ច្បាស់ណាស់ថា អ្នកដែលមានទម្លាប់ហាត់ប្រាណទាំងអស់សុទ្ធតែមានគោលដៅរៀងៗខ្លួន អ្នកខ្លះហាត់ដើម្បីសុខភាព ខ្លះហាត់ដើម្បីសម្រកគីឡូ ហាត់ដើម្បីរក្សា និងរក្សាសម្រស់។ មិនថាអ្នកហាត់ប្រាណក្នុងគោលបំណងអ្វីនោះទេ ក្នុងនោះគឺសុទ្ធតែឆ្លងកាត់ការបញ្ចេញញើសទាំងអស់។ ញើសដែលចេញមកក្រោយពេលហាត់ប្រាណគឺសុទ្ធតែជាញើសជាតិពុល ញើសមេរោគដែលចេញពីក្នុងខ្លួន បើអ្នកសម្អាតវាមិនបានត្រឹមត្រូវតាមក្បួនទេ ញើយនោះនឹងបង្កជាគ្រោះថ្នាក់ដល់ស្បែករបស់អ្នកជាពិសេសគឺមុខនិងខ្នង។
ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ everydayhealth វេជ្ជបណ្ឌិត deirdre hooper ឯកទេសផ្នែកសើស្បែកបានបញ្ជាក់ច្បាស់ៗថា ញើសដែលចេញពីការហាត់ប្រាណគឺងាយបង្កទៅជាជំងឺសើស្បែកបំផុតប្រសិនជាអ្នកគ្មានទម្លាប់នៅក្នុងការសម្អាតឱ្យបានត្រឹមត្រូវទាន់ពេលវេលា។ បន្ថែមពីលើនេះទៀត ប្រសិនជាអ្នកមិនចង់ឱ្យស្បែកមានបញ្ហាស្ងួត កើតមុនពេញមុខ និងខ្នង ក្រោយហាត់ប្រាណ៣០នាទីអ្នកត្រូវធ្វើរឿង៣នេះ៖
១. ងូតទឹកសម្អាតខ្លួនក្រោយហាត់ប្រាណ៣០នាទី៖ ក្រោយពីអ្នកហាត់ប្រាណរួម៣០នាទីក្រោយមកគឺចាំបាច់ត្រូវងូតទឹកសម្អាតរាងកាយ រាងជម្រះមេរោគ ជាតិញើស ជាតិពុល ផ្លាស់ប្តូរសម្លៀកបំពាក់ថ្មី។ ប្រសិនករណីអ្នកទុកញើសដែលពីចេញការហាត់ប្រាណ នៅលើខ្លួនលើសរយៈពេល៣០នាទីឡើងទៅញើសនោះវានឹងទៅប្រមូលផ្តុំគ្នាហើយកង្កទៅជាមុន ពេញខ្នង និងមុខ។
២. លាបឡេផ្តល់សំណើមដល់ស្បែក៖ បន្ទាប់ពីងូតទឹកសម្អាតរាងកាយហើយរួចរាល់ រឿងដែលអ្នកចាំបាច់ត្រូវធ្វើខានមិនបានគឺត្រូវលាបឡេផ្តល់សំណើមសម្រាប់ស្បែកមកវិញ។ ពីព្រោះថាពេលហាត់ប្រាណអ្នកបានបញ្ចេញជាតិទឹកច្រើនណាស់ចេញពីស្បែក ដូច្នេះអ្នកត្រូវបន្ថែមសំណើមដល់ស្បែកវិញតាមរយៈការលាបឡេផ្តល់សំណើម និងផឹកទឹកឱ្យបានច្រើន ការពារការស្ងួតស្បែក ខូចស្បែក។
៣. ការហូបអាហារឱ្យបានល្អ៖ ពេលអ្នកហាត់ប្រាណរួច រាងកាយត្រូវការអាហារដើម្បីបំពេញថាមពលឡើងវិញ។ ការហូបអាហារឱ្យបានល្អ អ្នកគួរសម្រាកឱ្យបាន ២០ ទៅ ៤៥ នាទី នាទីជាមុនសិន ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ល្អ ក្នុងការហូបអាហារ។ អាហារដែលអ្នកគួរហូបមានដូចជាបន្លែ ផ្លែឈើ ត្រី ទ្រូងមាន់ និងសាច់គោ។ មានគ្រួពេទ្យជាច្រើនបាននិយាយថា ពេលអ្នកហូបអាហាររួច អ្នកត្រូវរងចាំ ១៥ នាទី ៣០ នាទី ដើម្បីផឹកទឹក។
ពេលអ្នកហាត់ប្រាណរួច អ្នកគួរសម្រាកឱ្យ ៥ទៅ១០នាទីសិន បន្ទាប់មកផឹកទឹកឱ្យបាន ២០០ មីលីលីត្រ។ ៣០នាទីក្រោយមកសឹមងូតទឹកសម្អាតរាងកាយ៕
អត្ថបទដោយ៖ មឿន គន្ធា