គំនិតរកស៊ី
មានតែ១ក្នុងលោក! មន្ទីរពេទ្យតម្លៃថ្លៃជាងគេបំផុតក្នុងលោក ជាង២ពាន់លាន$ស្ថិតក្នុងប្រទេស១នេះ
MC LyHouy
November 15 2022
223 views

អគារមន្ទីរពេទ្យមួយមានតម្លៃដល់ទៅជាង ២,៤៥០លានដុល្លារអាមេរិក បានលេចមុខលេចមាត់ឡើងនៅក្នុងប្រទេសអូស្ត្រាលី ដែលធ្វើឱ្យពិភពលោកបើកភ្នែកសម្លឹងមើលមិនដាច់គ្រប់ៗគ្នា។ នៅឆ្នាំ២០១៧ ប្រទេសអូស្ត្រាលីបានទាក់ទាញចំណាប់អារម្មណ៍មនុស្សទូទាំងពិភពលោកឱ្យមកចាប់វិស័យសុខាភិបាលប្រទេសរបស់ខ្លួន ដែលការវិនិយោគចំណាយលុយដល់ជាង២ពាន់លានដុល្លាររបស់រដ្ឋាភិបាល ទៅលើមន្ទីរពេទ្យដែលមានតម្លៃថ្លៃជាងគេបំផុតនៅក្នុងពិភពលោកបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។

យោងតាមសារព័ត៌មាន ABC.Net បានឱ្យដឹងថា មន្ទីរពេទ្យមួយនេះមានឈ្មោះពេញថា Royal Adelaide Hospital ហៅកាត់ថា(NRAH)។ មន្ទីរពេទ្យនេះត្រូវបានគេដឹងថា មានគ្រែផ្ទុកអ្នកជំងឺបានរហូតដល់ទៅ៨០០គ្រែឯណោះ ខណៈក្រុមគ្រូពេទ្យជំនាញ បុគ្គលិកសុខាភិបាលសរុបមានដល់ទៅជាង៦ពាន់នាក់ដែលធ្វើការនៅក្នុងមន្ទីរពេទ្យមួយនេះ។ អគារទាំងមូល ត្រូវបានគេប្រៀបធៀបទៅនឹងតារាងបាល់ធំៗកម្រិតអន្តរជាតិ២បញ្ចូលគ្នាទើបស្មើរអគារមន្ទីរពេទ្យនេះ១ ពោលគឺមានទំហំដល់ទៅ១០ហិកតាឯណោះ។

ដីដែលអគារមន្ទីរពេទ្យ Royal Adelaide បានសាងសង់ឡើង គឺជាអគារបុរាណមួយបានសាងសង់តាំងពីឆ្នាំ១៨៤០មកម្លេះ ហើយទីតាំងនេះត្រូវការកែច្នៃចុះឡើងៗ រហូតចុងក្រោយនេះបានក្លាយជាមន្ទីរពេទ្យដែលមានតម្លៃថ្លៃជាងគេក្នុងពិភពលោក គិតមកដល់ឆ្នាំ២០២២នេះទីតាំងនេះមានអាយុ១៨២ឆ្នាំហើយ។ អគារទាំងមូលសាងសង់ឡើងដោយចំណាយប្រាក់ជាង២ពាន់លានដុល្លារ ខណៈការបំពាក់បរិក្ខាពេទ្យមានតម្លៃ២៤៥លានដុល្លារបន្ថែមទៀត។ ជាមួយនឹងទំហំ និងតម្លៃនេះ ធ្វើឱ្យអគារមន្ទីរពេទ្យ Royal Adelaide ក្លាយជាអគារដែលថ្លៃបំផុតក្នុងលោកលំដាប់ទី៣ក្នុងចំណោមអងគារទាំងអស់ និងអគារថ្លៃជាងគេបំផុតលំដាប់ទី១ក្នុងចំណោមអគារមន្ទីរពេទ្យនានា។

មូលហេតុធំៗដែលធ្វើឱ្យមន្ទីរពេទ្យ Royal Adelaide មានតម្លៃថ្លៃជាងគេបំផុតក្នុងលោក គឺនៅក្នុងមន្ទីរពេទ្យទាំងមូលមានគោលបំណងធំប្រើបច្ចេកវិទ្យាទំនើបបំផុត សូម្បីតែការដឹកជញ្ជូនថ្នាំ លើកម្ហូបអាហារក៏ត្រូវធ្វើឡើងដោយរ៉ូបូតដែរ។ ចំណុចដែលពិសេសជាងនេះ បើធៀបទៅនឹងមន្ទីរពេទ្យផ្សេងៗ មន្ទីរពេទ្យ Royal Adelaide បំពាក់ប្រព័ន្ធកាត់បន្ថយការបំភាយឧស្ម័នចេញពីផ្ទះកញ្ចក់ដល់ទៅ៥០%ឯណោះ។

ក្រឡេកទៅសេវាកម្ម ឯកទេសរបស់មន្ទីរពេទ្យនេះក៏មិនធម្មតា ពិតជាសមនឹងតម្លៃ។ តាមរយៈគេហទំព័រផ្លូវការរបស់មន្ទីរពេទ្យ Royal Adelaide បានឱ្យដឹងថា នៅក្នុងមន្ទីរពេទ្យមានសេវាកម្មទទួលព្យាបាលជំងឺគ្រប់កម្រិត ទាំងកម្រិតស្រាល និងកម្រិតសង្រ្គោះបន្ទាន់២៤ម៉ោងលើ២៤ម៉ោង។ សេវាកម្មវះកាត់គ្រប់ប្រភេទ រហូតដល់វះកាត់ខួរក្បាល, ការព្យាបាលបញ្ហាផ្លូវចិត្តកម្រិតធ្ងន់ និងសេវាសង្គ្រោះបន្ទាន់គ្រប់ប្រភេទគឺរួមមាននៅក្នុងមន្ទីរពេទ្យមួយនេះទាំងអស់៕

អត្ថបទដោយ៖ កញ្ញា លីហួយ



MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
132 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
919 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.9 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.1 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
231 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
230 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
214 views

#ចិត្តសាស្ត្រ

អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
190 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
#ចិត្តសាស្ត្រJanuary 5 2025
ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia