កុមារ
គ្មាន២លើលោក! មេរៀនទាំង៦របស់ជនជាតិជប៉ុនបង្រៀនកូនខ្លាំង ដែលប៉ាម៉ាក់ខ្មែរគួររៀនតាម

បើយោងតាមការចុះផ្សាយរបស់ Aptagro អ្នកស្រី Maryanne Murray Buechner គឺជាអ្នកនិពន្ធម្នាក់ដែលរស់នៅប្រទេសជប៉ុនអស់រយៈពេល៥ឆ្នាំមកហើយ អ្នកស្រីបានសង្កេត និងសរសេរអំពី របៀបរស់នៅរបស់ជនជាតិជប៉ុន និងការចិញ្ចឹមកូនរបស់ជនជាតិជប៉ុន ដែលនៅក្នុងនោះអ្នកស្រីបានលើកឡើង មេរៀនទាំង០៦ដែលឪពុកម្ដាយជប៉ុនតែងតែបង្រៀនកូនៗពួកគេរួមមាន៖ 

មេរៀនទី១ ក្មេងជប៉ុនគ្រប់រូបមានទំនុកចិត្តលើខ្លួនឯង

អ្នកស្រី Maryanne Murray Buechner បាននិយាយថា រឿងដំបូងដែលម៉ាក់ប៉ាជប៉ុនបង្រៀនកូនគឺ លើកទឹកចិត្តខ្លួនឯង ខ្លួនទីពឹងខ្លួន។ ម៉ាក់ប៉ាជប៉ុនតែងអនុញ្ញាតឱ្យកូនរបស់ពួកគេដើរទៅរៀនដោយខ្លួនឯង គ្មានប៉ា ឬម៉ាក់ជូនទៅរៀននោះទេ។ ភាគច្រើនក្មេងជប៉ុនជិះឡានក្រុង រថភ្លើង និងដើរទៅរៀន។

មេរៀនទី២ ឪពុកម្ដាយស្អប់ការអួតកូន

ឪពុកម្ដាយជប៉ុនស្អប់ការអួតកូននៅនឹងមុខអ្នកដទៃណាស់ ប៉ុន្តែផ្ទុយទៅវិញ​ ពួកគេតែងតែចែករំលែកភាពលំបាក និងភាពរីករាយជាមួយកូន ដើម្បីបង្ហាញពីភាពស្មោះត្រង់ និងភាពស្និទ្ធស្នាល។

មេរៀនទី៣ មិនទម្លាប់បង្ហោះរូបសរសើរកូនតាមបណ្ដាញសង្គម

ថ្វីបើម៉ាក់ប៉ាជប៉ុនមិនទម្លាប់បង្ហោះរូបសរសើរកូនតាមបណ្ដាញសង្គម ប៉ុន្តែមិនមែនមានន័យថា ពួកគេមិនស្រលាញ់កូននោះទេ ផ្ទុយទៅវិញកូនពួកគេបង្រៀនកូនពីរបៀបរស់នៅ ចេះអត់ធ្មត់ ចេះលើកទឹកចិត្តខ្លួន មិនប្រើអំពើហិង្សានោះទេ។ មួយវិញទៀត ពួកគេមានទម្លាប់មួយគឺ រាល់ពេលទំនេរពីការងាររកស៊ី ពួកគេតែងនាំកូនទៅកម្សាន្តនៅកន្លែងផ្សេងៗ និងញុំាអាហារសុខភាពដោយក្ដីរីករាយជាមួយឯកជនភាពរបស់គ្រួសារគេ។

មេរៀនទី៤ ឪពុកម្ដាយបង្រៀនកូនឱ្យចេះអត់ធ្មត់

រយៈពេល៥ឆ្នាំដែលអ្នកនិពន្ធ Maryanne Murray Buechner រស់នៅ និងស្វែងយល់ពីការរស់នៅរបស់ជនជាតិជប៉ុន ដែលអ្នកស្រីយល់ឃើញថា ធាតុផ្សំសំខាន់មួយនៃវប្បធម៌របស់ជនជាតិជប៉ុនគឺ ការអត់ធ្មត់។ តាំងតែពីដូនតារបស់ពួកគេមក ជប៉ុនតែងតែបង្រៀនកូនពួកគេឱ្យចេះអត់ធ្មត់ ដែលវាកើតចេញពីប៉ាម៉ាក់មិនមានកំហឹងនៅមុខកូនៗ តស៊ូជាមួយការងារ និងព្យាយាមយកពេលទំនេរអានសៀនវភៅជាដើម។

មេរៀនទី៥ រៀបចំអាហារសុខភាពសម្រាប់កូនៗ

អ្នកគ្រប់គ្នាប្រាកដជាដឹងហើយថា ជនជាតិជប៉ុនរវល់នឹងការងាររបស់ខ្លួនប៉ុនណា ប៉ុន្តែពួកគេមិនដែលទម្លាប់ឱ្យកូនញុំាអាហារណាមិនល្អនោះទេ។ ផ្ទុយទៅវិញ ជនជាតិជប៉ុនឆ្លៀតពេលចម្អិនអាហារឱ្យកូនៗញុំាប្រកបដោយអនាម័យ ហើយភាគច្រើនអាហារដែលពួកគេធ្វើឱ្យកូនញុំានោះគឺ សាច់ត្រី បន្លែបៃតង តៅហ៊ូ សារ៉ាយ បាយ និងគ្រាប់ធញ្ញជាតិជាដើម។

មេរៀនទី៦ ឪពុកម្ដាយទម្លាប់នាំកូនទៅលេងកន្លែងសម្បូរធម្មជាតិ

ភាគច្រើនជនជាតិជប៉ុនចូលចិត្ត និងស្រលាញ់ធម្មជាតិជាខ្លាំង ដែលពួកគេបានបង្រៀនកូនរបស់ពួកគេឱ្យស្រលាញ់ធម្មជាតិដូចជា នាំកូនទៅកម្សាន្តនៅក្រោមដើមផ្កាសាគូរ៉ាជាដើម។

អត្ថបដោយ៖ DADDY-RATH

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

កុមារអាយុ ៨ឆ្នាំកើតជំងឺធ្លា.ក់ទឹកចិ.ត្ត នេះជារោគសញ្ញាកុមារមានបញ្ហា
Tror Sopheap
March 24 2025
1.5 K views

#កុមារ

ឱ្យកូនចាយលុយមិនគិត អនាគតក្រខ្លួន គួរបង្រៀន ១វិធីនេះឱ្យកូនស្គាល់ពីតម្លៃលុយ
Tror Sopheap
March 21 2025
349 views

#កុមារ

ប្រយ័ត្នកូនផង! មានក្មេងម្នាក់អាយុ ១៣ឆ្នាំ មានជំងឺដាច់សរសៃឈាមខួរក្បាល
Tror Sopheap
March 16 2025
1.5 K views

#កុមារ

អប់រំកូនបែបសម័យទំនើប ឪពុកម្តាយលែងឈឺក្បាល កូនលែងក្បាលរឹង ហើយកូនគិតទៀត
Tror Sopheap
March 13 2025
1.6 K views

#កុមារ

អាហារ ៦មុខសម្បូរជាតិខ្លាញ់ល្អៗ ចិញ្ចឹមខួរក្បាលកុមា ពូកែចងចាំ មិនឈឺច្រើន
Tror Sopheap
March 4 2025
2.3 K views

#កុមារ

អនាគតមិនធម្មតា! ក្មេងៗ មានជំងឺដ៏កាចសាហាវ ១នេះ អាចក្លាយជាអ្នកវិទ្យាស្ត្រ សិល្បករ និងអ្នកដឹកនាំ
Tror Sopheap
February 28 2025
135 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia