ព័ត៌មាន
លោកជំទាវ ឱ វណ្ណឌីន​៖ ចង់ឱ្យវ៉ាក់ស៊ាំងមានប្រសិទ្ធភាព ត្រូវតមរឿង២នេះមុននិងក្រោយចាក់
MC LyHouy
April 5 2021
339.6 K views

យោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានមុននេះបន្តិចបានឱ្យដឹងថា លោកជំទាវ ឱ វណ្ណឌីន បានប្រាប់ពីតំណមដែលអ្នកចាក់វ៉ាក់ស៊ាំងត្រូវតមប្រសិនបើចង់ឱ្យវ៉ាក់ស៊ាំងទទួលបានប្រសិទ្ធភាពខ្ពស់។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា ចំពោះដំណមដែលត្រូវតមមុននិងក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩ មានពីរចំណុច គឺសុរា និងគ្រឿងហិល។ លោកជំទាវបញ្ជាក់ថា ការតមបានចំណុចទំាងអស់នេះគឺ ដើម្បីទុកពេលឱ្យសរីរាង្គរបស់យើងឆ្លើយតបជាមួយនឹងវ៉ាក់សាំង និងទុកពេលឱ្យវ៉ាក់សាំងធ្វើការងារនៅក្នុងសរីរាង្គរបស់យើង ដើម្បីបង្កើតបាននូវអង្គបដិបក្សសម្រាប់ប្រឆាំងជាមួយនឹងកូវីដ-១៩។

 « និយាយអំពីសំនួរជាច្រើនដែលថាក្រោយចាក់ហើយតើត្រូវតមអ្វី? អាហ្នឹងខ្ញុំទទួលបានច្រើនណាស់ ខ្ញុំសូមជម្រាបជូនថា ក្រៅពីសុរា ព្រោះសុរាដាច់ខាតហើយ មុនចាក់ពីរបីថ្ងៃក៏ត្រូវតមនៅពេលចាក់រហូតដល់ដូសទី២ ក៏ត្រូវតម ក្រោយចាក់ដូសទី២ ក៏ត្រូវតមយ៉ាងតិចពី២សប្តាហ៍ទៅ៣សប្តាហ៍ទៀតដើម្បីទុកពេលឱ្យសរីរាង្គរបស់យើងឆ្លើយតបជាមួយនឹងវ៉ាក់សាំង ទុកពេលឱ្យវ៉ាក់សាំងធ្វើការងារនៅក្នុងសរីរាង្គរបស់យើង ដើម្បីបង្កើតបាននូវអង្គបដិបក្សសម្រាប់ប្រឆាំងជាមួយនឹងកូវីដ-១៩ ពីព្រោះស្រានេះចូលទៅយើងដឹងហើយទាំងអស់គ្នាអ្វីក៏សាបដែរ ដាក់ចូលទៅគឺសាបទាំងអស់ ។

ចំណុចទី២គ្រឿងហិល នេះការណែនាំកន្លងមកហិលតិចតួច គឺមិនមានបញ្ហាអ្វីទេតែកុំឱ្យហិលខ្លាំង ចឹងសូមមេត្តាបន្ថយហូបតិចៗនៅក្នុងអំឡុងពេលទុកពេលឱ្យសរីរាង្គរបស់យើងទទួលយកហើយឆ្លើយតបទៅនឹងវ៉ាក់សាំងនេះឱ្យបានល្អប្រសើរ ។ ដោយឡែកបញ្ហាគ្រឿងតម តែអ្នកដែលមានបញ្ហាប្រតិកម្មទៅនឹងគ្រឿងសមុទ្រទេ ពីព្រោះអ្នកខ្លះគាត់អត់ដែលទទួលទានទៅលើគ្រឿងសមុទ្រអញ្ចឹង បើគាត់ចាក់វ៉ាក់សាំងហើយគាត់ទៅទទួលទានគ្រឿងសមុទ្រអ៊ីចឹងធ្វើឱ្យគាត់ប្រតិកម្មហើយដល់ពេលប្រតិកម្ម មិនថាមកពីគ្រឿងសមុទ្រ គាត់ថាមកពីវ៉ាក់សាំង អ៊ីចឹងចាំបាច់អ្នកដែលដឹងខ្លួនថាមានអាឡែកស៊ីជាមួយគ្រឿងសមុទ្រ ក្រោយចាក់វ៉ាក់សាំងហើយ គឺត្រូវតម ពីព្រោះវាអាចជាបញ្ហាមួយដែលធ្វើឱ្យមានការភាន់ច្រឡំទៅលើបញ្ហានេះហើយក៏អាចប៉ះពាល់ទៅលើសុខភាពរបស់គាត់ដែរប្រសិនបើអាលេកស៊ីនេះវាកើតឡើងដោយសារគ្រឿងសមុទ្រ អញ្ចឹងខ្ញុំបញ្ជាក់ថាអ្នកដែលតមគ្រឿងសមុទ្រនេះសំរាប់អ្នកដែលមានប្រតិកម្មជាមួយគ្រឿងសមុទ្រទេ»។

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
13.7 K views

#ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា កម្ពុជានាំចូលប្រេងសាំងពីប្រទេស ២នេះបន្ថែម
Tror Sopheap
March 19 2026
1.8 K views

#ព័ត៌មាន

ក្រសួងអប់រំប្រកាសឱ្យកូនសិស្សទាំងអស់ មិនឱ្យធ្វើរឿង ១នេះ ក្នុងម៉ោងរៀន ឬម៉ោងចេញលេង
Tror Sopheap
March 17 2026
1.3 K views

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
Tror Sopheap
March 16 2026
2 K views

#ព័ត៌មាន

កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
Tror Sopheap
March 16 2026
4.6 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
13.7 K views

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views
អត្ថបទថ្មីៗ
#កុមារMarch 20 2026
សហគ្រិនស្រ្តី សំ យុវតី បញ្ជាក់ថា ឪពុកម្តាយធ្វើរឿង ២នេះ កូនកាន់តែរឹងមាំ មានក្តីស្រឡាញ់
#ព័ត៌មានMarch 20 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
#អត្ថបទ PRMarch 20 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីវិធីសាស្រ្តដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ
#ព័ត៌មានMarch 19 2026
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា កម្ពុជានាំចូលប្រេងសាំងពីប្រទេស ២នេះបន្ថែម
#កុមារMarch 19 2026
ឪពុកម្តាយចិញ្ចឹមកូន​តាមទម្លាប់ ៣នេះ កូនធំឡើងជាមនុស្សឆ្លាត ហើយមិនចាញ់ច្រាបគេ
#អាហារMarch 18 2026
ពេលខួរក្បាលអ្នក ខ្វះវិតាមីន ១នេះ ឆាប់ភ្លេច និងស្ទះសរសៃឈាម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia