គំនិតរកស៊ី
លាតត្រដាងការពិត ក្រោយប្រវត្តិដ៏អស្ចារ្យរបស់ត្រីខស្រី៣នាក់ តាំងពីឆ្នាំ១៩៧៣មិនមែនស្រី្តអ្នកបង្កើតទេ
MC LyHouy
March 30 2022
860 views

ជឿជាក់ថាបងប្អូនខ្មែរប្រមាណជា ៧០% ទៅ ៨០% ហើយប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីយីហោត្រីខកំប៉ុងស្រី៣នាក់។ យីហោនេះបានល្បីខ្លាំងលើទីផ្សារទាំងក្នុងនឹងក្រៅស្រុក អស់រយៈកាលជាយូរណាស់មកហើយ។ មានមនុស្សជាច្រើនតែងតែនិយាយថា ញ៉ាំត្រីខកូនក្រមុំ៣យូរហើយ មិនដែលដឹងថានារី៣នាក់នេះជា នរណាសោះ។ ថ្ងៃនេះ Healthy Cambodia នឹងមកជួយស្រាយចម្ងល់បងប្អូនទាំងអស់គ្នា​។

យីហោត្រីខកំប៉ុង៣ ជាយីហោដើមរបស់ប្រទេសថៃ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៣ មកម្ល៉េះ។ ដំបូងបំផុតគឺ លោក Suwat udom bunditkul និងមិត្តភក្តិ៥នាក់ផ្សេងទៀត បានរួមកម្លាំងគ្នាសម្រេចចិត្តចាកចេញពីការងារពេញម៉ោងរបស់ខ្លួនដើម្បីកសាងយីហោនេះឡើង។ មកដល់ចំណុចនេះបងប្អូនបានដឹងហើយឬនៅថា “តាមពិតត្រីខស្រី៣នាក់ មិនបានបង្កើតឡើងដោយនារី៣នាក់នៅក្នុងរូបនោះទេ។” រូបនារីទាំងបីអ្នកនៅលើកំប៉ុង គ្រាន់តែជានិមិតសញ្ញាតំណាងឱ្យសុភមង្គលក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ។

រំលឹកទៅដល់អតីតកាល សហស្ថាបនិកទាំង៦នាក់របស់យីហោនេះ បង្កើតឡើងទាំងដែលពួកគាត់គ្មានបទពិសោធន៍រកស៊ីពីមុនមកនោះទេ​ព្រមទាំងមិនមានទាំងដើមទុនទៀតផង។ ចំណុចដែលគួរឱ្យសរសើរ លោក Suwat udom bunditkul បានប្រាប់ឱ្យដឹងថារូបលោកមានមហិច្ឆតាមួយចង់បង្កើតអាជីវកម្មដែលជារបស់ខ្លួនឯង។ លោកគិតថា ​ប្រសិនបើមិនហ៊ានក្នុងការសាកល្បងធ្វើអ្វីសោះ ប្រាកដណាស់នឹងត្រូវធ្វើការឱ្យគេពេញមួយជីវិត មិនងាយមានភាពរីកចម្រើនខ្លាំងទៅមុខនោះទេ។ ដោយមានគំនិតថាបើឆាប់ចេញមករកស៊ី ប្រហែលប្រសើរជាងធ្វើការរហូតដល់ចូលនិវត្តន៍ ហើយក៏សម្រេចចិត្តប្រថុយ លាឈប់ដើម្បីចេញមកបង្កើតអាជីវកម្មដេញតាមក្ដីស្រមៃ។

នៅក្នុងការចាប់ផ្ដើមដំបូងរបស់ពួកគាត់ អាចទទួលបានចំណូលក្នុងម្នាក់ត្រឹមតែ ៣ពាន់បាត ប៉ុណ្ណោះ។ បន្ទាប់ពីបានខិតខំយ៉ាងស្រុះដៃគ្នា ក្រោយៗមកទៀតបានធ្វើឱ្យទីផ្សារត្រីខដំណើរការកាន់តែល្អឡើង ក៏សម្រេចចិត្តចុះឈ្មោះជាក្រុមហ៊ុនផ្លូវការមួយមានឈ្មោះថា Royal Foods Co., Ltd​ នៅក្នុងឆ្នាំ១៩៧៤ ។ បន្ទាប់ពីនោះមកទើបមានការកែប្រែឈ្មោះដើមដំបូងពី “Sam Cook” មកជាឈ្មោះ “Cook” វិញ។ ដោយយល់ឃើញថាលេខ៣ ជាលេខដែលល្អក៏សម្រេចចិត្តថាប្ដូរឈ្មោះមក “Three Cook” ព្រមទាំងមានរូបតំណាងនារី៣នាក់ ដែលប្រជាជនខ្មែរយើងនិយមហៅថាត្រីខស្រី៣នាក់ ឬត្រីខកូនក្រមុំ៣ រហូតមកដល់សព្វថ្ងៃនេះ។

ទន្ទឹមនឹងនេះ បើតាមការឱ្យដឹងពីប្រភព marketthink យីហោត្រីខកូនក្រមុំ៣នេះ នៅក្នុងឆ្នាំ២០១៨ អាចរកចំណូលបាន ២,៩២៩លានបាត ទទួលបានផលចំណេញ ១៥២លានបាត និងនៅក្នុងឆ្នាំ២០១៩ រកចំណូលបាន ៣,៦៨៧លានបាត និងចំណេញបាន ២៧២លានបាត

សរុបជារួមមក យីហោល្បីរបស់ថៃមួយនេះបានឈរជើងយ៉ាងយូរអង្វែង ល្បីសុះសាយពេញទីផ្សារក្នុងនិងក្រៅស្រុកជាច្រើនមកដល់សព្វថ្ងៃបាន កើតឡើងពីការខិតខំប្រឹងប្រែងស្ថាបនាគុណភាព យល់ច្បាស់ពីតម្រូវការអតិថិជន មានចក្ខុវិស័យវែងឆ្ងាយ ព្រមទាំងការហ៊ានចេញធ្វើការដេញចាប់ក្ដីស្រមៃរបស់ស្ថាបនិក។ តើបងប្អូនយល់ឃើញយ៉ាងណាដែរ បន្ទាប់ពីបានដឹងពីប្រវត្តិយីហោដ៏យូរលង់មួយនេះ?

អត្ថបទដោយ៖ Senghong

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
915 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
16.4 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.7 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views

#គំនិតរកស៊ី

អស់ភ័យរឿងឡើងសង្វារ! ពេទ្យប្រាប់ក្បួន ម៉ាក់ៗថែសម្រស់កុំឱ្យបែកសង្វារទោះមានផ្ទៃពោះក៏ដោយ
Senghong Kong
May 18 2023
6 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
7.9 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
6.1 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
5.7 K views

#ចិត្តសាស្ត្រ

អ្នកលើសឈាម! ដាច់ខាតធ្វើរឿង ២នេះ បន្ថយសម្ពាធឈាមឱ្យថយចុះ
Tror Sopheap
December 4 2024
1.4 K views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
711 views
អត្ថបទថ្មីៗ
#អាហារDecember 13 2024
ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
#អត្ថបទ PRDecember 13 2024
អ្នកកាត់បន្ថយរហូត80% ហានិភ័យពីជំងឺស្ទះសរសៃឈាមបេះដូង បើអនុវត្តតាមវិធីខាងក្រោម
#ព័ត៌មានDecember 12 2024
ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានDecember 12 2024
ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
#កីឡាDecember 11 2024
អ្នកមានបញ្ហាធាត់ខ្លាំង ខ្វះការលើកចិត្ត មកដឹងពីបុរសបាក់ទឹកចិត្ត ប្រែខ្លួនជាមនុស្សសាច់ដុំ
#អាហារDecember 11 2024
៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia