ជំងឺ
វិធីធម្មតាៗ តែបានផល អាចការពារស្ត្រីកុំឱ្យកើតជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ
Thida Pet
December 5 2023
830 views

ជំងឺទឹកនោមផ្អែមគឺមាន៣ប្រភេទ ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺជាប្រភេទដែលកើតមានឡើងដោយសារកត្តាហ្សែន។ ជំងឺទឹកនោមផ្អែមប្រភេទទី២គឺជាប្រភេទទឹកនោមផ្អែមដែលកើតមានឡើងដោយសារកត្តារបបអាហាររបៀបរបបរស់នៅដែលបង្កហានិភ័យកើតជំងឺទឹកនោមផ្អែម។ ចំពោះប្រភេទចុងក្រោយគឺជាជំងឺទឹកនោមផ្អែមដែលកើតឡើងលើស្រ្តីកំពុងពពោះ។

ជាមួយគ្នានេះដែរ យើងមិនបានយកប្រធានបទជំងឺទឹកនោមផ្អែមប្រភេទទី១និងទី២មកនិយាយនោះទេ។ តែយើងលើកប្រភេទទឹកនោមផ្អែមទី៣មកនិយាយ។ ដោយក្នុងនោះមានការបកស្រាយចែករំលែកចំណេះដឹងល្អពីវេជ្ជ​បណ្ឌិត ឯកទេសរោគស្រ្តីដើម្បីឱ្យស្រ្តីដែលកំពុងចាប់ផ្ដើមពពោះដឹងពីវិធីការពារខ្លួន។

ជាការពិតជំងឺទឹកនោមផ្អែមគឺប្រឈមនឹងកើតលើស្រ្តីដែលពពោះខ្លាំងមែនទែន។ ដូច្នេះប្រសិនណាស្រ្តីប្រហែសតែបន្ដិច គឺងាយនឹងប្រឈមជាមួយជំងឺទឹកនោមផ្អែមហើយ។ ហើយជំងឺទឹកនោមផ្អែមនេះគឺមានផលប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃខ្លាំងមែនទែន។ គឺប្រឈមកើតមកមិនគ្រប់ខែ ទ​ម្ងន់ទារកធ្ងន់ខ្លាំង ប្រឈមរលូត ប្រឈមកើតមិនគ្រប់ខែ។

អាស្រ័យហេតុនេះហើយ យើងនឹងមកប្រាប់ពីវិធីល្អៗខ្លះៗដែលណែនាំដោយវេជ្ជបណ្ឌិត ក្នុងការការពារខ្លួនសម្រាប់ស្រ្តីដែលត្រៀមខ្លួនពពោះ ដើម្បីការពារជំងឺទឹកនោមផ្អែមកើតឡើងមកនាំមានបញ្ហាទាំងខ្លួនឯងនិងកូននៅក្នុងផ្ទៃផងដែរ។ នេះបើយោងតាមរយៈវេជ្ជបណ្ឌិតឯកទេសសម្ភពនិងរោគស្ត្រី អ៊ូ ហាន់ឡេង បានឱ្យដឹងថា ដើម្បីការពារជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ ស្ត្រីដែលលើសទម្ងន់ត្រូវធ្វើលំហាត់ប្រាណដើម្បីបន្ថយទម្ងន់ និងមិនត្រូវបរិភោគអាហារដែលមានជាតិស្ករខ្ពស់(ភេសជ្ជៈកំប៉ុង)។ ស្ត្រីដែលលើសទម្ងន់ងាយវិវឌ្ឍន៏ទៅជាជំងឺទឹកនោមផ្អែមជាងស្ត្រីដែលមានទម្ងន់ធម្មតា។ មួយវិញទៀតអំឡុងពេលពពោះនៅចន្លោះសប្ដាហ៏ទី២៨ដល់៣២ ត្រូវធ្វើតេស្ត OGTT ដើម្បីកំណត់ថាមានជំងឺទឹកនោមផ្អែមឬអត់ ដើម្បីបង្ការផលវិបាកអំឡុងពេលសម្រាលនិងក្រោយសម្រាល។

