារបំពងឬFastfood នៅពេលរាងកាយទទួលយកកូឡេស្តេរ៉ូលច្រើនពេក វានឹងបង្កើតជាកូឡេស្តេរ៉ូលអាក្រក់ ដែលប្រមូលផ្តុំជាកំណកស្ទះនៅក្នុងសរសៃឈាម ធ្វើឱ្យទំហំនៃសរសៃឈាមរួមតូចដែលនាំឱ្យមានការស្ទះសរសៃឈាមណាមួយដូចជា ការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

1.png

លោកវេជ្ជបណ្ឌិត យូដាលីន បានអំពាវនាវឲ្យបង្កើនការយល់ដឹងសាធារណៈ ដើម្បីកាត់បន្ថយការយល់ច្រឡំដែលកំពុងធ្វើឲ្យជម្ងឺបេះដូងកើនឡើង និងកើតមាននៅវ័យក្មេង។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ជម្ងឺបេះដូងជាមូលហេតុចម្បងនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា។ ហេតុនេះ ការការពារជម្ងឺបេះដូងគឺជាការចាំបាច់ មិនមែនជាជម្រើសទៀតនោះទេ។

ដំណោះស្រាយសម្រាប់បេះដូងមានសុខភាពល្អ៖ ចាប់ផ្តើមពីការផ្លាស់ប្តូរតូចៗ

ក្នុងកម្មវិធី លោកវេជ្ជបណ្ឌិត យូដាលីន បានផ្ដល់អនុសាសន៍ឲ្យមនុស្សគ្រប់គ្នា កែប្រែទម្លាប់រស់នៅ បន្ថែមលំហាត់ប្រាណ និងកែសម្រួលរបបអាហារ ដោយកាត់បន្ថយខ្លាញ់អាក្រក់ និងជ្រើសរើសខ្លាញ់ល្អដែលគ្មានកូឡេស្តេរ៉ូល។ គាត់បន្ថែមថា ការផ្លាស់ប្តូរនេះអាចកាត់បន្ថយហានិភ័យជម្ងឺបេះដូងបានដល់ទៅ ៨០%

និយាយពីខ្លាញ់សម្រាប់អាហារ គាត់បានណែនាំឲ្យប្រើប្រេងបន្លែ ជាពិសេសប្រេងដែលមានគុណប្រយោជន៍ល្អសម្រាប់បេះដូង ដូចជា ប្រេងសណ្តែកសៀង (Omega 3-6-9), ប្រេងអង្ករសម្រូប (Gamma Oryzanol), ប្រេងផ្កាឈូករ័ត្ន (Vitamin E) សារធាតុចិញ្ចឹមទាំងនេះជួយកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ និងការពារសុខភាពបេះដូង។

2

ជ្រើសរើសប្រេងដែលមានអត្ថប្រយោជន៍ល្អសម្រាប់បេះដូង៖

ប្រេងសណ្តែកសៀង (Omega 3-6-9), ប្រេងអង្ករសម្រូប (Gamma Oryzanol), ប្រេងផ្កាឈូករ័ត្ន (Vitamin E)

ក្នុងកម្មវិធីក៏មានវត្តមានចុងភៅ លោក សុធារិទ្ធិ  បានចែករំលែកថា គាត់បានដឹងពីសារៈសំខាន់ក្នុងការការពារបេះដូងតាំងពីមុន ហើយបានកែប្រែទម្លាប់កត្តាដែលមានហានិភ័យសម្រាប់គាត់ដូច្នេះថា  ជំងឺចាប់ផ្តើមពីការញុំាចូលក្នុងមាត់ ដូច្នេះគាត់ចាប់ផ្តើមការពារ ដោយផ្លាស់ប្តូររបបអាហារ។ គាត់ជ្រើសរើសអាហារដែលមានប្រយោជន៍ដល់បេះដូង បន្ថយអាហារfastfood និងអាហារដែលមានកូឡេស្តេរ៉ូលខ្ពស់ និងញុំាបន្លែឱ្យច្រើន។ ជាពិសេស គាត់ជ្រើសរើសប្រេងឆា Simply ដែលជាផលិតផលគុណភាពខ្ពស់ របស់ក្រុមហ៊ុន Wilmar Group (Singapore) ដែលមានជម្រើសជាច្រើនដូចជា ប្រេងសណ្តែកសៀង ប្រេងអង្ករសម្រូប និងប្រេងផ្កាឈូករ័ត្ន។ គាត់បាននិយាយថា ខ្ញុំមើលឃើញរាងកាយខ្ញុំកំពុងផ្លាស់ប្តូរទៅវិជ្ជមានជារៀងរាល់ថ្ងៃ

3

 លោក សុធារិទ្ធិ បានកែតម្រូវរបបអាហារដើម្បីឱ្យបេះដូង មានសុខភាពល្អ ហើយទទួលបានអារម្មណ៍វិជ្ជមានពីការផ្លាស់ប្តូរនេះ

សរុបសេចក្តីក្នុងកម្មវិធីនេះ សារសំខាន់គឺបានបង្ហាញច្បាស់ៗ បើសិនជាយើងចង់រួមគ្នាកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង អ្វីដែលសំខាន់បំផុតគឺការលើកកម្ពស់ការយល់ដឹង និងការរក្សារបៀបរស់នៅឲ្យមានសុខភាពល្អ។ ចាប់ផ្តើមពីការហាត់ប្រាណ ការទទួលទានអាហារឲ្យមានតុល្យភាព និងជ្រើសរើសម្ហូបអាហារដែលល្អសម្រាប់បេះដូង នៅក្នុងរបបអាហារប្រចាំថ្ងៃ។ សូមកុំឲ្យការយល់ច្រឡំ ឬការជឿខុសនេះ បណ្តាលឱ្យអ្នកចូលក្នុងផ្នែកមួយដែលមានហានិភ័យនៃជម្ងឺបេះដូង ដោយមិនដឹងខ្លួន។

 

Daneth Mech
អំពីអ្នកនិពន្ធ
Sales & Marketing Manager

អត្ថបទសរុប៖ 21

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទសារៈសំខាន់ នៃនីទ្រីកអុកស៊ីតចំពោះសុខភាពបេះដូង
Sreymom Cha
May 24 2026
126 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”
Sreymom Cha
May 17 2026
183 views

#អត្ថបទ PR

Procold Flu បង្ហាញរូបរាងថ្មី ដើម្បីអបអរសាទរខួប ២៥ឆ្នាំ នៃការផ្តល់ការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់នៅកម្ពុជា
Phen Phanna
May 11 2026
215 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
Sreymom Cha
April 21 2026
289 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
194 views

#អត្ថបទ PR

នៅពេលដែលអ្នកជំនាញអាហារូបត្ថម្ភ ចុងភៅអាជីព និងគ្រួសារសម័យថ្មី មានជម្រើសដូចគ្នា ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ
Daneth Mech
March 25 2026
281 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia