អាហារ
ជួយសម្រកគីឡូល្អណាស់ បន្លែ ៦ ប្រភេទនេះ បើញុំាវារាល់ថ្ងៃ
Pov Saru
November 13 2025
6 views

អ្នកដែលចូលចិត្តញុំាបន្លែគឺពិតជាល្អណាស់ ព្រោះពពួកបន្លែផ្លែឈើគឺជាអហារដែលសម្បូរជីវជាតិ និងវីតាមីនជាច្រើនល្អសម្រាប់រាងកាយ ជាពិសេសចំពោះអ្នកដែលមានបំណងចង់សម្រកទម្ងន់ ព្រោះនៅក្នុងបន្លែមានផ្ទុកទៅដោយជាតិសរសៃ និងទឹក ដែលជួយឱ្យឆ្អែតលឿន គ្រប់គ្រងការញុំាបានល្អ។ 

យោងតាម អ្នកឯកទេសអាហារូបត្ថម្ភ Trinh Ha Nhat Quyen ពីមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម និងអ័រម៉ូន Tam Anh នៅទីក្រុងហូជីមិញ ការសម្រកទម្ងន់មានប្រសិទ្ធភាពនៅពេលដែល “កាឡូរីដែលយើងទទួលតិចជាងកាឡូរីដែលរាងកាយយើងប្រើប្រាស់”។ ដូច្នេះ ការបន្ថែមបន្លែដែលមានកាឡូរីទាបចូលក្នុងអាហារប្រចាំថ្ងៃ គឺជាវិធីសាមញ្ញប៉ុន្តែមានប្រសិទ្ធភាព។ ខាងក្រោមនេះជាបន្លែ ៦ ប្រភេទដែលជួយសម្រកទម្ងន់បានល្អបំផុត៖

១. បន្លែស្លឹកបៃតង៖ ដូចជា ខាត់ណាផាកស្ព, ស្ពៃក្តោប និងពន្លកស៊ែល។ វាមានជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយដុតបំផ្លាញជាតិខ្លាញ់លើស និងកាត់បន្ថយការរលាក។ ខាត់ណាផាកស្ពដែលបានចម្អិនរួចប្រហែលមួយពែង មានប្រូតេអ៊ីនប្រហែល 2 ក្រាម ជាតិសរសៃ 2.9 ក្រាម និងកាឡូរីមានត្រឹមតែ 29 ប៉ុណ្ណោះ!

២. ម្ទេសប្លោក៖ ម្ទេសប្លោកមានកាឡូរីទាប ប៉ុន្តែសម្បូរវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ញុំាម្ទេសប្លោកឆៅ ឬដាក់វាជាមួយសាឡាដ ជួយឱ្យរំលាយអាហារល្អ និងជំរុញចលនាពោះវៀន។

៣. ត្រសក់៖ ត្រសក់មានទឹកជាង 95% និងត្រឹមតែ 15 កាឡូរីក្នុង 100 ក្រាមប៉ុណ្ណោះ។ វាជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត និងរក្សាជាតិទឹកក្នុងរាងកាយ។ អ្នកអាចញ៉ាំត្រសក់ស្រស់ ឬធ្វើវាជាមួយសាឡាដក៏បាន។

៤. ផ្លែខ្នុរ៖ សម្បូរទៅដោយវីតាមីន A, C, E និងសារធាតុរ៉ែជាច្រើន។ វាជួយដុតបំផ្លាញកាឡូរី និងកាត់បន្ថយខ្លាញ់ក្បាលពោះ។ ការទទួលទានផ្លែខ្នុរជាប្រចាំអាចជួយឱ្យរាងស្លីមជាងមុន។

៥. ប៉េងប៉ោះ៖ ប៉េងប៉ោះមានទឹកប្រហែល 95% និងសម្បូរទៅដោយវីតាមីន C, K, folate និងប៉ូតាស្យូម។ សារធាតុ Lycopene ក្នុងប៉េងប៉ោះជួយការពារជំងឺបេះដូង និងមហារីក។ អាចបរិភោគជាមួយសាឡាដ ឬស៊ុបក៏បាន។

៦. សាឡាត់៖ សាឡាត់មានថាមពលទាបណាស់ (ត្រឹមតែ 17 កាឡូរីក្នុង 100g) ប៉ុន្តែសម្បូរវីតាមីន A, lutein និង folate។ វាជួយបង្កើនភាពធន់ និងជាសមាសធាតុល្អសម្រាប់សុខភាពស្បែក។ សាកសមសម្រាប់បន្ថែមក្នុងអាហារសម្រកទម្ងន់។ 

ក្រៅពីបន្លែដ៏សម្បូរវីតាមីនទាំងនេះ អ្វីដែលសំខាន់បំផុតអ្នកគួរតែឆ្លៀតពេលខ្លះទៅហាត់ប្រាណដើម្បីឱ្យការសម្រទំម្ងន់ទទួលបានផលកាន់តែលឿន ម្យ៉ាងការហាត់ប្រាណក៏ជួយឱ្យសុខភាពរឹងមាំផងដែរ៕ 

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 104

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
8.3 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
4.5 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1.6 K views

#សម្រស់

ស្រកគីឡូងាយមិនបាច់ហាត់ប្រាណ ឱ្យតែអ្នកអនុវត្តតាម ៦ទម្លាប់នេះរាល់ថ្ងៃ
Pov Saru
November 11 2025
1.5 K views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
957 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia