ជំងឺ
វេជ្ជ.ប្រាប់ អ្នកចូលចិត្តញ៉ាំប្រៃ ញ៉ាំអាហារទាំងអស់នេះប្រឈមមុខខ្លាំងអាចកើតទឹកនោមផ្អែមប្រភេទ២
Mourn Kunthea
December 29 2022
246 views

ជឿថាបងប្អូនភាគច្រើនធ្លាប់តែដឹងថាអ្នកចូលញ៉ាំញ៉ាំផ្អែមអាចកើតទឹកនោមផ្អែម ប៉ុន្តែមិនធ្លាប់ដឹងថាញ៉ាំប្រៃក៏អាចកើតទឹកនោមផ្អែមនោះទេ។ តាមពិតទៅរសជាតិទាំង២នេះ ទាំងប្រៃ ហើយនិងផ្អែម គឺមានទំនាក់ទំនងជាមួយគ្នា ហើយហានិភ័យក្នុងការកើតទឹកនោមផ្អែមគឺមានដូចគ្នា។

បើផ្អែកទៅតាមការចុះផ្សាយរបស់ប្រភព allrecipes បានលើកឡើងពីសម្តីរបស់វេជ្ជបណ្ឌិត Tricia Pingel អ្នកជំនាញខាងផ្នែកចំណីអាហារ បាននិយាយថា នៅក្នុងការសិក្សាបានបង្ហាញថា ការទទួលទានអាហារសម្បូរជាតិប្រៃពិតជាអាចនាំសុខភាពឱ្យប្រឈមទៅនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ នាពេលអនាគតបានមែន។

មូលហេតុដែលបង្កឱ្យមានទំនាក់ទំនងជាតិអំបិល (សូដ្យូម) ផ្សារភ្ជាប់នឹងការកើតជំងឺទឹកនោមផ្អែម​ គឺដោយសារតែ សារជាតិអំបិល (សូដ្យូម​) មាន​តួនាទី​គ្រប់គ្រង​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួនរបស់មនុស្ស និង​ជួយ​រក្សា​បរិមាណ​ឈាម ក៏ដូចជា​សម្ពាធ​ឈាមឱ្យស្ថិតនៅកម្រិត​ធម្មតាផងដែរ។

ប្រសិនណាបើទទួលទានអំបិលច្រើនពេក គឺអាចបង្កើនកម្រិតសម្ពាធឈាមក្នុងខ្លួនបណ្តាលឱ្យជាតិទឹកកើនឡើងនៅគ្រប់ផ្នែកនៃសរីរាង្គកាយ ធ្វើឱ្យចេញអាការដូចជា ហើមជើង បញ្ហាសុខភាពផ្សេងៗ ជះផលអាក្រក់តម្រងនោម និងសម្ពាធឈាម​​ អាចឈានដល់ការកើតជំងឺទឹកនោមផ្អែមប្រភេទ២។

យ៉ាងណាមិញ នៅក្នុងទម្លាប់ប្រចាំថ្ងៃដើម្បីកាត់បន្ថយជាតិប្រៃ ជាអំបិលឱ្យនៅតិចបំផុត ទីមួយ ក្នុងការចម្អិនម្ហូបអាហារប្រចាំថ្ងៃ អ្នកគួរព្យាយាមប្រើអំបិលតិចបំផុត អ្នកអាចពិបាកនៅពេលដំបូងៗតែយូរទៅហ្នឹងទម្លាប់ជាមិនខាន។ ទីពីរ គួរកាត់បន្ថយ ឬចៀសវាងញ៉ាំអាហារ៥ក្រុមខាងក្រោម៖

១. អាហារកែច្នៃ៖ មានដូចជាអាហារកំប៉ុង អាហារដែលចម្អិនស្រាប់ៗ អាហារផ្អាប់...ពីព្រោះអាហារទាំងនេះសុទ្ធតែប្រើប្រាស់អំបិលច្រើនដើម្បីរក្សាទុកបានយូរ។

២. សាច់ប្រៃ៖ ដូចជាប្រភេទសាច់ប្រឡាក់ស្រាប់ សាច់ងៀត សាច់ក្រក...សុទ្ធតែជាប្រភពនៃអំបិលដែលអ្នកគួរចៀសវាង ឬកាត់បន្ថយក្នុងការញ៉ាំឱ្យនៅតិចបំផុត។

៣. ទឹកជ្រលក់ផ្សេងៗ និងទឹកស៊ីអ៊ីវ៖ អាហារទាំងនេះសុទ្ធតែជាប្រភពនៃអំបិល ជាតិប្រៃ សូដ្យូម គួរកាត់បន្ថយក្នុងការញ៉ាំ។

៤. ឈីស៖ ក៏ជាប្រភពនៃអំបិលដែលអ្នកគួរតែចៀសវាងដែរ។

គូសបញ្ជាក់ផងដែរថា នៅក្នុងការសិក្សាមួយបានរកឃើញថា អ្នកចូលចិត្តញុំាប្រៃ មានការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមដល់ទៅ ៤៣% និងចំពោះអ្នកទម្លាប់ញុំាប្រៃខ្លាំង អាចមានឱកាសកើតទឹកនោមផ្អែមរហូតដល់ ៥៨% ឯណោះ។ មានន័យថា អ្នកដែលចូលញ៉ាំប្រៃ គឺមានហានិភ័យក្នុងការកើតទឹកនោមផ្អែមខ្ពស់ជាងអ្នកញ៉ាំផ្អែមផង៕

អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
319 views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#ជំងឺ

គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 4 2024
118 views

#ជំងឺ

មិនចង់ឱ្យជំងឺទឹកនោមផ្អែមចូលខ្លួនទេ អ្នកត្រូវតែមានទម្លាប់សាមញ្ញៗ ដុតជាតិស្ករ
Tror Sopheap
October 28 2024
521 views

#ជំងឺ

ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
Pheakdey Pao
October 17 2024
91 views

#ជំងឺ

មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ
Pheakdey Pao
October 16 2024
48 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.1 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
605 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
502 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
474 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
#អត្ថបទ PRNovember 9 2024
ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជា៖ ការតមអាហារបណ្តោះអាសន្នអ្នកចាប់ផ្តើមដំបូង៖ របៀបជ្រើសរើសវិធីតមអាហារល្អបំផុត
#អត្ថបទ PRNovember 8 2024
មោទនភាពណាស់! មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យខ្មែរ ដែលទទួលបានវិញ្ញាបនបត្រISO ទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ
#ព័ត៌មានNovember 8 2024
ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia