ឪពុកម្ដាយទាមទារការអត់ធ្មត់ ការប្រឹងប្រែង និងគេងដាច់យប់រៀងរាល់ថ្ងៃ ហើយវាក៏មិនមែនជាកាត្វកិច្ចងាយស្រួលនោះទេ នៅពេលអ្នកសម្រេចចិត្តយកកូន និងចិញ្ចឹមពួកគេ។ អារម្មណ៍របស់ឪពុកម្ដាយពេលខ្លះសឹងតែបោះបង់មិនចង់ទទួលបន្ទុកចិញ្ចឹមកូននោះទេ ប៉ុន្តែជាឪពុកជាម្ដាយគឺ ត្រូវមានទំនួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់មើលថែកូនៗ។
បើយោងតាមប្រភព India បានរៀបរាប់ប្រាប់ថា អាថ៌កំបាំង០៣ដែលឪពុកម្ដាយជប៉ុនចិញ្ចឹមកូនខុសពីសាសន៍ដទៃ ហើយឪពុកម្ដាយគ្រប់ក៏អាចយកអាថ៌កំបាំងនេះមកអនុវត្តបានដែលរួមមាន៖
-កុមារជប៉ុនទទួលបានការរៀនសូត្រស្មើៗគ្នា
កុមារជប៉ុនមានវិន័យណាស់ មិនថានរណាម្នាក់នោះទេត្រូវតែចូលរូមសកម្មភាពសម្អាតថ្នាក់រៀន បើទោះបីជាពួកគេមានគ្រួសារអ្នកមានក៏ដោយ នៅសាលារៀនគ្រប់ក្មេងទាំងអស់មានឋានៈស្មើគ្នា។ នៅក្នុងប្រទេសជប៉ុនទោះបីអ្នកជាកូនអ្នកមានក្តី ឬកូនអ្នកក្រក្ដីត្រូវចូលរៀននូវសាលាដូចគ្នា ទទួលបានចំណេះដឹងស្មើៗគ្នា។ ទៀតសោតក្មេងជប៉ុនស្គាល់នូវគុណតម្លៃរបស់ខ្លួនក្នុងការរស់នៅតាំងពីតូចៗ ពីព្រោះសាលារៀនបានអប់រំអំពីសីលធម៌ និងការរស់នៅតាំងពីពួកគេចូលរៀនថ្នាក់ដំបូង។
-ឪពុកម្ដាយជប៉ុនចិញ្ចឹមកូនផ្ដោតលើអារម្មណ៍ច្រើន
នៅប្រទេសជប៉ុនមិនអនុញ្ញាតឱ្យឪពុកម្ដាយជប៉ុនបញ្ចូនកូនមករៀននៅសាលាមត្តេយ្យនៅអាយុ០៣ឆ្នាំនោះទេ។ ប្រទេសជប៉ុនបង្កើតច្បាប់ចែងថា ឪពុកម្ដាយជាគ្រូអភិវឌ្ឍកូនដំបូងគេ ជាពិសេសម្ដាយត្រូវតែចំណាយពេលឱ្យបានច្រើនជាមួយកូនៗអំឡុងឆ្នាំដំបូង នៅពេលពួកគេកំពុងអភិវឌ្ឍចំណេះដឹង។ ការដែលពួកគេធ្វើដូច្នេះ ពីព្រោះវាមានសារៈសំខាន់ក្នុងការផ្ដល់បរិយាកាសវិជ្ជមានដល់កូន និងកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺផ្លូវចិត្ត។
-ផ្ដោតសំខាន់លើសុខុមាលភាពផ្លូវចិត្តរបស់កុមារ
ឪពុកម្ដាយជនជាតិជប៉ុនយល់ថា សុខុមាលភាពផ្លូវអារម្មណ៍ និងសុខុមាលរាងកាយរបស់កុមារ គឺមានសារៈសំខាន់ដូច។ អ៊ីចឹងឪពុកម្ដាយត្រូវតែមើលថែកូនឱ្យបានល្អ និងយកចិត្តទុកដាក់បំផុត។ មួយវិញទៀត ឪពុកម្ដាយមិនត្រូវស្ដីបន្ទោសកូននោះទេ ប៉ុន្តែឪពុកម្ដាយត្រូវតែប្រាប់នូវកំហុសដែលកូនធ្វើទៅកាន់កូនទើបជារឿងសំខាន់ ប៉ុន្តែឪពុកម្ដាយមិនត្រូវឃោឃៅនោះទេ ពីព្រោះវាអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កូន។