អាហារ
ប្រយ័ត្នផឹកខុសនាំទុក្ខដល់ខ្លួន! សុខភាពមនុស្សមួយចំនួន ហ៊ានតែផឹកទឹកដោះគោខុសនឹងអាចកើតជំងឺ
Pheakdey Pao
June 25 2022
1.8 K views

កាលពីកន្លងមក បងប្អូនច្បាស់ជាដឹងហើយថា ទឹកដោះគោ មានអត្ថប្រយោជន៍ខ្ពស់ក្នុងការជួយទ្រទ្រង់រាងកាយជាច្រើនផ្នែក ធ្វើឱ្យឆ្អឹងលូតលាស់បានល្អជួយដល់ភ្នែក ស្បែក​សក់ ក្រចក…និងសរីរាង្គខាងក្នុងជាច្រើនទៀតដូចជា ក្រពះពោះវៀន​...ជាដើម។

យ៉ាងមិញប្រសិនបើយើងងាកទៅមើលពីមួយជ្រុងទៀតនៃការទទួលទានទឹកដោះគោវិញ ក៏ត្រូវបានគេរកឃើញថា សម្រាប់សុខភាពរបស់បុគ្គលមួយចំនួនប្រសិនបើញុំាទឹកដោះគោខុសក្បួន ងាយរងនឹងបញ្ហាសុខភាពណាស់។ តួយ៉ាង បើយោងតាមការចុះផ្សាយរបស់គេហទំព័រ healthline​ ​បានលើកឡើងនូវផលប៉ះពាក់សម្រាប់ក្រុមមនុស្សទាំងនោះរួមមាន៖

១. កើតមុន៖​ មូលហេតុដែលក្រុមមនុស្សមួយចំនួន ញុំាទឹកដោះគោរួចហើយឡើងមុននោះ គឺដោយសារតែស្បែករបស់ពួកគាត់ជាប្រភេទស្បែកងាយឡើងខ្លាញ់ ប្រសិនបើផឹកទឹកដោះគោដែលមានជាតិខ្លាញ់តិចពេក ឬក៏ច្រើនពេក ងាយនឹងកើតមុនខ្លាំងណាស់ ហើយបញ្ហាមួយនេះភាគច្រើនរមែងកើតមានលើពី មនុស្សវ័យជំទង់។ដូច្នេះបើអ្នកទាំងអស់គ្នាចូលចិត្តញុំាទឹកដោះគោ សូមជ្រើសយកប្រភេទទឹកដោះគោណាដែលមានជាតិខ្លាញ់មធ្យម ដើម្បីកុំឱ្យមានការកើតមុនលើមុខ បន្ទាប់ពីផឹកនេះ។

២. អាលែហ្ស៊ី៖ ក្នុងលក្ខខណ្ឌពេលខ្លះមនុស្សមិនផលិតអង់ស៊ីម lactase គ្រប់គ្រាន់ក្នុងពោះវៀន ដើម្បីបំបែកជាតិ lactose ទេ។ ហើយចំពោះទារកតិចតួចណាស់ដែលមិនមានបញ្ហាជាមួយនឹងជាតិ lactose ក្នុងដោះគោនេះ ក៏ប៉ុន្តែវាមិនជះផលអាក្រក់អ្វីណាស់ណាដល់សុខភាពក្មេងនោះទេ ដោយគ្រាន់តែបង្កើតចេញជាអាការ ទល់លាមក រាក ក្អូតចង្អោរ ឬពិបាកដកដង្ហើម លាមកមកមានឈាម (ករណីកម្រ) ចំណែក​ចំពោះមនុស្សពេញវ័យក៏អាចនឹងជួបស្ថានភាពនេះដូចគ្នា តែមិនសូវច្រើនដូចកុមារប៉ុន្មាននោះទេ។

៣. កើត​មហារីក៖ នៅត្រង់ចំនុចនេះយើងបានដឹងហើយថា ​នៅក្នុងទឹកដោះគោសម្បូរទៅដោយជាតិកាល់ស្យូមខ្ពស់ កាលណាផឹកលើសច្រើនកំណត់ពេក គួបផ្សំជាមួយនឹងរបបអាហារដែលមានសារជាតិនេះបន្ថែមទៀត វាអាចនឹងបណ្ដាលលើសជាតិកាលស្យូមក្នុងខ្លួន។ ហើយប្រសិនបើលើសកម្រិតសារជាតិនេះក្នុងខ្លួនរយៈពេលយូរ អាចបង្កឱ្យកើតមានហានិភ័យជំងឺមហារីកក្រពេញប្រូស្តាត និងក្រពេញអូវែ...ផងដែរ។

៤. ងាយនឹងបាក់ឆ្អឹង៖ នេះបើយោងតាមប្រភព healthline​ ​ដដែលមានឱ្យដឹងថា ចំពោះស្រ្តីដែលផឹកទឹកដោះគោ៣កែវក្នុងមួយថ្ងៃប្រឈមនឹងការបាក់ឆ្អឹងងាយ ប្រភព​ស្រាវ​ជ្រាវ​មួយ​បាន​រក​ឃើញ​ថានេះ​អាច​បណ្ដាល​មក​ពី​ជាតិ​ស្ករ​មួយ​ឈ្មោះ D-galactose ក្នុង​ទឹក​ដោះ​គោ។ បញ្ហានេះ គឺបណ្ដាលមកពីកត្តាប្រភេទទឹកដោះគោដែលមានកម្រិតជាតិស្ករខ្ពស់ និងប្រភេទទឹកដោះគោកែច្នៃ។

ជាចុងក្រោយ មុននឹងបងប្អូនទាំងអស់គ្នាញុំាទឹកដោះគោ សូមជ្រើសរើសប្រភេទទឹកដោះគោឱ្យបានត្រឹមត្រូវ ញុំានៅក្នុងកម្រិតមួយសមល្មមកុំលើសកំណត់ពេក ដើម្បីចៀសវាងកើតមានហានិភ័យផ្សេងៗដល់សុខភាពបងប្អូនទាំងអស់គ្នាថ្ងៃក្រោយ៕


អត្ថបទដោយ៖ ប៉ែត ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia