សម្រស់
មុខឡើងមុនមិនឈប់ប្រើអីក៏មិនបាត់ សាកមកប្ដូរទំម្លាប់ប្រចាំថ្ងៃតូចៗ៤ នេះ
Pov Saru
October 1 2025
264 views

ស្បែកស្អាតមិនមែនដោយសារការប្រើប្រាស់ផលិតផលតែមួយមុខទេ តែទម្លាប់តូចៗប្រចាំថ្ងៃរបស់យើងក៏ជាកត្តារួមបញ្ចូលធ្វើឱ្យស្បែករបស់យើងស្អាត មានសុខភាពល្អដូចគ្នា។ តើអ្នកទាំងអស់គ្នាមានឆ្ងល់អត់ថា ហេតុអ្វីមុខរបស់យើងតែងតែឡើងមុនឥតឈប់ ទោះប្រឹងផលិតផលច្រើនហើយនៅតែមិនបានផល  ពេលខ្លះប្រើបានផលហើយក៏ឡើងមកវិញ។ ការពិតទៅបញ្ហាទាំងនេះវាអាចបណ្ដាលមកពីទំម្លាប់តូចៗប្រចាំរបស់ថ្ងៃរបស់យើង ដែលយើងភាគច្រើនតែងតែមើលរំលង។ ផ្អែកតាមវេបសាយ phunutoday ខាងក្រោមនេះគឺជាទម្លាប់ប្រចាំថ្ងៃ ៤ ដែលធ្វើឱ្យមុខរបស់យើងឡើងមុនមិនឈប់៖

១. យកដៃប៉ះមុខញឹកញាប់៖ នៅក្នុងមួយថ្ងៃៗដៃរបស់យើងធ្វើការច្រើនណាស់ ហើយក៏មានផ្ទុកនូវបាក់តេរី ភាពកង្វក់ ជាច្រើនដែលយើងមើលមិនដឹង។ ហើយនៅពេលយើងយកដៃមកប៉ះនឹងផ្ទៃមុខ ជាពិសេសស្បែកមុខដែលមានជាតិខ្លាញ់ និងមានរន្ធញើសធំ វាងាយធ្វើឱ្យស្បែកមុខរបស់យើងឡើងមុន និងរាលដាលទៅជាបញ្ហាផ្សេងៗដូចជាការរលាក និងបង្កឱ្យជាស្លាកស្នាមខ្មៅ ជាដើម។ ជំនួសឱ្យការប្រើដៃ អ្នកគួរតែប្រើក្រដាសអនាម័យដើម្បីផ្ដិតយកញើសចេញពីផ្ទៃមុខ និងលាងដៃ ឱ្យបានទៀងទាត់ ដើម្បីកំម្ចាត់បាក់តេរី ភាពកង្វក់ចេញពីដៃ។

២. ការលាងសម្អាតមិនត្រឹមត្រូវ៖ មុខឧស្សាហ៍ឡើងមុនពេលខ្លះអាចបណ្ដាលពីការលាងសម្អាតផ្ទៃមុខមិនបានស្អាតល្អ។ ប្រសិនបើមុខយើងប្រើគ្រឿង Makeup ច្រើនការលាងមុខតែមួយតង់ជាមួយទឹកធម្មតាគឺមិនអាចជួយបានទេ វាត្រូវការលាងមុខពីរតង់ជាមួយសាប៊ូដែលត្រូវតាមប្រភេទស្បែកមុខថែមទៀតទើបទទួលបានប្រសិទ្ធភាព។ ការលាងមុខពីរតង់មិនសម្ដៅថា ត្រូវលាងជាមួយសាប៊ូធម្មតាពីរដងទេ តែសម្ដៅដល់ការសម្អាតមុខដោយប្រើពពួក Cleansing Oil ដែលវាមានសមត្ថភាពសម្អាតគ្រឿង Makeup បានល្អនឹងជួយកម្ចាត់ភាពកខ្វក់យ៉ាងមានប្រសិទ្ធភាព។ ហើយបន្ទាប់មកទើបលាងមុខជាមួយទឹកធម្មតានិងហ្វូម។

៣. រៀបចំរបបអាហារមិនបានត្រឹមត្រូវ៖ អាហារសម្បូរជាតិខ្លាញ់ ចៀន ផ្អែម ឬហឹរ នឹងជំរុញឱ្យក្រពេញ sebaceous ធ្វើការកាន់តែខ្លាំង ធ្វើឱ្យស្បែកកាន់តែមានជាតិខ្លាញ់ ងាយនឹងកើតមុន។ នេះហើយជាកត្តាដែលធ្វើឱ្យស្បែកមានខ្លាញ់ ហើយវាពិតជាពិបាកក្នុងថែទាំណាស់។ ដើម្បីកែលម្អ អ្នកគួរតែផ្តល់អាទិភាពដល់អាហារស្រស់ៗដូចជា បន្លែបៃតង ផ្លែឈើ ញុំាអាហារប្រភេទនេះឱ្យបានច្រើន ផឹកទឹកឱ្យបានគ្រប់គ្រាន់ធ្វើឱ្យស្បែកមានសុខភាពល្អ និងស្រស់ថ្លា។ លើសពីនេះទៀត ការជ្រើសរើសប្រេងបន្លែដែលមានសុខភាពល្អដូចជាប្រេងអូលីវ ឬប្រេងកាណូឡាក៏អាចជួយកាត់បន្ថយហានិភ័យនៃការស្ទះរន្ធញើសផងដែរ។

៤. មិនសម្អាតកន្លែងគេងទៀងទាត់៖ បាក់តេរី ធូលីដី គឺមាននៅគ្រប់ទីកន្លែង សូម្បីតែកន្លែងគេងរបស់យើងក៏មិនអាចជៀសវាងផុត។ ស្រោមខ្នើយ ផួយ កន្សែងជូតមុខគឺសុទ្ធតែជារបស់ដែលប៉ះពាល់ផ្ទៃមុខរបស់យើងរាល់ថ្ងៃ ហើយមនុស្សមួយចំនួនគឺមិនសូវជាចាប់អារម្មណ៍និងយកចិត្តទុកដាក់ទៅលើចំណុចនេះទេ។ ប្រសិនបើអ្នកមិនឧស្សាហ៍សម្អាត ស្រោមខ្នើយ ផួយ កន្សែងជូតមុខ យូរទៅ បាក់តេរី ធូលីដី នឹងកកកុញដែលបណ្តាលឱ្យស្ទះរន្ធញើស ជាពិសេសនៅតំបន់ថ្ពាល់ ចង្កា និងថ្គាម ហើយចាប់ផ្ដើមឡើងមុនជាបន្តបន្ទាប់។ ដើម្បីការពារស្បែករបស់អ្នក អ្នកគួរតែបោកគក់ខ្នើយរបស់អ្នកយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ ផ្លាស់ប្តូរកន្សែងជារៀងរាល់ថ្ងៃ ហើយសម្ងួតវាឱ្យបានត្រឹមត្រូវ។ គ្រប់យ៉ាងកើតចេញពីខ្លួនយើង ចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់តូចៗទាំងនេះរបស់អ្នកដើម្បីទទួលបានស្បែកស្អាត សុខភាពរាងកាយល្អ ជីវិតរបស់អ្នកនឹងស្រស់បំព្រង៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

#សម្រស់

ភេសជ្ជៈ ២ក្រុមនេះ ពូកែដុតខ្លាញ់ ធ្វើឱ្យសម្រស់ក្មេងជាងវ័យ
Tror Sopheap
February 18 2026
2.1 K views

#សម្រស់

៥កំហុសទាញនារីៗ ឱ្យបាក់សម្រស់ ឆាប់ចាស់ជាងវ័យ ឆាប់ជ្រួញ
Tror Sopheap
January 20 2026
1.1 K views

#សម្រស់

រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
414 views

#សម្រស់

កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
556 views

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.3 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
471 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia