ព័ត៌មាន
ដំបូងបង្អស់នៅអាស៊ី​៖ វ៉ាក់ស៊ាំងកូវីដ ១៩ ដំបូងរបស់ Pfizer និង BioNTech បានបញ្ជូនមកដល់ដីសិង្ហបុរី
Sochenda Hai
December 23 2020
283 views

រូបភាព៖ THE STRAITS TIMES

"ស្វាគមន៍វត្តមានវ៉ាក់ស៊ាំងកូវីដ ១៩ ដែលយើងទាំងអស់គ្នាបានទន្ទឹងរង់ចាំ"_នាយករដ្ឋមន្រ្តី លោក Lee Hsien Loong

វ៉ាក់ស៊ាំងកូវីដ ១៩ ដំបូងរបស់ Pfizer និង BioNTech បានបញ្ជូនតាមពីយន្តហោះនៅថ្ងៃទី ២១ ធ្នូ តាមរយៈក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីមកដល់ដីសុង្ហបូរី ដែលធ្វើឱ្យសិង្ហបូរីក្លាយជាប្រទេសដំបូងបង្អស់នៅអាស៊ីដែលបានទទួលវ៉ាក់ស៊ាំងមុនគេ។ នេះបើយោងតាម Channel News Asia កាលពីដើមសប្តាហ៍នេះ។

តាមប្រភពដដែល វ៉ាក់ស៊ាំងត្រូវបានដឹកជញ្ជូនតាមជើងហោះហើរ SQ7979 តាមរយៈក្រុមហ៊ុនដឹកអ្នកដំណើរសិង្ហបុរីអ៊ែរឡាញ (SIA) ដែលបានចាកចេញកាលពីថ្ងៃអាទិត្យពីព្រុចស៊ែល ហើយបានចុះចតនៅព្រលានយន្តហោះសិង្ហបុរីចាងជី នៅម៉ោង ៧​:៣៦ ល្ងាចថ្ងៃច័ន្ទ ទទួលដោយរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Ong Ye Kung ហើយវ៉ាក់ស៊ាំងត្រូវបានបញ្ជូនទៅទុកដាក់នៅកន្លែងខ្សែសង្វាក់ត្រជាក់របស់ SAT ដើម្បីដឹកជញ្ជូនចែកចាយបន្ត។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Ong បាននិយាយអំពី "ចេតនារបស់ប្រទេសសិង្ហបុរីក្នុងការក្លាយជាមជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់ការដឹកជញ្ជូនវ៉ាក់សាំងកូវីដ ១៩ ហើយលោកសង្ឃឹមថាសិង្ហបុរីអាចដើរតួនាទីវិជ្ជមាននិងស្ថាបនាសម្រាប់តំបន់”។ លោក Ong បានបន្តទៀតថាក្រុមហ៊ុនដឹកទំនិញក្នុងស្រុកត្រូវបានបណ្តុះបណ្តាលឱ្យស្របតាមស្តង់ដារដែលបានកំណត់ដោយអង្គការសុខភាពពិភពលោក ដើម្បីដោះស្រាយការដឹកជញ្ជូនទំនិញដោយសុវត្ថិភាពដូចជាគ្រប់គ្រងវ៉ាក់ស៊ាំង ការគ្រប់គ្រងសីតុណ្ហភាព។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តី លោក Lee Hsien Loong kal កាលពីថ្ងៃទី ១៤ ធ្ នូបានប្រកាសថាអាជ្ញាធរសិង្ហបុរីបានអនុម័តវ៉ាក់សាំង Pfizer-BioNTech សម្រាប់ការប្រើប្រាស់ដើម្បីទប់ស្កាត់ការរាតត្បាត ហើយការដឹកជញ្ជូនលើកដំបូងនឹងមកដល់នៅចុងខែធ្នូ។ លោកបានមានប្រសាសន៍ថា លោកមានសេចក្តីរីករាយដែលបានឃើញវ៉ាក់ស៊ាំងបានដឹកមកដល់សិង្ហបូរីលើកដំបូងដោយជោគជ័យ។

បង្ហោះតាមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ទីភ្នាក់ងារនិងបុគ្គលិកដឹកជញ្ជូន ក្រុមការងារពហុក្រសួងដែលគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅប្រទេសសិង្ហបុរី។ លោកបានមានប្រសាសន៍ថា "ខ្ញុំសង្ឃឹមថាព័ត៌មាននេះនឹងធ្វើឱ្យប្រជាជនសិង្ហបុរីរីករាយនឹងរដូវបុណ្យនេះនិងហេតុផលដើម្បីឱ្យមានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ ២០២១"។ លោកបានបន្ថែមទៀតថា “ខ្ញុំនិងសហការីគណៈរដ្ឋមន្រ្តីរបស់លោកនឹងចាក់វ៉ាក់ស៊ាំងនេះឱ្យបានឆាប់ ដើម្បីបង្ហាញអ្នករាល់គ្នាថាពួកយើងជឿជាក់ថាវ៉ាក់ស៊ាំងទាំងនេះមានសុវត្ថិភាព”

សូមជម្រាបថា សិង្ហបូរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញដោយកក់ជាមុនវ៉ាក់ស៊ាំងដែលមានសក្តានុពលផ្សេងទៀត រួមទាំងកិច្ចព្រមព្រៀងជាមួយ Moderna និង Sinovac ចំនួន ១ ពាន់លានដុល្លារសិង្ហបូរី (៧៤៦.១៦ លានដុល្លារអាមេរិក) នេះបើតាមការចុះផ្សាយរបស់ UK Reuters កាលពីថ្ងៃអង្គារការនេះ។

វ៉ាក់ស៊ាំងដែលបានមកដល់កាលពីថ្ងៃច័ន្ទបង្កើតដោយក្រុមហ៊ុនយក្សអាមេរិចឈ្មោះថា Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech មានអត្រាប្រសិទ្ធភាព ៩៥ ភាគរយ។ ទោះជាយ៉ាងណា ស្ត្រីមានផ្ទៃពោះ អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ និងអ្នកដែលមានអាយុក្រោម ១៦ ឆ្នាំមិនគួរទទួលការចាក់វ៉ាក់ស៊ាំងនេះទេ ព្រោះទិន្នន័យសុវត្ថិភាព និងប្រសិទ្ធភាពលើក្រុមទាំងនេះមិនទាន់មានច្បាស់លាស់នៅឡើយ។ លើសពីនេះអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល បាននិយាយថាអ្នកដែលមានប្រវត្តិប្រតិកម្មអាណាហ្វីឡាក់ទិច ឬមានប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរមិនគួរទទួលវ៉ាក់ស៊ាំង Pfizer-BioNTech នោះទេ៕

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងអប់រំលោក Lawrence Wong បាននិយាយកាលពីថ្ងៃអង្គារថាសេចក្តីលម្អិតបន្ថែមនៃកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញប្រជាជនសិង្ហបុរីប្រឆាំងនឹងកូវីដ ១៩ រួមទាំងដំណាក់កាលផ្សេងៗគ្នានៃកម្មវិធីចាក់វ៉ាក់ស៊ាំង និងអ្នកទទួលបានវ៉ាក់ស៊ាំងមុនគេនឹងសម្រេចនៅដើមខែមករា។

លោក Wong ដែលផងដែរជាសហប្រធានក្រុមការងារចម្រុះក្រសួងទទួលបន្ទុកកូវីដ ១៩ បន្ថែមថា ព័ត៌មានលម្អិតពិតប្រាកដស្តីពីការចាក់វ៉ាក់ស៊ាំងនឹងអាស្រ័យលើទាំងកាលវិភាគផ្គត់ផ្គង់ និងពេលចែកចាយ ហើយនៅពេលវ៉ាក់ស៊ាំងផ្សេងទៀតទទួលបានការអនុញ្ញាតឱ្យប្រើនៅសិង្ហបូរី។

គួរបញ្ជាក់ផងដែរ ការផ្តល់ជូនវ៉ាក់ស៊ាំងដល់ប្រជាជនសិង្ហបុរីក៏នឹងត្រូវធ្វើឡើងក្នុងរយៈពេលច្រើនខែ ហើយប្រសិនបើទាំងអស់គ្រោងធ្វើផែនការ ប្រទេសសិង្ហបុរីនឹងមានវ៉ាក់ស៊ាំងគ្រប់គ្រាន់ដើម្បីចាក់ថ្នាំបង្ការដល់ប្រជាជនគ្រប់គ្នា នៅត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២១។ ប៉ុន្តែប្រសិនបើមានកត្តាផ្សេងទៀតកើតឡើង កម្មវិធីចាក់វ៉ាក់ស៊ាំងអាចត្រូវរុញទៅចុងឆ្នាំ ២០២១ យូរជាងនេះ ឬអាចបាមុននេះ ប្រសិនបើវ៉ាក់ស៊ាំងនឹងបញ្ជូនមកដល់មុនពេលកំណត់ ហយបុគ្គលិកជួរមុខសុខាភិបាលនឹងទទួលបានការចាក់វ៉ាក់ស៊ាំងមុនគេ។ នេះបើយោងតាម THE STRAITS TIMES នាថ្ងៃអង្គារនេះ៕

ដោយ ហៃ សុចិន្តា

ប្រភព Channel News Asia & Reuters UK & THE STRAITS TIMES

Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទទាក់ទង

#ព័ត៌មាន

អបអរសាទរ! កម្ពុជាប្រកាសដាក់ឱ្យប្រើវ៉ាក់សាំងការពារជំងឺរាក ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការជាផ្លូវការ
Pov Saru
December 11 2025
64 views

#ព័ត៌មាន

លោកប្រធានាធិតីត្រាំ ជឿជាក់ថា លោកអាចបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃបាន
Tror Sopheap
December 11 2025
441 views

#ព័ត៌មាន

លោកជំទាវបណ្ឌិត ជា សិរី ៖ ចូរទប់ស្កាត់ការប្រើលេខទូរសព្ទខុសច្បាប់ ការពារពីការឆបោកប្រាក់ប្រជាជនស្លូតត្រង់
Tror Sopheap
December 10 2025
19 views

#ព័ត៌មាន

ក្រសួងអប់រំ៖ សិស្សសាលាជាច្រើនត្រូវបានជម្លៀសចេញពីសាលា ខណៈសាលាត្រូវបង្ខំបិទទ្វាភ្លាមៗ បន្ទាប់ពីរងការវាយប្រហារពីភាគីថៃ
Pov Saru
December 8 2025
14 views

#ព័ត៌មាន

ក្រសួងអប់រំថា៖ ហាមលក់ដូរផលិតផលទាំងនេះ នៅក្នុងសាលារៀនជាដា.ច់ខាត
Tror Sopheap
December 4 2025
349 views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.8 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.1 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.2 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.8 K views
អត្ថបទថ្មីៗ
#ជំងឺDecember 11 2025
អ្នកផឹកកាហ្វេរាល់ថ្ងៃ មានដឹងថា កាហ្វេជួយសុខភាព និងការពារជំងឺកាចអ្វីខ្លះ?
#អត្ថបទ PRDecember 11 2025
ក្រុមហ៊ុន Herbalife កម្ពុជា រៀបចំកម្មវិធីអាហារូបត្ថម្ភលើកទី៣ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ
#ព័ត៌មានDecember 11 2025
អបអរសាទរ! កម្ពុជាប្រកាសដាក់ឱ្យប្រើវ៉ាក់សាំងការពារជំងឺរាក ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការជាផ្លូវការ
#ជំងឺDecember 11 2025
កុំធ្វើរឿងទាំង ៣នេះនៅម៉ោង ៥ល្ងាច ការពារជំងឺដាច់សរសៃឈាមខួរក្បាល
#ជំងឺDecember 11 2025
សញ្ញាទាំងនេះបង្ហាញថា អ្នកអាចកំពុងប្រឈមជំងឺមហារីកសុដន់
#ព័ត៌មានDecember 11 2025
លោកប្រធានាធិតីត្រាំ ជឿជាក់ថា លោកអាចបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃបាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia