កីឡា
អង្គុយពិបាកចិត្តរឿងធាត់ ២វិធីដុតខ្លាញ់ ថែសម្រស់កម្រចាស់ណាស់
Tror Sopheap
December 19 2023
2.3 K views

មនុស្សភាគច្រើនមានបញ្ហាសុខភាពដូចជាបញ្ហាធាត់ ឬលើសគីឡូជាបញ្ហាមួយដែលពិបាកស្រកគីឡូដែលតម្រូវការឱ្យពួកគេព្យាយាមហាត់ប្រាណនិងតមអាហារដោយអារម្មណ៍អត់ធ្មត់កម្រិតខ្ពស់។ តាមលោកគ្រូ រ៉ាន់ សុខ ជាគ្រូបង្វឹកក្នុងការហាត់ប្រាណអស់ជាច្រើនឆ្នាំកន្លងមកហើយបានលើកឡើងថា “មានបុគ្គលខ្លះគាត់សម្រកគីឡូរួចហើយប៉ុន្តែគាត់ចេះតែបណ្តែតបណ្តោយឬភ្លេចខ្លួនតាមចំណង់ហូបអាហារមិនបានគិតនាំឱ្យជាតិខ្លាញ់នឹងប្រមូលផ្តុំចូលទៅក្នុងរាងកាយអាចនឹងធ្វើឱ្យគាត់ធាត់លើសដើមក៏មានដែរ”។ បើអ្នកចង់សម្រកគីឡូមានវិធី ២ដើម្បីដុតជាតិខ្លាញ់បានល្អ។

ការរស់នៅដែលមានសុខភាពល្អ មិនមែនហាត់ប្រាណមួយថ្ងៃចប់នោះទេគឺយើងធ្វើវាជាប្រចាំថ្ងៃ។ មានមនុស្សមួយចំនួនធំកំពុងតែលើសគីឡូព្រោះតែបញ្ហាការងារ បញ្ហាលុយកាក់នាំឱ្យស្រ្តេសច្រើន និងធ្លាក់ទឹកចិត្ត ជាការបង្កឱ្យមានបញ្ហាធាត់ហើយនាំអារម្មណ៍របស់គាត់គិតថាការហាត់ប្រាណមិនសូវជាសំខាន់ប៉ុន្មានទេដោយនិយាយថាខ្ញុំរវល់ណាស់។

បើតាមលោកគ្រូ រ៉ាន់ សុខ បានបញ្ជាក់ថា សព្វថ្ងៃនេះ នរណាក៏រវល់ដែរសំខាន់យើងចេះឆ្លៀតពេលខ្លះដើម្បីហាត់ប្រាណមើលថែសុខភាពដោយខ្លួនឯង ហើយគ្មាននរណាម្នាក់អាចឈឺជំនួសយើងបានទេ។ ពេលយើងធ្វើលំហាត់ប្រាណ ជួយបំបែកបញ្ហាស្រ្តេសនិងបំបែកជាតិខ្លាញ់ ឬបញ្ចេញជាតិពុលពីក្នុងខ្លួន ធ្វើឱ្យរាងស្លីម ឬសង្ហា និងស្បែកកាន់តែស្រស់ថ្លាហើយការជំងឺច្រើនមុខណាស់។ ការធ្វើលំហាត់ប្រាណគឺជាថ្នាំថែទាំសុខភាពឱ្យរឹងមាំ ចំពោះចំនួនពេលវេលាដែលហាត់ប្រាណវិញ អ្នកហាត់មុនដំបូងចំនួន ៣០នាទី ៤០នាទី ជាការល្អបំផុត។ សម្រាប់អ្នកចង់ប្រើថ្នាំសម្រកគីឡូ កុំប្រើល្អជាង ទោះបីប្រើវាទៅមានលទ្ធផលលឿនមែន ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពនិងស្បែកពេលក្រោយដែរ។ យើងឃើញថាមួយរយៈពេលអ្នកសម្រកគីឡូតាមផ្លូវកាត់ ភាគច្រើនចាប់ផ្តើមឱ្យផលនោះគឺបញ្ហាសុខភាពខ្លាំង។ ការហាត់ប្រាណជាវិធីធម្មជាតិមួយក្នុងការសម្រកគីឡូបានលទ្ធផលយូរអង្វែងនិងរស់នៅបានសប្បាយចិត្ត”។

បើអ្នកចង់បានសុខភាពល្អ និងស្រកគីឡូ ការពារជំងឺ និងស្បែកកម្រចាស់នោះ គឺការធ្វើលំហាត់ប្រាណជាប្រចាំ និងថែមរបបអាហារសុខភាពល្អជាការវិធីល្អបំផុត។ តើរបបអាហារបែបណាដែលជួយអ្នកសម្រកគីឡូនបានលឿននោះ? តាមលោកគ្រូ រ៉ាន់ សុខ គឺឱ្យយើងគួរតែចៀសវាងរបបអាហារដែលយើងមិនគួរញ៉ាំរាល់ថ្ងៃនេះ ដែលលើសកម្រិតមានដូចជារសជាតិប្រៃ ខ្លាញ់ច្រើន និងផ្អែមពេក ហើយវានឹងបង្កើតឱ្យរាងកាយកើនខ្លាញ់អាក្រក់ងាយធាត់ ហើយងាយកើតជំងឺទឹកនោមផ្អែមទៀត។” ហើយលោកគ្រូបញ្ចាក់បន្ថែមទៀតថា របបអាហារគួរតែញ៉ាំមានថាមពលមានបន្លែស្រស់ជាពិសេសការរ៉ុត ស្ពៃខៀវ និងត្រសក់ ផ្លែឈើជាពិសេសផ្លែប៉ោមខៀវ ផ្លែប័រនិងផ្លែហ្ហុង និហហូបត្រីបន្ថែម។ ហើយអ្វីដែលកាន់តែពិសេសមិនអាចខ្វះបានក្នុងការចិញ្ចឹមរាងកាយគឺជាតិទឹក អ្នកគួរតែពិសារទឹកឱ្យបានច្រើន ជូយរាងកាយ និងបញ្ចុះជាតិខ្លាញ់។ តែពេលហាត់យកក្បាលពោះដុតខ្លាញ់វិញ អ្នកគួរតែកាត់បន្ថយជាតិទឹកខ្លះពេលហាត់។”

ដូចនេះ ហើយបើអ្នកចង់សម្រកគីឡូឱ្យមានប្រសិទ្ធខ្ពស់ អ្នកតែព្យាយាមធ្វើលំហាត់ប្រាណ តមរបបអាហារឡើងជាតិខ្លាញ់ បន្ថែមទម្លាប់ការគេងឱ្យបានគ្រប់គ្រាន់ក្នុងមួយចំនួណ៧ទៅ៨ម៉ោង ដើម្បីមានថាមពលរាងកាយ និងផ្លូវចិត្តរឹងមាំផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព​

នេះជាលេខទូរស័ព្ទលោកគ្រូ រ៉ាន់ សុខ ៖ ០១២ ៥៥៥ ៨៨១

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2271

អត្ថបទទាក់ទង

#កីឡា

វេជ្ជបណ្ឌិត Eric បញ្ជាក់ថា៖ អ្នកធាត់ ចង់សម្រកគីឡូឆាប់បានផល ធ្វើតាមរបៀបងាយៗ នេះ
Tror Sopheap
December 18 2024
684 views

#កីឡា

ហាត់ប្រាណពេលល្ងាចជួយស្រូបជាតិស្ករឱ្យឈាមអ្នកដំណើរការស្រួលការពារទឹកនោមផ្អែម
Tror Sopheap
December 18 2024
149 views

#កីឡា

អ្នកមានបញ្ហាធាត់ខ្លាំង ខ្វះការលើកចិត្ត មកដឹងពីបុរសបាក់ទឹកចិត្ត ប្រែខ្លួនជាមនុស្សសាច់ដុំ
Tror Sopheap
December 11 2024
181 views

#កីឡា

៣ជំងឺនេះនៅក្នុងខ្លួនមនុស្សតែមួយ អាយុខ្លីលឿន! ធ្វើលំហាត់ប្រាណរលាយជំងឺនេះ
Tror Sopheap
October 24 2024
367 views

#កីឡា

ទម្លាប់ខ្លាំង ១នេះឱ្យតារាចម្រៀង JungKook រក្សាវ័យកម្រចាស់ ហើយអត់ស្រ្តេស
Tror Sopheap
October 23 2024
249 views

#កីឡា

កុំបាក់ទឹកចិត្ត! ៣ទម្លាប់ងាយៗ នេះ ខ្លាញ់ក៏រំលាយលឿនហើយចង្កេះក៏តូច
Tror Sopheap
October 16 2024
153 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 19 2024
អ្នកចិត្តសាស្រ្តប្រាប់ថា អ្នកផ្នត់គំនិតបែបនេះ ដោះសម្ពាធឱ្យចិត្តអ្នករស់នៅក្នុងក្តីសុខ
#ព័ត៌មានDecember 19 2024
កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
#អត្ថបទ PRDecember 19 2024
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពី អាហារក្រឡុកជំនួសអាហារនិង ការបន្ថែមប្រូតេអ៊ីន៖ ពេលណាត្រូវញុំាមួយណាមុន និង មួយណាក្រោយ?
#កីឡាDecember 18 2024
វេជ្ជបណ្ឌិត Eric បញ្ជាក់ថា៖ អ្នកធាត់ ចង់សម្រកគីឡូឆាប់បានផល ធ្វើតាមរបៀបងាយៗ នេះ
#កីឡាDecember 18 2024
ហាត់ប្រាណពេលល្ងាចជួយស្រូបជាតិស្ករឱ្យឈាមអ្នកដំណើរការស្រួលការពារទឹកនោមផ្អែម
#អាហារDecember 17 2024
អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia