អាហារ
វេជ្ជ.គួច ម៉េងលី បង្ហាញពីមូលហេតុការកើតបញ្ហារមួលចុក និងថប់ៗដង្ហើម ក្រោយបរិភោគអាហាររួច
Pheakdey Pao
May 13 2022
1.1 K views

ផ្អែកតាមការចែករំលែក អ្នកឧកញ៉ា វេជ្ជបណ្ខិត គួច ម៉េងលី នៅលើបណ្ដាញសង្គមយូធូបបានមានប្រសាសន៍ឱ្យដឹងថា បញ្ហានៃក្រោយពេលទទួលទានអាហាររួចមនុស្សមួយចំនួនតែមានអាការៈមិនសូវជាស្រួលនៅក្នុងខ្លួនលេចចេញជារោគសញ្ញា ដូចជា ថប់ដង្ហើម​ រមួលក្នុងពោះ ចុកឆ្អល់ ​ភើញឹកញាប់ ជាប់គ្នារហូត គឺបណ្ដាលមកពីទម្លាប់មួយចំនួនដែលប្រជាជនយើងមានវប្បធម៌មួយ នៅពេលញុំាអាហាររួចហើយ ទម្រេតខ្លួនគេង។

អ្នកឧកញ៉ា វេជ្ជបណ្ខិត គួច ម៉េងលី បានពន្យល់ថា ពេលដែលយើងញុំាអាហារហើយគេង​ ក្រពះរបស់យើងនឹងមិនកិនអាហារបានល្អទេ​ ហើយម្ហូបដែលញុំាចូលទៅនោះ វាក៏មិនងាយរលាយនៅផងដែរ និងអាចច្រាល់ឡើងទៅលើវិញ។ តួយ៉ាង នៅក្នុងខ្លួនយើងមានបែងចែកផ្នែកទ្រូងខាងលើ និងទ្រូងខាងក្រោម ហេតុនេះកាលណាយើងគេងក្រពះក៏រំកិលទៅផ្នែកទ្រូងខាងលើ ជាកត្តានាំឱ្យបំពង់អាហារ និងបំពង់ខ្យល់ ប៉ះគ្នានាំឱ្យទៅសង្កត់ជាមួយសួត ហើយនេះជាហេតុធ្វើឱ្យយើងមានអាការៈឈឺ ពិបាកដកដង្ហើម​ ឬក៏មានអារម្មណ៍ថាចុក។ ម៉្យាងទៀត ប្រសិនបើក្នុងករណី ញុំាអាហារមានជាតិអាស៊ីតច្រើនពេកក៏អាចធ្វើឱ្យចុក ឆ្អល់ រមួលពោះ ផងដែរ។

ទន្ទឹមនឹងនេះផងដែរ​ អ្នកឧកញ៉ាក៏បានបញ្ជាក់ថា ក្នុងលក្ខខណ្ឌអាហារដែលញុំាចូលទៅត្រូវស្តុកទុកយូរវាអាចនឹងកើនឡើងនូវអាស៊ីតក្រពះ យូរៗទៅអាចប៉ះពាល់ដល់ស្រទាប់ក្រពះ បង្ករទៅជាហើម រលាក ហើយបើយើងមិនយកចិត្តទុកដាក់ព្យាបាលទេ ទុកយូរទៅអាចនឹងមានបញ្ហាដំបៅក្រពះកើតឡើង។ លើសពីនេះទៅទៀត ប្រសិនបើបញ្ហាក្រពះដំបៅមានរយៈរុំារ៉ៃយូរៗទៅ អាចនឹងធ្លាយក្រពះក៏មាន ដែលនេះគឺជាប្រភេទកម្រមួយដែលយើងគួរយកចិត្តទុកដាក់។

អ្នកឧកញ៉ា វេជ្ជបណ្ខិត គួច ម៉េងលី បានលើកឡើងបន្ថែមទៀតថា បញ្ហានេះ អាចនឹងកើតចេញពីបញ្ហារោគក្រពះដែលចេះតែធ្វើឱ្យយើងភើមកក្រៅញឹកញាប់ ចំណែកមូលហេតុផ្សេងទៀតអាចនឹងបង្ករពីកត្តាចម្បងៗចំនួន ២គឺ៖

ទី១. អាចមកពីការអាលែហ្ស៊ី នឹងអាហារផ្ទាល់ ពេលញុំាអាចនឹងកើតអាការៈថប់ដង្ហើម។

ទី២. មកពីខ្សោយស្រទាប់សាច់ដុំ ធ្វើឱ្យពេលយើងញុំាអ្វីចូលទៅងាយច្រាល់មកឡើងមកវិញ ឬក៏ថប់ៗដង្ហើម។

ជាចុងក្រោយអ្នកឧកញ៉ា វេជ្ជបណ្ខិត គួច ម៉េងលី ក៏បានណែនាំដែរថា ចំពោះអ្នកកំពុងតែជួបនូវបញ្ហានវជាប្រចាំ គួរតែរកថ្នាំព្យាបាលដែលចេញពីវេជ្ជបញ្ជារបស់គ្រូពេទ្យច្បាស់លាស់ដូចជា ថ្នាំប្រភេទ pepcid, pepto bismol,zantac ក៏ដូចជាថ្នាំផ្សេងៗទៀតដែលជួយកាត់បន្ថយអាស៊ីតក្រពះ។ ក្រៅពីនេះ កុំព្យាយាមពាក់ខោអាវណាដែលតឹងចង្កេះខ្លាំងពេក ញុំាអាហាររួចកុំទាន់អាលគេងភ្លាមៗ ដោយរង់ចាំ យ៉ាងហោចណាស់៣ម៉ោងក្រោយចាំគេង និងគួរចៀសវាងនូវប្រភេទម្ហូបចៀន ខ្លាញ់ ជាតិអាល់កុល និង ជាតិជូរ ក៏គួរតែកាត់បន្ថយដែរ៕


អត្ថបទដោយ៖ ប៉ែត ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
3.5 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
2.9 K views
អត្ថបទថ្មីៗ
#ព័ត៌មានMay 16 2026
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ ប្រទេស ១នេះ ផ្ទុះឡេីងជំងឺ​អេបូឡា សង្ស័យ ២៤៦ករណី ហើយអ្នកស្លាប់ ៦៥នាក់​
#ចិត្តសាស្ត្រMay 15 2026
កុំឱ្យប្រកែកគ្នាក្រោយរៀបការ! ប្តីប្រពន្ធគួរនិយាយគ្នាលើរឿងទាំង ៤នេះជាមុន
#ជំងឺMay 15 2026
មន្ទីរពេទ្យខ្មែរ ១នេះសង្រ្គោះកុមារីអាយុ ២ឆ្នាំ មានជំងឺដុំសាច់ខ្លាញ់ពីកំណើតក្នុងប្រអប់ទ្រូង
#កុមារMay 14 2026
នេះជាសញ្ញាដែលកុមារខ្វះភាពកក់ក្តៅ ឪពុកម្តាយគួរដឹងពីកូនផង
#កីឡាMay 14 2026
ខ្សែប្រយុទ្ធជប៉ុន ១រូបនេះ កំពុងតែលេចធ្លោ ហើយមានឱកាសប្តូរទៅ Premier League ទៀត
#ជំងឺMay 13 2026
ស្រីប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia