នរណាៗក៏ប្រាថ្នាស្បែកមុខតឹង រលោង ម៉ដ្ឋខៃ ស្រស់ស្អាត សំខាន់បំផុតស្បែកមុខក្មេងជាងវ័យ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន មនុសុ្សវ័យទើបខ្ទង់២០ តែបែរជាមុខចាស់ជាងអាយុទៅវិញ។ ប្រសិនបើអ្នកកំពុងប្រើផលិតផលយូរៗ តែមុខបែរជាស្ងួត ឆាប់ចេញប្រេង រន្ធញើសធំទៅៗ ឬសង្កេតឃើញថាពេលមានមុនមានស្នាមមិនងាយបាត់ដូចមុន នេះហើយបង្ហាញថាស្បែករបស់អ្នកកំពុងបាត់បង់ខូឡេជែន ដោយសារផលិតផលដែលអ្នកប្រើ ឬវាកំពុងតែបំផ្លាញរនាំងការពារស្បែករបស់អ្នកបន្តិចម្ដងៗហើយ។
ដោយសារបញ្ហាទាំងនេះហើយ ចាបបៃតងបានស្កាត់ជួបអ្នកជំនាញ ដើម្បីផ្ដល់ការចែករំលែកពីទិចនិចផ្ទាល់ខ្លួនក្នុងការរក្សាស្បែកមុខរបស់គាត់ឱ្យប្រិយមិត្តបានជាចំណេះដឹង។ អ្នកនាង ឆាត់ ពុទ្ធានី ស្ថាបនិក Le’Bee Beauty មានវ័យចូល៣១ឆ្នាំហើយ ព្រមទាំងមានបុត្រជាទីស្រឡាញ់រហូតដល់២នាក់ថែមទៀត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ស្បែករបស់គាត់ តឹងណែន រលោង ម៉ដ្ឋខៃ គ្មានមុន ភ្លឺថ្លា ស្នាមជ្រួញវិញគ្មានសូម្បីបន្តិច អាចនិយាយបានថាក្មេងៗសុំខ្មាស់តែម្ដង។ អ្នកនាង ឆាត់ ពុទ្ធានី បានចែករំលែកថា សម្រស់យើងអាចស្រស់ស្អាតបាន កត្តាធំបំផុតមកពីសុខភាពរបស់យើង។ ទម្លាប់ជាប្រចាំ អ្នកនាងតែទទួលទានទឹក២ទៅ៣លីត្រ ទទួលទានអាហារដែលមានប្រូតេអ៊ីន ដូចជាត្រី សាច់ បន្លែបៃតង ផ្លែឈើ មួយវិញទៀតអ្នកនាងតែងឆ្លៀតក្នុងការហាត់ប្រាណជាប្រចាំ។
ចំពោះផលិតផលថែរក្សាស្បែកមុខវិញ អ្នកនាងសម្អាតស្បែកមុខជា៣ដំណាក់កាល ទី១ជូតជាមួយនិងប្រេងសម្អាតមុខ(oil Cleaning) បន្ទាប់មកលាងសម្អាតស្បែកមុខជាមួយនិងហ្វូមលាងមុខLebee រួចទេីបជូតToner និងប្រេីប្រាស់ផលិតផលLe’Bee ដែលមានគ្រីមយប់ និងគ្រីមថ្ងៃដែលមានគុណភាពល្អបំផុតផ្ដោតលេីការចិញ្ចឹមថែរបំប៉នបណ្ដឹងស្បែកមុខ។ អ្នកនាងចែករំលែកថាការលាងសម្អាតមុខគួរលាងសម្អាត២ដងក្នុងមួយថ្ងៃ ឬអាចលាង៣ដងបានប្រសិនបើហ្វូមលាងមុខនោះគ្មានសារធាតុកាត់ស្បែក។ ក្រៅពីនោះ អ្នកនាងតែលាបគ្រីមការពារកម្ដៅថ្ងៃ ជាប្រចាំដើម្បីការពារមុខពីUV ពន្លឺព្រះអាទិត្យ និងពន្លឺចេញពីទូរស័ព្ទនិងកុំព្យូទ័រជាដើម។ ងាកទៅពេលយប់វិញ អ្នកនាងលាបក្រេមLebee ដែលជាប្រភេទគ្រីមចិញ្ចឹមស្បែកជាផលិតផលសុទ្ធរូបមន្តរបស់ប្រទេសជប៉ុន ដែលមានសារធាតុផ្សំគោលពីប្រូតេអ៊ីនម្សៅអង្ករ ប្រូតេអ៊ីនសណ្ដែក ប្រទាលកន្ទុយក្រពើរ ប្រេងម្រុំ និងវត្ថុធាតុដើមជាច្រើនមុខផ្សេងទៀត។ គ្រីមលាបយប់នេះ មិនត្រឹមតែជួយឱ្យបំបាត់មុន ស្នាម ជាំសរសៃក្រហម បណ្ដុះកោសិកាថ្មី ស្បែកមុខភ្លឺថ្លា តឹងណែន ក្មេងជាងវ័យ ថែមទាំងពន្យាភាពចាស់បានផងដែរ។
ក្រៅពីនោះអ្នកនាង ក៏បានណែនាំឱ្យលាងសម្អាតដៃឱ្យបានស្អាតមុននិងប៉ះស្បែកមុខ និងគួរប្រើដៃម៉ាស្ស៉ាល្មមៗលើស្បែកមុខដើម្បីឱ្យគ្រីមចូលចិញ្ចឹមស្បែកបានល្អ និងមិនធ្វើឱ្យមានស្នាមជ្រួញផងដែរ៕
អត្ថបទដោយ៖ Senghong