លើសពីនេះ​បើយោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត ប៉ាត់ សុភ័ក្ក្រា ឯកទេសរោគកុមារ និងទារកនៅមជ្ឍមណ្ឌលជាតិ គាំពាមាតានិងទារក មានបទពិសោធន៍លើសពី៧ឆ្នាំ ក៏បានណែនាំខ្លះទាក់ទងនិងរបបអាហារដែលស្រ្តីពពោះគួរដឹងពីបរិមាណញុំាឱ្យបានត្រឹមត្រូវដើម្បីការពារជំងឺទឹកនោមផ្អែមអំឡុងពេលពោះ។​ តួយ៉ាងលោកវេជ្ជបណ្ឌិតបាន ចែករំលែកបន្ដថា​ ស្រ្តីការពារខ្លួន កុំឱ្យកើតជំងឺទឹកនោមផ្អែមគឺសំខាន់ខ្លាំងណាស់ដូច្នេះបើអ្នកចង់ញុំាអាហារសម្បូរជាតិស្ករដូចជា ទុរេនត្រូវញុំាកុំឱ្យលើស ​ព្រោះប្រសិនណាស្រ្តីមានជំងឺទឹកនោមផ្អែមឡើងមក បានបង្កជាផលប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ នាំឱ្យទារកឆាប់រីកធំ ឡើងគីឡូ។ ករណីកូនធំនេះ ប្រសិនណាសម្រាលធម្មជាតិក៏ពិបាកសម្រាប់ស្រ្តីដូចគ្នា។

មួយវិញទៀតបើយោងតាមរយៈវេជ្ជបណ្ឌិត ឯក ម៉េងលី ជាគ្រូពេទ្យឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៅគ្លីនិក អរឃីតកោះពេជ្រ(Orchid Koh Pich Hospital)ក៏បានណែនាំខ្លះៗទាក់ទងនិងរបបអាហាដែលត្រូវមានផ្ទៃពោះគួរញុំា។

ចំពោះរបបអាហារដែលគួរញុំា អំឡុងពេលពពោះ៖

វេជ្ជបណ្ឌិតបានរៀបរាប់ថាស្រ្តីភាគច្រើនមិនមានចំណេះដឹង គ្រប់គ្រាន់ទាក់ទងនឹងរបបអាហារនោះទេ មិនថាករណីមិនពពោះក៏ដោយ​។ ដូច្នេះវេជ្ជបណ្ឌិតមកថ្ងៃនេះ ដើម្បីបញ្ជាក់ពីអាហារថាស្រ្តីពពោះគួរញុំាអ្វីបានខ្លះ ញុំាមិនបានអ្វីខ្លះជាធម្មតាពេទ្យណែនាំឱ្យស្រ្តីញុំារបបអាហារឱ្យមានតុល្យភាព​​​​​ជាឧ. មី​ គុយទាវ នំបុ័ង១ភាគ៤នៃចាន ជាតិសាច់១ភាគ៤នៃចាន បន្លែផ្លែឈើ២ភាគ៤នៃចាន ក្រៅពីនេះ អាចបន្ថែមទឹកដោះគោ(ហាមដាក់ស្ករថែម) និងផឹកទឹកធម្មតាឱ្យបាន២លីត្រ។ ក៏ប៉ុន្ដែប្រសិនណាអ្នកជាមនុស្សដែលអាឡែហ្សីជាមួយទឹកដោះគោ អាចពិភាក្សាជាមួយគ្រូពេទ្យជំនាញសិនថា គួរញុំាអ្វីក្រៅពីទឹកដោះគោ៕

អត្ថបទដោយ៖ ប៉ែត ធីតា (petthida)

11 best foods to eat during pregnancy10 Best Foods to Eat During Pregnancy | Mama Bump Rentals

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1275

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia