អាហារ
Matcha មានជាតិកាហ្វេអុីនដូចគ្នានឹងកាហ្វេ តែកម្រិតប្រសិទ្ធភាព និងផលប៉ះពាល់សុខភាពខុសគ្នា

ប្រភេទតែបៃតង Matcha ជាភេសជ្ជៈដែលមានផ្ទុកទៅដោយសារជាតិកាហ្វេអ៊ីន ប្រូតេអ៊ីន​ ជំនួយដល់សុខភាព ដាស់ស្មារតី សម្រកទម្ងន់ បង្ការរោគរុាំរ៉ៃមួយចំនួន នេះប្រសិនណាបើអ្នកទទួលទានផឹកត្រូវក្បួន ពេលវេលា និងកម្រិតបរិមាណ។

យ៉ាងណាមិញ បើផ្អែកទៅតាមប្រភពចេញផ្សាយរបស់គេហទំព័រ healthline បានលើកឡើងឱ្យដឹងថា Matcha ជាប្រភេទម្សៅតែបៃតង មានផ្ទុក L-theanine ដោយជាអាស៊ីតអាមីណូដែលមាននៅក្នុងរុក្ខជាតិតែបៃតង អាចជួយកាត់បន្ថយភាពតានតឹង ស្រ្តេសនៅក្នុងខួរក្បាល។ ជាងនេះទៀតសោត Matcha ក៏មានសារជាតិកាហ្វេអ៊ីនផងដែរ ក៏ប៉ុន្តែកម្រិតនៃការបង្កើនថាមពលនៅក្នុងភេសជ្ជៈមួយប្រភេទនេះ មានល្បឿនយឺតជាងកាហ្វេ។ ដោយហេតុថា ជាតិកាហ្វេអ៊ីន និងL-theanine ឆ្លងកាត់របាំងខួរក្បាល ធ្វើឱ្យកម្រិតកំហាប់ខ្ពស់ដោយប្រើរយៈពេល ៣០នាទី។ ក្រោយមកនៅពេលដែលជាតិកាហ្វេអ៊ីន និងL-theanine ផ្សំចូលគ្នា ទើបអាចកាត់បន្ថយភាពការអស់កម្លាំង បង្កើនអារម្មណ៍ផ្តោតខ្លាំងជាងមុន។

ដោយឡែក ក្រៅពីគុណសម្បត្តិជួយដល់សុខភាពរាងកាយ នៅក្នុងតែបៃតង Matcha គឺមានផ្ទុកទៅដោយសារធាតុ EGCG និង Matcha Polyphenols ដែលសារធាតុទាំង២នេះ ប្រសិនបើត្រូវបានប្រើប្រាស់នៅបរិមាណច្រើនលើសលប់ នឹងនាំឱ្យកើនឡើងជាតិពុលបណ្ដាលឱ្យខូចថ្លើម៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
23.1 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.2 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
5.4 K views

#ជំងឺ

អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
Tror Sopheap
April 5 2026
4.7 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
4.3 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia