ជំងឺ
ដុះសាច់ច្រមុះដំណាក់កាលដំបូង រលាករ៉ាំរ៉ៃ អ្នកជំនាញប្រាប់វិធីព្យាបាលបែបធម្មជាតិ ជាលឿន

អាការ​រលាក​ច្រមុះ​គឺជា​អា​ការដែល​ធ្វើឲ្យ​លោកអ្នក​ពិបាក​ដកដង្ហើម​ ​និង​ ​បង្ក​ការឈឺចាប់​ពិបាក​ទ្រាំ​ ​ហើយ​អាច​រាលដាល​ទៅ​ផ្នែក​ផ្សេងៗ​ទៀត​ដែល​ស្ថិតនៅ​បរិវេណ​នោះ​ ​ដូចជា​ ​ភ្នែក​ ​និង​ ​បំពង់ក​ ​ជាដើម​។ បញ្ហារលាកច្រមុះបើទុកឱ្យនៅរលាករ៉ាំរ៉ៃយូរឆ្នាំវាងាយនឹងបង្កទៅជាដុះសាច់ក្នុងច្រមុះគ្រោះថ្នាក់។

ជាការពិតណាស់ យោងតាមការចុះលើគេហទំព័រ dr.axe បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលធ្វើឱ្យការរលាកច្រមុះ និងអាឡែហ្សីច្រមុះ អាចវិវត្តទៅជាជំងឺដុះសាច់ច្រមុះបានគឺដោយសារតែប្រព័ន្ធភាពស៊ាំរបស់រាងកាយមនុស្សចុះខ្សោយនៅពេលណាមួយ មេរោគវានឹងវាយលុកចូលភ្លាមៗ។ មានន័យ បញ្ហារលាកច្រមុះវិវត្តទៅជាជំងឺដុះសាច់ច្រមុះទៅបានលុះត្រាតែប្រព័ន្ធភាពស៊ាំចុះខ្សោយ។ អ្នកខ្លះគាត់មានបញ្ហារលាកច្រមុះរយៈពេលយូរឆ្នាំមកហើយ ប៉ុន្តែមិនទាន់វិវត្តទៅជាជំងឺដុះសាច់ច្រមុះគឺអាចដោយសារតែប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់គាត់នៅរឹងមាំ ប៉ុន្តែនៅពេលណាមួយដែលប្រព័ន្ធការពាររាងកាយចុះខ្សោយ ជាពិសេសនៅពេលឈានដល់វ័យ៣០ឆ្នាំក្រាស់ឡើងទៅ វាអាចនឹងបង្កជាហានិភ័យមិនខាន។

ដូច្នេះដើម្បីជាការទប់ស្កាត់បញ្ហារលាកច្រមុះ អាឡែហ្សី កុំឱ្យវិវត្តទៅជាជំងឺដុះសាច់ច្រមុះបានអ្នកត្រូវអនុវត្តតាមវិធីធម្មជាតិដូចខាងក្រោម៖

១. របបអាហារ ញ៉ាំដើម្បីពង្រឹងភាពស៊ាំក្នុងរាងកាយឱ្យរឹងមាំ ឈ្នះមេរោគ

·   ខ្ទឹមស៖ មានតួនាទីប្រឆាំងមេរោគ និងប្រឆាំងផ្សិត ខ្ទឹមសមានផ្ទុកទៅដោយ Allicin គឺជាសមាសធាតុសំខាន់ជួយក្នុងការសម្លាប់មីក្រូសរីរាង្គអាក្រក់ ជាពិសេសគឺមេរោគក្នុងច្េមុះ។ របៀបញ៉ាំ៖ អ្នកគួរតែញ៉ាំខ្ទឹមសស្រស់ឱ្យបាន១ទៅ២កម្ទឹសរាល់ថ្ងៃ ដោយហាន់ជាបន្ទះស្តើងញ៉ាំជាមួយអាហារប្រចាំថ្ងៃរបស់អ្នក។

·   ខ្ទឹមបារាំង៖ ខ្ទឹមបារាំងពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារប្រឆាំងនឹងការរលាក ជំងឺហឺត ឬការឆ្លងមេរោគផ្លូវដង្ហើម។ របៀបញ៉ាំ៖ អ្នកអាចញ៉ាំតាមរយៈការចម្អិនជាម្ហូប ឬញ៉ាំស្រស់លាយជាមួយម្ហូបដែលអ្នកញ៉ាំប្រចាំថ្ងៃក៏បាន។

·   បន្លែបៃតង និងស្ពៃក្តោប៖ ការទទួលទានអាហារសម្បូរវីតាមីន A វីតាមីន C វីតាមីន E សេលេញ៉ូម និងបេតាការ៉ូទីន មានសារៈសំខាន់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយប្រឆាំងជាមួយមេរោគ។ របៀបញ៉ាំ៖ អ្នកគួរចម្អិនមុខម្ហូបបបណាក៏បានដែលមានគ្រឿងផ្សំចេញពីពពួកបន្លែបៃតង និងស្ពៃក្តោប ញ៉ាំឱ្យបានរាល់ថ្ងៃ ហើយកាត់បន្ថយការញ៉ាំប្រភេទសាច់ក្រហមដូចជា សាច់ជ្រូក សាច់គោ សាច់ចៀម...។

·   អូមេហ្គា៣(Omega-3)៖ អាស៊ីតខ្លាញ់អូមេហ្គា 3 មានអត្ថប្រយោជន៍ជាច្រើន រួមទាំងសមត្ថភាពក្នុងការបង្កើនប្រព័ន្ធភាពស៊ាំ និងការពារប្រឆាំងនឹងការរលាក។ ប្រឆាំងនឹងការឆ្លងមេរោគ sinus និង polyps ច្រមុះ។ របៀបញ៉ាំ៖ អ្នកគួរញ៉ាំងាហារដែលផ្ទុកអូមេហ្គា៣ដូចជា គ្រាប់ធញ្ញជាតិ ត្រីសាល់ម៉ុង...ជាដើមឱ្យបានញឹកញាប់។

២. ផ្លាស់ប្តូររបៀបរស់នៅ

·   ស្រូបចំហាយ៖ ការ​ស្រូប​ចូល​ដោយ​ចំហាយ​ទឹក​គឺជា​បច្ចេកទេស​មួយ​ដែល​ជួយ​ក្នុង​ការ​ផ្តល់​ភាព​ធូរស្រាល​ពី​បញ្ហាច្រមុះផ្សេងៗដូចជា តឹកច្រមុះ ហៀរសំបោរ រមាស់ច្រមុះ រលាកច្រមុះជាដើម។ ការស្រូបចំហាយនេះវាជួយសម្រួលបញ្ហារលាកច្រមុះបានយ៉ាងមានប្រសិទ្ធភាព។ ការស្រូបចូលដោយចំហាយទឹកអាចត្រូវបានអនុវត្តនៅក្នុងវិធីច្រើនដូច ប្រើម៉ាស៊ីនស្រូប ឆ្ពង់ដោយដាក់ទឹកក្ដៅចូលទៅក្នុងចានរួចប្រើកន្សែងគ្របលើក្បាលឲ្យជិត និងទៅស្ទីមជាដើម។

·   លំហាត់ដកដង្ហើមវែងៗ៖ អ្នកមិនត្រឹមតែអាចបន្ធូរភាពតានតឹង និងបន្ថយសម្ពាធឈាមរបស់អ្នកដោយការដកដង្ហើមជ្រៅៗប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចធ្វើអោយរោគសញ្ញា COPD ប្រសើរឡើងផងដែរ។ មាន លំហាត់ដកដង្ហើមជ្រៅៗ ជាច្រើន ដែលអ្នកអាចសាកល្បងបាន។ លំហាត់ប្រាណទាំងនេះអាចពង្រឹងសមត្ថភាពសួត និងជួយឱ្យផ្លូវដកដង្ហើមមានភាពច្បាស់លាស់។ របៀបហាត់៖ អង្គុយឱ្យត្រង់ខ្លួន រួចដាក់ដៃទាំង២លើជង្គង់ បន្ទាប់មកចាប់ផ្តើមដកដង្ហើមចេញ ដកដង្ហើមចូលឱ្យវែងៗ រាប់ពី១ដល់២០ អ្នកគួរធ្វើបែបនេះ៣ចប់។

គូសបញ្ជាក់ផងដែរថា ក្រៅពីការញ៉ាំអាហារ និងអនុវត្តទម្លាប់រស់នៅប្រចាំថ្ងៃដូចខាងលើហើយ ចំណុចសំខាន់មួយទៀតនោះគឺ អ្នកត្រូវព្យាយាមកាត់បន្ថយម្ហូបផ្អាប់ គ្រឿងផ្អាប់​​អាហារខ្លាញ់ ប្រៃជាដើមព្រោះអាចប៉ះពាល់សុខភាពរបស់ច្រមុះបើកំពុងតែមានដុះសាច់ ឬក៏រលាកទៀតញុំាអាហារទាំងអស់នេះអាចនឹងធ្ងន់ធ្ងរជាងមុនមិនខានឡើយ៕

Nasal Polyps: 19 Natural Treatments + Lifestyle Changes - Dr. Axe

អត្ថបទដោយ៖ មឿន គន្ធា 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
335 views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#ជំងឺ

គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 4 2024
124 views

#ជំងឺ

មិនចង់ឱ្យជំងឺទឹកនោមផ្អែមចូលខ្លួនទេ អ្នកត្រូវតែមានទម្លាប់សាមញ្ញៗ ដុតជាតិស្ករ
Tror Sopheap
October 28 2024
531 views

#ជំងឺ

ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
Pheakdey Pao
October 17 2024
92 views

#ជំងឺ

មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ
Pheakdey Pao
October 16 2024
51 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.1 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
624 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
507 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
476 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
#អត្ថបទ PRNovember 9 2024
ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជា៖ ការតមអាហារបណ្តោះអាសន្នអ្នកចាប់ផ្តើមដំបូង៖ របៀបជ្រើសរើសវិធីតមអាហារល្អបំផុត
#អត្ថបទ PRNovember 8 2024
មោទនភាពណាស់! មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យខ្មែរ ដែលទទួលបានវិញ្ញាបនបត្រISO ទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ
#ព័ត៌មានNovember 8 2024
ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia