ចិត្តសាស្ត្រ
ទម្លាប់ពេលព្រឹក ៤យ៉ាងនេះ ធ្វើស៊ីផ្លូវចិត្តឱ្យស្មុគស្មាញហើយខួរក្បាលក៏ចុះខ្សោយដែរ
Tror Sopheap
July 6 2023
8.6 K views

ការពិតទម្លាប់មួយដែលមនុស្សធ្វើជាប្រចាំាំថ្ងៃ ពុំសូវជាចាប់អារម្មណ៍ខ្លាំង ​គឺទម្លាប់ពេលព្រឹកនេះឯង។ មានអ្នកចិត្តសាស្រ្តមួយចំនួនបានកំណត់ថា ទម្លាប់ព្រឹកជាអ្នកកំណត់វាសនាអារម្មណ៍របស់អ្នកពេញមួយថ្ងៃ។ សូម្បីតែលោកតា ចាន់ សេរី ក៏បានរឿងខ្លីមួយថា មានគ្រួសារមួយ ពេលប្តីភ្ញាក់ពីដេកចុះមកហូបអាហារ សម្រាប់តែកូនលេងទៅនាំធ្លាប់កែវកាហ្វេ ក៏ស្តីថាឱ្យប្រពន្ធ ពេលឡើកជិះឡាន ក៏ស្តីថាឱ្យការកុងឡានទៀត ហើយមកដល់កន្លែងក៏ស្តីថាឱ្យបុគ្គលិក។ ពេលត្រឡប់មកវិញ ប្រពន្ធកូនចូលក្នុងបន្ទប់គ្មានអាហារពេលល្ងាចហូបជុំគ្នាដូចលើកមុនទៀត ទើបគាត់ដឹងខ្លួនថា អារម្មណ៍ខឹងពេលព្រឹកនេះ ធ្វើឱ្យគាត់អត់សប្បាយចិត្តពេញមួយថ្ងៃ។ ទម្លាប់ទាំង ៤នេះក៏ធ្វើឱ្យចិត្តអ្នកស្រ្តេសណាស់។

១. កុំប្រើទូរសព្ទពេលព្រឹក៖ ពេលព្រឹកឡើងអ្នកមិនទាន់ក្រោកពីគេងផង សម្រាប់តែលេងទូរស័ព្ទ វាធ្វើឱ្យប្រព័ន្ធសរសៃរប្រសាទ និងបញ្ចេញអរអ៉ូនលឿនពេក ពេលអ្នកអូសទូរស័ព្ទលឿន។ បញ្ហាស្រ្តេសនេះ ធ្វើឱ្យ IQ របស់ខួរក្បាលយើងឆាប់ធ្លាក់លឿនដែរ។ នេះសបញ្ជាក់ឱ្យឃើញថា បណ្តាញសង្គមជាមូលហេតុចម្បងដែលយើងប្រើទូរស័ព្ទពេលភ្ញាក់ពីគេងភ្លាមទៅមានអារម្មណ៍ស្រ្តេស និងស្មុកស្មាញផ្លូវចិត្ត។ យើងគួរតែចៀសវាងការចូលមើលបណ្តាញសង្គមពេលព្រឹក ហើយងាកមកធ្វើអ្វីផ្សេងដែលធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយមានដូចជា ការស្តាប់បទភ្លេង ចំណាយពេលវេលាជាមួយគ្រួសារ និងមនុស្សជាទីស្រលាញ់ ឬអាចចម្អិនអាហារពេលព្រឹកជាដើម។

២. ខ្ជិលរៀបចំគ្រែ៖ មានវីឌីអូមួយលើបណ្តាញសង្គម ​Facebooks មានបុរសម្នាក់ កាលពីមុនដេកស្ពឹកណាស់ ទម្លាប់បែបនេះ ធ្វើឱ្យជីវិតអាប់រាសីធ្លាក់ចុះ និងខួរក្បាលគិតអ្វីក៏យឺតជាងគេដែរ។ មនុស្សខ្ជិលច្រអូស IQក៏អន់ដែរ។ រួចបុរសម្នាក់ក៏៏ចាប់សម្រេចចិត្តផ្លាស់ប្តូរទម្លាប់អាក្រក់នេះចេញ គឺចាប់ផ្តើមក្រោកពីគេងឱ្យបានលឿន ដើម្បីរៀបចំគ្រែគេង រួចបន្តទៅហាត់ប្រាណ អានសៀវភៅ និងផឹកកាហ្វេជាដើម។ ពេលអ្នករៀបចំគ្រែភ្លាមៗក្រោយពីក្រោកពីដំណេក ជួយដាស់ស្មារតីឱ្យផ្លូវចិត្តស្រឡះបានល្អ អ្នកមានអារម្មណ៍បែបណា? អារម្មណ៍ល្អ ខួរក្បាលគិតក៏បានល្អដែរ។

៣. ទម្លាប់ខ្ជិលងូតទឹកពេល​ព្រឹក៖ អ្នកខ្ជិលងូតទឹកពេលព្រឹកអាចស្អុយខ្លួន និងអារម្មណ៍ខ្ចិលៗ អត់ស្រឡះក្នុងខ្លួនទេ។ តាមវេជ្ជបណ្ឌិតមកមកពីសាកលវិទ្យាល័យ Harvard បាននិយាយថា​ ការងូតទឹកពេលព្រឹកអាចជួយឲ្យខួរក្បាលរបស់យើងសកម្ម​ និងកុំឱ្យយប៉ះពាល់ដល់កត្តាផ្សេងៗ ជាពិសេសអាចជួយក្នុងការរកដំណោះស្រាយទៅលើបញ្ហាអ្វីមួយបានលឿន។ ដូចនេះ អ្នកមិនគួររំលងការងូតទឹកពេលព្រឹកនេះទេ។

៤. មិនពិសារទឹកក្តៅ៖ ការមិនពិសារទឹកក្តៅ ឬទឹកធម្មតាមួយកែង អាចធ្វើឱ្យអ្នកលើសគីឡូ និងប៉ះពាល់អារម្មណ៍អ្នកផងដែរ។ ពេលអ្នកពិសារទឹកក្តៅ ជាទម្លាប់ពេលព្រឹក អ្នកច្បាស់ជាមានអារម្មណ៍ស្រាលខ្លួន និងសម្រកជាតិខ្លាញ់។ ហើយបើអ្នកបន្ថែមក្រូចឆ្មារមួយចំណិតជាមួយទឹកក្តៅ វាធ្វើឱ្យ ប្រព័ន្ធរំលាយអាហារចាប់ផ្តើមដំណើរការល្អជាងមុន។ ដូច្នេះការមិនទទួលទានទឹកក្តៅឧណ្ហៗរាល់ព្រឹក នឹងធ្វើឱ្យអ្នកពិបាកសម្រកគីឡូ ហើយអារម្មណ៍មានភាពស្មុគស្មាញផងដែរ។ ទឹកមួយកែងពេលព្រឹកមានឥទ្ធិពលដល់សុខភាព និងខួរក្បាលរបស់អ្នកដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2459

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

រឿង៧ បានលាក់ការសម្ងាត់ពីមហាសេដ្ឋីទី១ លោក ម៉ាស កម្រមានអ្នកដឹង
Tror Sopheap
March 25 2025
107 views

#ចិត្តសាស្ត្រ

លោក លី កុំកុំ ថា ២វិធីនេះ កុំឱ្យអ្នកស្រ្តេស តានតឹងខ្លាំងក្នុងការរកស៊ីនិងធ្វើការ
Tror Sopheap
March 20 2025
230 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតជប៉ុនថា ៣ទម្លាប់ជួយអ្នករស់នៅអាយុវែង គ្មានជំងឺ គ្មានស្រ្តេស
Tror Sopheap
March 13 2025
3.5 K views

#ចិត្តសាស្ត្រ

២ទម្លាប់នេះជួយស្រង់ផ្លូវចិត្ត ស្រង់ក្តីសង្ឃឹមរបស់អ្នកឡើងមកវិញ
Tror Sopheap
March 12 2025
343 views

#ចិត្តសាស្ត្រ

4វិធីងាយៗ សម្រួលចិត្តរបស់អ្នកឱ្យស្ងប់ គេងលក់ស្រួលទល់ភ្លឺ
Tror Sopheap
March 11 2025
1.2 K views

#ចិត្តសាស្ត្រ

តាមសិក្សាថា រួមភេ.ទ១ មុនចូលគេងអស់ស្រ្តេស បន្ធូរអារម្មណ៍ គេងលក់ស្រួលស្ងប់ចិត្ត
Tror Sopheap
March 10 2025
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia