ដំបូន្មានមាសរបស់លោកស្រី Peng Liyuan ដែលភរិយារបស់លោកប្រធានាធិបតីប្រទេសចិន Xi Jinping (ដែលត្រូវបានគេដាក់រហ័សនាមឱ្យលោកស្រីថា Kate Middleton ជនជាតិចិនដែលជារឿយៗគេតែងប្រៀបប្រដូចទៅនឹងលោកស្រី Michelle Obama)។
បើយោងតាមប្រភព debbiediscovers.medium បានឱ្យដឹងយ៉ាងច្បាស់ៗថា លោកស្រី Peng Liyuan បានលើកទស្សនៈផ្ទាល់ខ្លួនមួយថា លទ្ធផលប្រឡងកូនមិនសំខាន់ដូចការបង្រៀនឱ្យកូនចេះដឹងគុណ និងធ្វើជាមនុស្សល្អ។ ការអប់រំ ការទុកដាក់កូនចៅជារឿងសំខាន់មួយដែលគ្រួសារនីមួយៗគួរតែរឿងសូត្រតាមពីលោកស្រី Peng Liyuan។ ខាងក្រោមនេះជាដំបូន្មានមាសរក្នុងការអប់រំកូនចៅចំនួន០៦រួមមាន៖
១.លោកស្រី Peng Liyuan បានមានប្រសាសន៍ថា កូនត្រូវរៀនពីរបៀបចម្អិនអាហារ ពីព្រោះថានៅពេលដែលឪពុកម្ដាយរបស់កូនមិននៅក្បែរ កូនអាចមើលថែខ្លួនឯងបាន ហើយអាចចម្អិនអាហារឱ្យខ្លួនឯងញុំាបាន។ ការចេះនេះមិនសំដៅថា កូនត្រូវចេះធ្វើម្ហូបដើម្បបម្រើនរណាម្នាក់នោះទេ។
២.លោកស្រី Peng Liyuan បានមានប្រសាសន៍ថា កូនត្រូវចេះបើកបរយានជំនិះដោយខ្លួនឯង ពីព្រោះថាកូនអាចមានសេរីភាពទៅណាមកណាដោយខ្លួនឯងបានដោយមិនចាំបាច់ពឹងអ្នកដទៃ។
៣.លោកស្រី Peng Liyuan បានមានប្រសាសន៍ថា កូនសេរីភាពត្រូវរៀនឱ្យចប់សាកលវិទ្យាល័យដោយគ្មានការព្រួយបារម្ភ ហើយឪពុកម្ដាយក៏មិនទាមទារលទ្ធផលសិក្សាឥតខ្ចោះរបស់កូនដែរ។ ប៉ុន្តែនៅពេលដែលកូនប្រលោកក្នុងសង្គម កូនស្គាល់នូវពិភពលោកពិតប្រាកដ។
៤.លោកស្រី Peng Liyuan បានមានប្រសាសន៍ថា តើកូនមានដឹងទេ នៅពេលដែលកូនបោះជំហានទៅមុខកាន់តែច្រើន បេះដូងរបស់កូនរីកកាន់តែធំទូលាយ។ នៅពេលកូនមានបេះដូងធំទូលាយនោះកូននឹងសប្បាយចិត្ត។ កូនត្រូវប្រើការអានសៀវភៅដើម្បីចម្លងកូនឱ្យទីភ្លឺ(ពង្រីកការយល់ដឹង និងចំណេះដឹងរបស់កូនជាមួយចក្ខុវិស័យវែងឆ្ងាយ)។
៥.លោកស្រី Peng Liyuan បានមានប្រសាសន៍ថា ប្រសិនបើលើពិភពលោកនេះសល់ទឹកតែ២ចាន ចូលកូនប្រើចានទីមួយសម្រាប់ផឹក និងចានទីពីរសម្រាប់លៀងសម្អាតមុខរបស់កូន ដើម្បីសម្លឹងបានវែងឆ្ងាយ។(ការគោរពឱ្យតម្លៃខ្លួនឯងមិនទាក់ទងពាក្យថាក្រ ឬមាននោះទេ)។
៦.លោកស្រី Peng Liyuan បានមានប្រសាសន៍ថា បើទោះបីជាមេឃរលំ (ស្ថានភាពរបស់កូនអាក្រក់យ៉ាងណានោះទេ) ចូលកូនកុំស្រក់ទឹកភ្នែក ឬកុំស្វែងរកការសងសឹក(កុំឱ្យសត្រូវសើចចម្អក)។ កូនត្រូវរៀនទទួលស្គាល់ការពិត រួចបន្តដំណើរទៅមុខទៀត។