អាហារ
ញ៉ាំផ្លែព្រូន១០ផ្លែក្នុង១ថ្ងៃ អាចនឹងជួយសុខភាពឆ្អឹង និងសរីរាង្គកាយតាមផ្នែកផ្សេងៗ
Pheakdey Pao
November 13 2022
125 views

យោងទៅតាមការប្រភពចេញផ្សាយ jpost បានចុះផ្សាយនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានបង្ហាញឱ្យដឹងនូវការសិក្សាថ្មី ដែលអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Penn State ណែនាំស្ត្រីវ័យចំណាស់ដែលអស់រដូវ គួរតែពិចារណាទទួលទានផ្លែព្រូនជារៀងរាល់ថ្ងៃ ដើម្បីជួយការពារ ឬពន្យារការបាត់បង់ឆ្អឹងចំពោះស្ត្រីវ័យចំណាស់។

ដោយអ្នកជំនាញបានលើកឡើងថា ផ្លែព្រូន អាចកាត់បន្ថយការរលាករាងកាយ និងការខូចខាតអុកស៊ីតកម្ម ដែលរួមចំណែកបង្ការដល់ការបាត់បង់ឆ្អឹង។ តួយ៉ាង វេជ្ជបណ្ឌិត Connie Rogers សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រអាហារូបត្ថម្ភ និងសរីរវិទ្យា បាននិយាយថា ចំពោះស្ត្រីក្រោយអស់រដូវ កម្រិតទាបនៃអរម៉ូនអ៊ឹស្ត្រូសែន អាចបង្កឱ្យមានការកើនឡើងនៃអុកស៊ីតកម្ម និងការរលាក ដែលបង្កើនហានិភ័យនៃការចុះខ្សោយនៃសមត្ថភាពឆ្អឹង។

ជំងឺពុកឆ្អឹង ជាស្ថានភាពដែលឆ្អឹងផុយ និងទន់ខ្សោយ ដោយបញ្ហានេះ ជាធម្មតាចាប់ផ្តើមកើតមានចំពោះស្ត្រីមានអាយុលើសពី ៥០ឆ្នាំ។ ជាការប៉ាន់ប្រមាណរបស់អ្នកវិទ្យាសាស្ត្របង្ហាញថា មានស្ត្រីប្រហែល ២០០លាននាក់នៅទូទាំងពិភពលោកកំពុងរស់នៅជាមួយជំងឺពុកឆ្អឹង។ កត្តានេះហើយដើម្បីជៀសវាងនៅការជួបនូវបញ្ហាដ៏អាក្រក់បែបនេះទៅថ្ងៃខាងមុខ ឬកំឡុងពេលឈានចូលវ័យចំណាស់អ្នកជំនាញបានណែនាំឱ្យស្ត្រីៗគ្រប់រូបគួរតែជ្រើសយករបបអាហារដែលសម្បូរទៅសារជាតិវីតាមីន ជាពិសេសជាតិកាល់ស្យូមឱ្យបានជាប្រចាំថ្ងៃ។

ទន្ទឹមនឹងនេះផងដែរ តាមរយៈការសិក្សាស្រាវជ្រាវបន្ថែមនោះ​គេបានសង្កេតឃើញថា ផ្លែព្រូន ពិតជាមានអត្ថប្រយោជន៍ចាំបាច់ដល់រាងកាយរបស់មនុស្ស ដើម្បីរក្សាសុខភាពឆ្អឹងរបស់វាតាមរយៈការជួយជួសជុលនូវកោសិកាឆ្អឹងចាស់ និង បង្កើតកោសិកាឆ្អឹងថ្មីជានិច្ច។

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ព័ត៌មានApril 13 2025
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
#អាហារApril 13 2025
អ្នកមើលទូរស័ព្ទច្រើន ញ៉ាំអាហារបែបនេះ ការពារព្រិលភ្នែក ម្ញូប និងឈឺភ្នែក
#សម្រស់April 11 2025
ចង់ស្អាត? ញ៉ាំអាហារនេះជួយស្បែកអ្នកផលិតខូឡាជែនឱ្យក្មេងជាងវ័យស្បែកភ្លឺថ្លា
#ជំងឺApril 11 2025
ហានិភ័យ! បុរសៗ មានទម្លាប់ ៦នេះ ច្បាស់ជាគ្មានកូនប្រើនឹងគេទេ
#ចិត្តសាស្ត្រApril 10 2025
៣ទម្លាប់អស្ចារ្យនេះ ដឹកនាំជប៉ុនឱ្យមានអាយុវែង ផ្លូវចិត្តរីករាយ
#ចិត្តសាស្ត្រApril 10 2025
ខ្លាចាស់ Buffett បញ្ជាក់ថា កុំធ្វើរឿង ៦នេះជាហេតុនាំឱ្យអ្នកធ្លាក់ខ្លួនវេទនាគ្មានលុយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia