ចិត្តសាស្ត្រ
បញ្ហាគេងមិនលក់សឹងរាល់យប់មែនទេ មានវិធី ២យ៉ាង ឱ្យអ្នកគេងឆាប់លក់មិនខាន
Tror Sopheap
November 19 2023
3.6 K views

ភាពតានតឹង និងស្ត្រេសដោយសារការងារ​ អាជីវកម្ម គ្រួសារ ស្នេហា ជំងឺប្រចាំកាយ មិនសូវធ្វើលំហាត់ប្រាណ អាយុកាន់តែច្រើនចេះតែមានបញ្ហាដំណេក។ ការគេងមិនគ្រប់គ្រាន់ប៉ះពាល់ខ្លាំងណាស់ដល់គ្រប់ផ្នែកនៃសុខភាពខួរក្បាល ហើយអាចជាកត្តាបង្កជំងឺរ៉ាំរ៉ៃជាច្រើនរួមមានបញ្ហាធាត់ ជំងឺទឹកនោមផ្អែម ជំងឺដាច់​សរសៃឈាមខួរក្បាល ជំងឺបេះដូង លើសឈាម មហារីក និងជំងឺផ្លូវចិត្តផ្សេងៗទៀត។ នេះជាវិធី២ ជួយសម្រួលអារម្មណ៍ស្ងប់គេងឆាប់លក់លឿន៖

១.ដោះសម្ពាធផ្លូវចិត្ត៖ ពេលមានសម្ពាធផ្លូវចិត្ត និងបញ្ហាស្រ្តេសច្រើន វាធ្វើឱ្យអ្នកមានបញ្ហាដល់ដំណេក ប៉ុន្តែបើអ្នកអាចរកវិធីបន្ធូរអារម្មណ៍ដូចជាសមាធិ និងការហាត់ប្រាណជាវិធីល្អ។ មានការស្រាវជ្រាវជាច្រើនពីការធ្វើសមាធិបានបង្ហាញថា “អ្នកដែលធ្វើសមាធិជាប្រចាំ មុនចូលគេង ធ្វើឱ្យចិត្តស្ងប់ និងគេងលក់ស្រួល”។ បញ្ហាការគេងរបស់មនុស្ស គឺមកពីចិត្ត និងអារម្មណ៍របស់ពួកគេមានការគិតលើរឿងច្រើនពេក វាធ្វើមានបញ្ហាប៉ះពាល់ដល់ដំណេក។ ហើយក៏មានតាមអ្នកស្រាវជ្រាវជនជាតិអាមេរិកម្នាក់បាននិយាយថា បើមនុស្សគិតរឿងតែមួយ ក្នុងពេលចូលដំណេក ក៏អាចឱ្យគេគេងលក់បានដែរ តែបញ្ហាមកពីគេមានសម្ពាធផ្លូវអារម្មណ៍ច្រើន ការធ្វើសមាធិជាវិធីល្អបំផុត។ តាមលោកគ្រូ នឹម​ ឈុន្នី​ ​ជា​សហស្ថាបនិក​ក្រុមហ៊ុន​បណ្តុះបណ្តាល Vipassa បានបញ្ជាក់ប្រាប់ឱ្យមនុស្សដោះស្រាយក្នុងការសម្រាលគេងលក់នោះថា គ្រាន់តែមនុស្សម្នាក់ៗ ចំណាយពេលវេលា ៥ទៅ១០នាទីក្នុងមួយថ្ងៃ ធ្វើសមាធិនោះ បញ្ហាផ្លូវចិត្តកាត់បន្ថយបានច្រើនណាស់។ សូម្បីអ្នកមានបញ្ហាការគេង គ្រាន់តែសមាធិ ៥នាទី ដកដង្ហើមតាមច្រមុះ បញ្ហាអារម្មណ៍ស្ងប់ជាងមុនដែរ។

២. ចូលអានជាមុន ដើម្បីប្រមូលអារម្មណ៍៖ បើអ្នកចង់ចូលគេងឱ្យលក់ស្រួល អ្នកគួរអានសៀវភៅចំនួន ៣០ នាទីជាមុន ដើម្បីសម្រួលអារម្មណ៍ឱ្យបានល្អ មុនចូលគេង។ ខ្ញុំនិយាយនេះ មិនមែនជាការអានសៀវភៅតាមទូរស័ព្ទ និងមើលទូរសព្ទមុនចូលគេងទេ វាធ្វើឱ្យពន្លឺទូរស័ព្ទជះចូលកែវភ្នែករបស់អ្នក ហើយវាក៏បញ្ជូនដល់ផ្លូវអារម្មណ៍របស់អ្នក ជាផ្នែកមួយនៃការរំខានដែរ។ អ្នកគួរអានសៀវភៅបែបក្រដាស។ សូម្បីតែលោកមហាសេដ្ឋី Bill Gate ក៏ធ្លាប់បានចែករំលែកថាលោក តែងតែអានសៀវភៅ១ម៉ោងរៀងរាល់ថ្ងៃមុននឹងចូលសម្រាក។ លោកតែងនិយាយថាការអានគឺជួយឱ្យយើងមានអារម្មណ៍ថាបានសម្រាកបន្ទាប់ពីធ្វើការច្រើនពេញមួយថ្ងៃ ហើយក៏ជួយឱ្យឆាប់ងងុយគេង និងគេងលក់ស្ងប់ផងដែរ។ ​តាមបទពិសោធន៍ផ្ទាល់របស់មិត្តអ្នកអានអត្ថបទរបស់ចាបបៃតង ពួកគាត់ក៏ធ្លាប់ចែករំលែកថាអានសៀវភៅប្រៀបដូចលេបថ្នាំងងុយគេងអ៊ីចឹង អានតែ២,៣ទំព័រ គេងលក់មិនដឹងខ្លួន៕ អត្ថបទដោយ៖ ទ្រ សុភាព

សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចទិញតាម https://t.me/hangchhengH24



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2993

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

សម្តីមាសពីសៀវភៅស្រីហិតោបទេសទាំង ៥នេះធ្វើឱ្យអ្នកចេះមើលមនុស្សល្អ និងអាក្រក់
Tror Sopheap
December 12 2025
810 views

#ចិត្តសាស្ត្រ

ហេតុអ្វីជនជាតិជប៉ុនមានអាយុវែងជាងគេ? នេះជារបៀបរស់នៅគ្មានពីររបស់ជប៉ុន
Tror Sopheap
December 8 2025
473 views

#ចិត្តសាស្ត្រ

ចង់កសាងសមត្ថភាពក្លាយជាមនុស្សឆ្នើមម្នាក់ អ្នកត្រូវឆ្លងកាត់ធ្វើរឿងនេះសិន
Tror Sopheap
December 5 2025
151 views

#ចិត្តសាស្ត្រ

លោកជំទាវទី១ ពេជ ចន្ទមុន្នីបានលើកឡើងថា ស្ត្រីជាកម្លាំងចលករជួយជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន
Tror Sopheap
December 3 2025
19 views

#ចិត្តសាស្ត្រ

៤ ទម្លាប់ពេលព្រឹកធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ពេលមេឃត្រជាក់ បើនៅបន្តប្រយ័ត្នហានិភ័យដល់បេះដូង
Pov Saru
December 2 2025
657 views

#ចិត្តសាស្ត្រ

ប្រុសៗគួរដឹង! ធ្វើរឿង ៣ នេះឱ្យបានមនុស្សស្រីនឹងស្រលាញ់អ្នកងប់ តែបុរសមួយចំនួនបែរជាមើលរំលង
Pov Saru
November 27 2025
2.7 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
2.6 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
2.5 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia