អាហារ
ភេសជ្ជៈសាមញ្ញមួយនេះ ផឹកពេលព្រឹករាល់ថ្ងៃស្បែកក៏ស្អាត គីឡូរក៏ស្រក
Pov Saru
October 1 2025
537 views

ទឹកគឺជាផ្នែកមួយដែលរាងកាយរបស់យើងមិនអាចខ្វះបាន។ ជាទូទៅមនុស្សយើងតំរូវឱ្យផឹកទឹកយ៉ាងតិច ២ ទៅ ៣ លីត្រក្នុងមួយថ្ងៃ (អាស្រ័យលើស្ថានភាពរាងកាយ)។ បន្ថែមពីលើការផឹកទឹកធម្មតា យើងអាចបន្ថែមជាទឹកប្រភេទផ្សេងទៀតដូចជា ទឹកផ្លែឈើ ទឹកបន្លែស្រស់ តែរុក្ខជាតិ ជាពិសេស ទឹកត្រសក់ ដែលវាគឺជាភេសជ្ជៈដ៏សាមញ្ញ ងាយស្រួលធ្វើ ងាយស្រួលផឹក និងមានកាឡូរីទាប ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ តាមរយៈវេបសាយ Phunutoday ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង ៤ របស់ទឹកត្រសក់៖

១. ជំនួយដល់ការសម្រកទម្ងន់៖ ត្រសក់មានជាតិទឹក 95% ស្ទើរតែគ្មានជាតិខ្លាញ់ និងមានជាតិសរសៃតិចតួច។ ទឹកត្រសក់ធ្វើឱ្យមានអារម្មណ៍ឆ្អែតបានយូរដោយមិនបន្ថែមបរិមាណកាឡូរីច្រើនដល់រាងកាយ។ ផ្ទុយទៅវិញ បរិមាណកាឡូរីដែលប្រើប្រាស់ក្នុងមួយថ្ងៃនឹងថយចុះដែលគាំទ្រដល់ដំណើរការសម្រកទម្ងន់។ ត្រសក់មានភាពត្រជាក់មានប្រសិទ្ធភាពសម្អាតប្រព័ន្ធរំលាយអាហារ និងតម្រងនោម និងជួយបន្សាបជាតិពុលក្នុងរាងកាយ។ នៅពេលដែលរាងកាយត្រូវបានបន្សាបជាតិពុលបានល្អ ការរំលាយអាហារក៏ប្រសើរឡើង។ បន្ទាប់មកប្រព័ន្ធរំលាយអាហារដំណើរការកាន់តែល្អ ហើយការសម្រកទម្ងន់ក៏កាន់តែមានប្រសិទ្ធភាព។

២. ល្អសម្រាប់ស្បែក៖ ត្រសក់មានផ្ទុកវីតាមីន C និងបេតាការ៉ូទីនច្រើន ដែលជួយការពាររ៉ាឌីកាល់សេរីពីការបំផ្លាញកោសិកា។ រ៉ាឌីកាល់សេរីនៅក្នុងរាងកាយអាចបំបែកកូឡាជែនដែលបណ្តាលឱ្យស្បែកបាត់បង់ការបត់បែននិងស្នាមជ្រួញលេចឡើង។ វីតាមីន C ក៏រារាំងការផលិតមេឡានីនផងដែរ។ នេះគឺជាសារធាតុដែលធ្វើឱ្យស្បែកមានពណ៍មិនស្មើគ្នា។ ការទទួលទានទឹកត្រសក់ជាប្រចាំ អាចជួយផ្តល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកភ្លឺថ្លា និងការពារភាពចាស់។

៣. គ្រប់គ្រងសម្ពាធឈាម៖ ត្រសក់មានប៉ូតាស្យូមធម្មជាតិច្រើន ដែលមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងសម្ពាធឈាម។ ប៉ូតាស្យូមដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាតុល្យភាពសូដ្យូមប៉ូតាស្យូមក្នុងរាងកាយ បង្កើនសម្ពាធលើជញ្ជាំងសរសៃឈាម។ ទឹកត្រសក់ក៏មានប្រសិទ្ធិភាពជាថ្នាំបញ្ចុះទឹកនោមប្រភេទស្រាលដែរ។ នេះជួយកម្ចាត់ជាតិទឹក និងជាតិអំបិលដែលលើសតាមបំពង់ទឹកនោម កាត់បន្ថយបរិមាណឈាម និងសម្ពាធលើជញ្ជាំងសរសៃឈាម។ នេះគឺជាកត្តាសំខាន់ណាស់ក្នុងការគ្រប់គ្រងសម្ពាធឈាម។

៤. យកជាតិពុលចេញពីរាងកាយ៖ ទឹកត្រសក់មានលក្ខណៈសម្បត្តិជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិ ជួយកម្ចាត់ជាតិទឹក និងអំបិលចេញពីរាងកាយ។ ការពារការហើម កាត់បន្ថយបន្ទុកលើតម្រងនោម និងជួយកម្ចាត់កាកសំណល់ និងជាតិពុលចេញពីរាងកាយ។ ត្រសក់ក៏ជួយកាត់បន្ថយហានិភ័យនៃការរលាកដែលបណ្តាលមកពីជាតិពុលដែលកកកុញនៅក្នុងខ្លួនដែរ។

វិធីធ្វើ ៖ ត្រូវមានត្រសក់ ទឹកស្អាត ១ លីត្រ ក្រូចឆ្មា និងស្លឹកជីអង្កាមស្រស់មួយចំនួន។ ត្រសក់ ក្រូចឆ្មា និងស្លឹកជីអង្កាម ត្រូវលាងទឹកឱ្យស្អាត កាត់ត្រសក់ជាចំណិតស្តើងៗ។ ប្រសិនបើត្រសក់ដែលអ្នកដាំនៅផ្ទះខ្លួនឯង ហើយប្រាកដថាវាគ្មានជាតិគីមីអាចធ្វើទាំងសំបកបាន ប៉ុន្តែបើជាត្រសក់ដែលទិញមកពីខាងក្រៅដោយមិនដឹងពីប្រភពរបស់វា ត្រូវតែចិតយកសំបករបស់វាចេញជាមុនសិន។ បន្ទាប់មកកាត់ក្រូចឆ្មាជាចំណិតស្តើងៗ បុកស្លឹកជីអង្កាមថ្នមៗ ដើម្បីបញ្ចេញប្រេងសំខាន់ៗ និងបង្កើតក្លិនក្រអូប។ លាយគ្រឿងផ្សំទាំងអស់ចូលគ្នានៅក្នុងទឹក គ្របវាទុកក្នុងទូទឹកកករយៈពេលប្រហែល 6-8 ម៉ោង។ អ្នកអាចធ្វើវានៅពេលយប់ ដើម្បីឱ្យព្រឹកឡើងអាចញុំាវាបាន។ សារធាតុនៅក្នុងក្រូចឆ្មា ស្លឹកជីអង្កាម ត្រសក់នឹងរលាយចូលទៅក្នុងទឹកនោះ។ 

ផឹកទឹកត្រសក់នៅពេលព្រឹក ឬមុនពេលអាហារ ដើម្បីបង្កើនសមត្ថភាពបន្សាបជាតិពុល និងបន្សុទ្ធរាងកាយ។ ការបន្ថែមស្លឹកគ្រៃ និងស្លឹកជីអង្កាម នឹងជួយបង្កើនរសជាតិនៃភេសជ្ជៈ ក៏ដូចជាជួយបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្ម បង្កើនសមត្ថភាពក្នុងការបន្សាបជាតិពុល៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia