អ្នកធាត់បើបន្តទម្លាប់ហូបអាហារប្រៃផ្អែម និងខ្លាញ់លើសកម្រិតបែបនេះ មិនងាយស្រកគីឡូទេ។ បើហូបខុសអ្នកកាន់តែឡើងគីឡូ មកពីរាងកាយអ្នកពេញមួយយប់ស្រូបជាតិពីអាហារអស់ ពេលអ្នកហូបអាហារពេលព្រឹកនេះ រាងកាយក៏ស្រូបរសជាតិអាហារតែម្តង។ តាមវេជ្ជបណ្ឌិត Lee Jin-bok ជាអ្នកឯកទេសសម្រកគីឡូដែលមានបទពិសោធន៍ ២៥ឆ្នាំក្នុងការព្យាបាលជំងឺធាត់នៅប្រទេសកូរ៉េបានចែករំលែកថាការផ្លាស់ប្តូរអាហារពេលព្រឹករបស់អ្នកជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម និងធ្វើឱ្យក្បាលពោះរាបស្មើ។ មានអាហារ ៣នេះអ្នកគួរហូបពេលព្រឹក៖
១. អាហារពេលព្រឹកពេញនិយមជាងគេគឺស៊ុត។ ស៊ុតសម្បូរទៅដោយសារធាតុចិញ្ចឹមជាពិសេសមានសារធាតុ choline ជាសមាសធាតុជួយបំបែកជាតិខ្លាញ់ និងពង្រឹងមុខងារខួរក្បាល។ មនុស្សមួយចំនួនព្រួយបារម្ភអំពីកូលេស្តេរ៉ុលនៅក្នុងស៊ុត ប៉ុន្តែលោក Lee Jin-bok បាននិយាយថា ខណៈពេលស៊ុតមានសមាសធាតុអាចបង្កើនកូឡេស្តេរ៉ុល ពួកវាក៏មានសមាសធាតុដែលបន្ថយកូឡេស្តេរ៉ុលផងដែរ។ លោកបានបន្តថា អ្នកមិនចាំបាច់បារម្ភខ្លាំងពេករឿងហូបស៊ុតនេះទេ។ អ្នកគួរញ៉ាំស៊ុតពីរទៅបីក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ។
២. ចំពោះសណ្តែកក៏ជួយសម្រកគីឡូដែរ។ តាមវេជ្ជបណ្ឌិត Lee បានបញ្ជាក់ថា សណ្តែកមានជាតិប្រូតេអ៊ីនរុក្ខជាតិល្អបំផុត។ អ្នកធាត់ និងមានបញ្ហាជំងឺខ្លាញ់រុំថ្លើម ដើម្បីព្យាបាលឱ្យបានឆាប់ធូរស្បើយតម្រូវឱ្យមានការយកចិត្តដាក់ផ្តោតលើការសម្រកទម្ងន់និងគ្រប់គ្រងជាតិស្ករក្នុងឈាម កាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាម ដូចជាទ្រីគ្លីសេរីដ និងជាតិខ្លាញ់ក្នុងឈាមមិនល្អ (កូលេស្តេរ៉ុលអាក្រក់)។ បន្ថែមពីនេះ ត្រូវមានរបបអាហារជាក់លាក់ដោយមានអាហាររូត្ថម្ភជំនួយ ដូចជា ទឹកសណ្តែក ប្រេងសណ្តែក ...ដែលអាចជួយជាប្រូតេអ៊ីនទៅបំពេញ មិនបំផ្លាញចោលនៃខ្លាញ់អាក្រក់ទាំងនោះ។
៣. ទឹកដោះគោមានសមាសធាតុជាច្រើនដែលអាចរួមចំណែកដល់ការសម្រកទម្ងន់ និងការពារការឡើងទម្ងន់។ ដោយហេតុថា ប្រូតេអ៊ីនក្នុងទឹកដោះគោនឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតក្នុងរយៈពេលយូរជាងមុនដែលអាចការពារការទទួលទានច្រើនពេក។ លើសពីនេះ អាស៊ីតលីណូឡេអ៊ីកដែលផ្សំនៅក្នុងទឹកដោះគោត្រូវបានគេសិក្សាពីសមត្ថភាពរបស់វាក្នុងការបង្កើនការសម្រកទម្ងន់ដោយការលើកកម្ពស់ការបំបែកខ្លាញ់និងរារាំងការផលិតខ្លាញ់៕ អត្ថបទដោយ៖ ទ្រ សុភាព
