អាហារ
ស្ត្រីបំបៅដោះកូនខ្សត់ទឹកដោះ អាចបណ្ដាលមកពីបញ្ហាចម្បងចំនួន៤យ៉ាងនេះ

សម្រាលកូនរួចជួបបញ្ហាខ្សត់ទឹកដោះបំបៅកូន គឺជារឿងដ៏គួរឱ្យពិបាកចិត្តមួយដែលអ្នកម្តាយទើបតែសម្រាលកូនថ្មីថ្មោង និងកំពុងពពោះគ្រប់រូបមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលពុំមានទឹកដោះបរិបូណ៍សម្រាប់កូនតូច។

ពាក់ព័ន្ធទៅនឹងកត្តាចោទមានខាងលើ បើផ្អែកទៅតាមប្រភព todaysparent បានចុះផ្សាយឱ្យដឹងថា ចំពោះអ្នកម្តាយដែលសម្រាលកូនរួចហើយពុំសូវសម្បូរទឹកដោះបំបៅកូននោះ គឺផ្សារភ្ជាប់បញ្ហាមួយចំនួនចំពោះម្តាយផ្ទាល់៖

១. ជាលិកាក្រពេញមិនគ្រប់គ្រាន់៖ សុដន់របស់ស្ត្រីមួយចំនួនមិនលូតលាស់ជាធម្មតាទេ ហេតុនេះហើយទើបបានធ្វើឱ្យមិនមានបំពង់ផលិតទឹកដោះគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់កូនតូចបាន។

២. បញ្ហាអ័រម៉ូន ឬប្រព័ន្ធ endocrine៖ ចំពោះស្ត្រីដែលមានបញ្ហាជម្ងឺ polycystic ovary Syndrome (PCOS) ក្រពេញទីរ៉ូអ៊ីតទាប ឬខ្ពស់ ជំងឺទឹកនោមផ្អែម លើសឈាម ឬបញ្ហាអ័រម៉ូន ក៏វាអាចជាផ្នែកមួយក្នុងការរួមចំណែកបង្កឱ្យមានការផលិតទឹកដោះក្នុងកម្រិតទាបផងដែរ ពីព្រោះថា ទឹកដោះផលិតបានបរិមាណច្រើនឬតិច គឺពឹងផ្អែកលើសញ្ញាណនៃអ័រម៉ូនដែលត្រូវបានបញ្ជូនទៅកាន់សុដន់។

៣. ការប្រើប្រាស់វិធីសាស្ត្រពន្យារកំណើតដោយអរម៉ូន៖ មានអ្នកម្តាយបំបៅកូនដោយទឹកដោះម្តាយ ហើយប្រើថ្នាំពន្យារកំណើតអាចនឹងមិនសូវជាជួបប្រទះនឹងបញ្ហាខ្សត់ទឹកដោះនោះទេ ក៏ប៉ុន្តែសម្រាប់ក្រុមបុគ្គលមួយចំនួនអាចនឹងប្រឈម ខណៈដែលទទួលយកការពន្យាកំណើតក្នុងទម្រង់ណាមួយ ដូចជា ថ្នាំគ្រាប់ កងដាក់ក្រោមស្បែក ឬថ្នាំចាក់ មុនពេលកូនមានអាយុ ៤ខែ។

៤. ទប់ទឹកដោះមិនបំបៅកូននៅពេលយប់៖ មានការលើកឡើងជាច្រើនដែលណែនាំកុំឱ្យម្តាយបំបៅដោះកូននាពេលយប់ ពីព្រោះអាចនឹងរំខានដល់ការគេងរបស់ទារក។ ប៉ុន្តែសម្រាប់ស្ត្រីបំបៅដោះកូនមួយចំនួន អាចនឹងរងផលប៉ះពាល់ដោយសារការមិនបំបៅដោះកូននៅពេលនេះ អាចធ្វើឱ្យកម្រិតនៃ prolactin (អរម៉ូនដែលបង្កើតទឹកដោះ) ត្រូវធ្លាក់ចុះផងដែរ។

គូសបន្ថែមឱ្យដឹងផងដែរថា ចំពោះស្ថានភាពម្តាយដែលប្រឈមនឹងការខ្សត់ទឹកដោះនេះ អាចបណ្ដាលមកពីកត្តាផ្សេងៗទៀតដូចជា បញ្ហាលេបថ្នាំមួយចំនួន ម្តាយមានប្រវត្តិវះកាត់សុដន់ ប្រើប្រាស់ថ្នាំពន្យារកំណើត ឬម្យ៉ាងវិញក៏អាចករណីកើតមកពីបញ្ហាសុខភាពទារកផងដែរ។

ហេតុនេះ ជាការលើកទឹកចិត្ត​ បើទោះបីជាកំពុងជួបបញ្ហាពុំសូវសម្បូរទឹកដោះក៏ដោយក្តី អ្នកម្តាយគ្រប់រូបគួរព្យាយាមបំបៅកូនទឹកដោះតាមដែលអាចធ្វើទៅបាន ពីព្រោះថា វាអាចជំរុញឱ្យមានការរីកលូតលាស់នៃបំពង់ទឹកដោះ និងជាលិកាកាន់តែច្រើន ដែលមានបានប្រយោជន៍ខ្លាំងក្នុងជួយឱ្យកូនបន្ទាប់ទទួលបានទឹកដោះបរិបូណ៍។ មួយវិញទៀតសោត អាចប្រើឧបករណ៍ប៊ូមទឹកដោះទុក ញុំាជាប្រភេទអាហារសុខភាព(បន្លែបៃតង អង្ករសម្រូប ត្រី ដំឡូង ល្ហុងទុំ...) ជួយជំរុញឱ្យកើនទឹកដោះបន្ថែម។

ចំណែកឯជំហានបន្ទាប់នោះ គឺត្រូវទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញការបំបៅកូនដោយទឹកដោះម្តាយផ្ទាល់ ដើម្បីទទួលបាននូវវិធីសាស្ត្រដោះស្រាយណាមួយជាក់លាក់សមស្របទៅនឹងស្ថានភាពសុខភាពផ្ទាល់ខ្លួនរបស់ម្តាយ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
209 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
3.8 K views

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
3.4 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.4 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
2 K views
អត្ថបទថ្មីៗ
#ព័ត៌មានJanuary 24 2025
ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
#អត្ថបទ PRJanuary 24 2025
ចង់ឱ្យមុខតឹងណែន រលោងស្អាតដូចនារីជប៉ុន កុំរំលងឡេលាបមុខ១ប្រភេទនេះ
#ចិត្តសាស្ត្រJanuary 23 2025
វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
#កុមារJanuary 23 2025
បណ្ឌិត អ៊ិន ចាន់នី មេធំអេស៊ីលីដាប្រាប់ពីវីធីចិញ្ចឹមកូនឱ្យចេះគ្រប់គ្រងលុយ
#ចិត្តសាស្ត្រJanuary 22 2025
លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
#អត្ថបទ PRJanuary 22 2025
ក្នុងឱកាសបុណ្យចូលឆ្នាំចិន មន្ទីរព្យាបាលធ្មេញសន្តិភាពមានចែកជូនអាំងប៉ាវvoucher ទាំងនេះដល់អតិថិជនដែលមកពិនិត្យនិងព្យាបាលធ្មេញផ្ទាល់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia