អាហារ
តើអ្នកដឹងទេថា វដ្តរដូវស្ត្រីមានរយៈប៉ុន្មានថ្ងៃ? តើធ្វើដូចម្តេចទើបអាចដឹងថា អ្នកកំពុងមានបញ្ហារដូវមិនទៀង?
Pheakdey Pao
November 25 2021
2.8 K views

ក្នុងនាមជាមនុស្សស្រី តើអ្នកបានដឹងអ្វីខ្លះទាក់ទិនទៅនឹងសុខភាពផ្ទាល់ខ្លួន? ពាក្យថា សុខភាពប្រដាប់បន្តពូជ បើនិយាយចំពោះស្ត្រីក្នុងប្រទេសកម្ពុជា ភាគច្រើនណាស់មុខជា អៀនប្រៀនពុំសូវហ៊ានចង់ដឹងលឺប៉ុន្មាននោះទេ។ យ៉ាងណាមិញ បើនិយាយចំពោះមនុស្សស្រីដែលមានចាប់ពី១៨ទៅ២០ឆ្នាំឡើង គួរតែយល់ដឹងពីបញ្ហានេះខ្លះហើយ ជាពិសេសទាក់ទិនទៅនឹងវដ្តរដូវរបស់ខ្លួនតែម្តង។

ភ្ជាប់ជាមួយនឹងបញ្ហាវដ្តរដូវនាសម័យបច្ចុប្បន្នមានស្ត្រី ដែលស្ទើរតែពុំសូវយល់ដឹងច្បាស់ពីសុខភាពខ្លួនឯង សូម្បីតែការរាប់វដ្តរដូវក៏នៅតែមានអ្នកយល់ច្រលំផងដែរ។ ដូច្នេះ ថ្ងៃនេះ Healthy Cambodia នឹងនាំយកនូវការបកស្រាយយ៉ាងក្បោះក្បាយពីអ្នកឯកទេសផ្នែកឆ្មប និងមានបទពិសោធន៍ជាង១០ឆ្នាំ នៅអង្គការម៉ារីស្តូបផ្នែករោគស្ត្រី ពន្យារកំណើត និងរំលូត អ្នកគ្រូពេទ្យ ង៉ែត គឹមសយ ពន្យល់ពីបញ្ហាដែលកំពុងចោទមាននេះ។

ជាចំណុចដំបូងអ្នកគ្រូពេទ្យ ង៉ែត គឹមសយ បានបង្ហាញឱ្យឃើញថា ជាទូទៅវដ្តរដូវរបស់មនុស្សស្រីដែលគេចាត់ទុកថា ជាវដ្តរដូវធម្មតាគឺមានរយៈពេលចន្លោះពី២១ ទៅ៤៥ថ្ងៃ ដូច្នេះបើវដ្តរដូវគាត់ប្រែប្រួលនៅចន្លោះប៉ុណ្ណឹង គេមិនទាន់ចោទថាវាជាបញ្ហាទេ។ សម្រាប់សុខភាពនារី វដ្តរដូវគឺសំខាន់ណាស់ ពីព្រោះថា ប្រសិនបើគាត់ជួបប្រទះនឹងសុខភាពគ្រូពេទ្យ គឺតែងមានសំណួរសួរទាក់ទងទៅនឹងបញ្ហាវដ្តរដូវរបស់គាត់ថា «តើវដ្តរដូវរបស់គាត់ប៉ុន្មានថ្ងៃ ប៉ុន្តែសំណួរនេះសួរទៅកាន់ស្ត្រីភាគច្រើន គឺគាត់ពុំទាន់យល់ទេថាតើអ្វីទៅជាវដ្តរដូវទេ?»

អ្នកគ្រូពេទ្យ ង៉ែត គឹមសយ បានបន្តទៀតថា វដ្តរដូវ គឺជាគម្លាតនៃការមករដូវពីខែមួយទៅខែមួយ និងចំពោះរយៈពេលនៃវដ្តរដូវនេះ ពីស្ត្រីម្នាក់ទៅម្នាក់ទៀតគឺមិនដូចគ្នា ហើយក៏មានកត្តាជាច្រើនអាចធ្វើឱ្យប្រែប្រួល វដ្តរដូវនេះផងដែរ។ បានន័យថា វដ្តរដូវវែងឬខ្លីដូចដែលបានជម្រាបមានចន្លោះចាប់ពី២១ថ្ងៃទៅ៤៥ថ្ងៃ ស្ត្រីខ្លះវដ្តរបស់គាត់មានត្រឹមតែ២៥ថ្ងៃទេ។ ឧទាហរណ៍ ដើមខែនេះគាត់មកថ្ងៃទី០១ ដូច្នេះនៅថ្ងៃទី២៥ ឬ២៦ គាត់មករដូវម្តងទៀតហើយ។ ចឹងស្ត្រីភាគច្រើនគាត់តែងតែគិតថា ក្នុង១ខែហ្នឹងគាត់មករដូវ២ដង ប៉ុន្តែជាក់ស្តែងអត់ទេ។ ព្រោះពេលខែក្រោយទៅទៀត ដោយរាប់ពីថ្ងៃទី២៥ទៅ រដូវគាត់នៅតែបន្តវដ្តចន្លោះតែពី២៥ថ្ងៃ ទៅ២៦ថ្ងៃ មកម្តង នេះគេហៅថា វដ្តរដូវនោះឯង។ 

ត្រង់ចំណុចខាងលើអ្នកគ្រូពេទ្យបានបញ្ជាក់ដែរថា ប្រសិនបើអត់ចេះរាប់ថា វដ្តរដូវមកប៉ុន្មានថ្ងៃទេ គាត់អាចកត់ថ្ងៃនៃមករដូវបាន (នៅលើប្រតិទិន ឬនៅក្នុងកូនសៀវភៅណាមួយ)។ ឧទាហរណ៍៖ បងប្អូននារីៗអាច ធ្វើតារាងប្រចាំខែកត់ថ្ងៃដែលមក និងចំនួនពីខែ១ទៅខែ១ទៀត ខាងក្រោម៖

ចំណែកចូលដល់រដូវអត់ទៀង បានន័យខុសពីអ្វីដែលជាវដ្តរដូវប្រចាំខែរបស់ពួកគាត់ ប្រសិនបើស្ត្រីដែលគាត់មានវដ្តរដូវ២៥ ជាប់ថេរ ប៉ុន្តែប្រសិនបើខែណាមួយឬរយៈពេលណាមួយវដ្តរដូវរបស់គាត់ប្រែប្រួលអាចលើសរហូតទៅដល់៤០ថ្ងៃ ៥០ថ្ងៃបានមករដូវ បានន័យថា បាត់រដូវដល់លើសទៅដល់ទៅ២០ ៣០ថ្ងៃ នៃថ្ងៃកំណត់ ឬទើបតែអស់រដូវមិនទាន់បាន១សប្តាហ៍ផង បែរជាធ្លាក់ឈាមមកទៀត នេះហើយទើបគេហៅថា រដូវមិនទៀង។

រដូវអត់ទៀង អាចមានបញ្ហាដូចជា មករដូវមុនថ្ងៃលឿនខុសឆ្ងាយពីវដ្តរដូវ ឬក៏លើសយូរថ្ងៃខុសពីវដ្តរដូវរបស់គាត់ ឬមានធ្លាក់ឈាមមកចន្លោះរដូវ បានន័យថា ក្នុង១វដ្តរដូវមានធ្លាក់មកចន្លោះ ២ ទៅ ៣ដង។ ក្នុងនោះក៏មានករណីមករដូវយូរថ្ងៃ ឬតិចថ្ងៃពេក បរិមាណឈាមរដូវតិច ច្រើនពេកផងដែរ។ ដោយជាទូទៅរយៈពេលមករដូវរបស់ស្រីយើងត្រូវមានរយៈពេលចន្លោះពី ៣ថ្ងៃទៅ៧ថ្ងៃ ហើយប្រសិនណាបើមកក្នុងរយៈពេល ក្រោម៣ថ្ងៃ ឬលើសពី៧ថ្ងៃ ត្រូវបានគេចាត់ចូលជារដូវអត់ទៀងដូចគ្នា ប៉ុន្តែស្ថិតក្នុងករណីមិនទៀងចំនួនរយៈពេលដែលមក។

រឿងរដូវមិនទៀងនេះដែរ មានស្ត្រីភាគច្រើនណាស់ដែលកំពុងប្រឈមនឹងបញ្ហានេះ ដោយក្នុងចំណោមស្ត្រីទាំងអស់មានតែប្រហែលជាង ១៥%ប៉ុណ្ណោះ ដែលមានវដ្តរដូវទៀងទាត់ជាប្រចាំ។ ចំណែកឯភាគច្រើនគឺរហូតដល់ជាង៨០% គឺគាត់មានបញ្ហាវដ្តមិនទៀងនោះឯង។ ហើយមូលហេតុដែលបណ្ដាលឱ្យមានបញ្ហារដូវមិនទៀងនោះគឺមានច្រើនដោយ៖

១- ការប្រែប្រួលទម្ងន់ ឡើង ឬចុះគីឡូលឿនពេក ស្គមឬធាត់ពេក

២- របបអាហារមិនត្រឹមត្រូវ កង្វះជីវជាតិ

៣- ធ្វើការងារហត់នឿយពេក ឬ ហាត់ប្រាណហួសកម្លាំង

៤- គិតច្រើន តានតឹងផ្លូវចិត្តខ្លាំងពេក គេងមិនគ្រប់គ្រាន់

៥- មានជំងឺ ប្រពន្ធ័ភាពស៊ាំចុះខ្សោយ

៦- ការប្រើប្រាស់ថ្នាំមួយចំនួន

៧- ការប្រើប្រាស់មធ្យោបាយពន្យារកំណើត ដែលមានជាតិអរ័ម៉ូន( ថ្នាំចាក់ពន្យារកំណើត កងដាក់ក្រោមស្បែក ថ្នាំគ្រាប់ដែលមានជាតិអរ័ម៉ូនតែមួយមុខ)

៨- មានបញ្ហាអរ័ម៉ូនដំណើរការមិនប្រក្រតី

៩- បំបៅដោះកូន អាចពន្យារពេលនៃការមានរដូវក្រោយសំរាល

១០- មានបញ្ហាសរីរាង្គប្រព័ន្ធបន្តពូជ មានរលាក មានដុំ ដុះសាច់ នៅក្នុងស្រទាប់ស្បូន តួស្បូន ដៃស្បូន កន្សោមពងញី មានការបង្ករោគនៅផ្លូវបន្តពូជ

១១- កត្តាវ័យ មានការប្រែប្រួលវ័យពីវយ័កុមារទៅជាមនុស្សពេញវយ័ ពីស្រ្តីវ័យបន្តពូជ ទៅវ័យអស់រដូវ។

ជារួមមកវិញ សម្រាប់អត្ថមួយនេះដែរ អាចនិយាយបានជាចំណេះដឹងពិសេសមួយសម្រាប់នារីៗគ្រប់រូបគួរតែដឹងជាចាំបាច់បំផុត ទុកធ្វើជាចំណេះដឹងសម្រាប់ផ្ទាល់ខ្លួនផង និងចែករំលែកទៅកាន់អ្នកដទៃទៀតដែលពុំទាន់យល់ដឹងផងដែរ។ ស្របជាមួយនឹងការបកស្រាយរបស់អ្នកគ្រូពេទ្យ ង៉ែត គឹមសយ ប្រសិនណាបើបងប្អូនប្រិយមិត្តអ្នកអានមានចម្ងល់ចង់សាកសួរពីបញ្ហាផ្ទាល់ខ្លួនបន្ថែម អាចទំនាក់ទំនងទៅកាន់អ្នកគ្រូផ្ទាល់បានតាមរយៈគណនីហ្វេសប៊ុក ឬផេកឈ្មោះថា Kimsay Ngeth ឬតាមលេខទូរស័ព្ទ ០៩៦ ៩២៦ ២៥២៧ ឬអាចទៅប្រឹក្សាជាមួយអ្នកគ្រូផ្ទាល់ដែលទីតាំងបន្ទប់ពិគ្រោះស្រ្តីមានផ្ទៃពោះនិងរោគស្រ្តី ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
3.5 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
2.9 K views
អត្ថបទថ្មីៗ
#ព័ត៌មានMay 16 2026
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ ប្រទេស ១នេះ ផ្ទុះឡេីងជំងឺ​អេបូឡា សង្ស័យ ២៤៦ករណី ហើយអ្នកស្លាប់ ៦៥នាក់​
#ចិត្តសាស្ត្រMay 15 2026
កុំឱ្យប្រកែកគ្នាក្រោយរៀបការ! ប្តីប្រពន្ធគួរនិយាយគ្នាលើរឿងទាំង ៤នេះជាមុន
#ជំងឺMay 15 2026
មន្ទីរពេទ្យខ្មែរ ១នេះសង្រ្គោះកុមារីអាយុ ២ឆ្នាំ មានជំងឺដុំសាច់ខ្លាញ់ពីកំណើតក្នុងប្រអប់ទ្រូង
#កុមារMay 14 2026
នេះជាសញ្ញាដែលកុមារខ្វះភាពកក់ក្តៅ ឪពុកម្តាយគួរដឹងពីកូនផង
#កីឡាMay 14 2026
ខ្សែប្រយុទ្ធជប៉ុន ១រូបនេះ កំពុងតែលេចធ្លោ ហើយមានឱកាសប្តូរទៅ Premier League ទៀត
#ជំងឺMay 13 2026
ស្រីប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia