សម្រស់
រន្ធញើសបើកធំ ស្បែកមុខជ្រីវជ្រួញ តោះមកដឹងពីល្បិចថែមុខឱ្យរលោងក្មេងជាងវ័យតាមជនជាតិជប៉ុន
Senghong Kong
June 21 2022
1.7 K views

នៅពេលដែលអ្នកនៅមានអាយុតិច កោសិកាលូតលាស់ល្អ ខូឡាជែនមិនទាន់បាត់បង់ចង់ប្រើអ្វីក៏បាន មិនងាយមានប្រតិកម្ម កើតមុនឆាប់បាត់ទៅវិញ។ ប៉ុន្តែនៅពេលដែលឈានចូលដល់វ័យខ្ទង់២០ ផលិតផលគីមីដែលយើងលាបសន្សំមកពីក្មេងវាបានបំផ្លាញខូឡាជែនក្នុងស្បែកម្ដងបន្តិចៗ ស្បែកចាប់ផ្ដើមស្ងួតគ្មានសំណើម ជ្រួញ រន្ធញើសបើកធំៗ កើតមុនមានស្នាមមិនងាយបាត់ដូចមុន។​

អ្វីដែលត្រូវធ្វើគឺត្រូវបញ្ឈប់ការលាបម្សៅដែលមានជាតិកាត់ គួរងាកមករកផលិតផលសុទ្ធដែលមានសារធាតុ ផ្ដល់សំណើមនិងជាតិទឹកដល់ស្បែក(Hydrated) បណ្ដេញសារធាតុគីមីរឺជាតិពុល​ សារធាតុជួសជុលកោសិកាខូចងាប់(regenerated) ចិញ្ចឹមបំប៉នស្បែកឱ្យមានសុខភាពល្អឡើងវិញ។ ថ្ងៃនេះចាបបៃតងនឹងមកប្រាប់ពីល្បិចក្នុងការថែស្បែកមុខឱ្យរលោងម៉ដរបស់ជនជាតិជប៉ុនឱ្យប្រិយមិត្តយកទៅអនុវត្តតាម។

ផលិតផលថែសម្រស់របស់ជប៉ុន ត្រូវបានគេចាត់ទុកថាជាផលិតផលដែលមានគុណភាពល្អនិងមានការទទួលស្គាល់គុណភាពខ្ពស់។ ជាច្រើនសតវត្សណាស់មកហើយ ស្ត្រីជនជាតិជប៉ុនភាគច្រើន និយមយកអង្ករធ្វើជាគ្រឿងថែសម្រស់ស្បែករបស់ពួកគេ ដោយយកទឹកអង្ករលាងមុខជាដើម។ ផ្អែកតាមគេហទំព័រbinofood បានឱ្យដឹងថា យកទឹកអង្ករលាងមុខអាចជួយឱ្យបំបាត់ភាពជ្រីវជ្រួញ បង្កើនខូឡាជែនដល់ស្បែកពន្យាភាពចាស់ ផ្ដល់សំណើមដល់ស្បែក ផ្ចិតរន្ធរោម ជួយបំបាត់ស្នាមអុចខ្មៅលើផ្ទៃមុខផងដែរ។ តាមការចែករំលែករបស់អ្នកនាង ឆាត់ ពុទ្ធានី ស្ថាបនិក Le’Bee Beautyដែលជាយីហោថែសម្រស់រូបមន្តរបស់ប្រទេសជប៉ុន បានឱ្យដឹងថា អ្នកនាងតែងណែនាំភ្ញៀវដែលមានបញ្ហារោល ប្រតិកម្មដោយសារប្រើម្សៅលាយពីមុន ឱ្យលាងមុខជាមួយទឹកអង្ករ ១សប្ដាហ៍ជាមុនសិន មុននឹងឱ្យប្រើផលិតផលថ្មី។

ក្រៅពីអង្ករ ភាគច្រើននៃផលិតរបស់ប្រទេសជប៉ុនមានសារធាតុផ្សំពីសណ្ដែកនិងស្រូវសាឡី។ អត្ថប្រយោជន៍នៃសណ្ដែកជួយផ្ដល់សំណើមដល់ស្បែក ជួសជុលកោសិកាស្បែកខូចដោយសារពន្លឺព្រះអាទិត្យ ធ្វើឱ្យស្បែកម៉ដ រលោង ភ្លឺថ្លា។ ដោយសារថាអង្ករនិងសណ្ដែកមានគុណប្រយោជន៍មហាសាលបែបនេះហើយ ទើបអ្នកនាង ឆាត់ ពុទ្ធានី បានសិក្សាជាមន្ទីរពិសោធន៍ព្រមទាំងយករុក្ខជាតិទាំង២មុខនេះដាក់បញ្ចូលជាវត្ថុធាតុដើមគោលរបស់ផលិតផលLebee។ ក្រៅពីនោះក៏មានបន្ថែមវីតាមីន C E B3 B5 និងវត្ថុធាតុដើមជាង១០មុខផ្សេងទៀតដែលចម្រាញ់ចេញពីធម្មជាតិពិតៗ។ មូលហេតុនេះហើយ ធ្វើឱ្យហ្វូមលាងមុខLebee នៅពេលដែលអតិថិជនប្រើក្នុងថ្ងៃដំបូង ធ្វើឱ្យស្បែកមុខទន់ រលោង លាងសម្អាតធូលីដីបានល្អ សំខាន់ចិញ្ចឹមស្បែក ជួសជុលកោសិកាចាស់ ធ្វើឱ្យស្បែកទន់រលោង ទន់ល្មើយ ភ្លឺថ្លាដូចជាស្បែកជនជាតិជប៉ុនអ៊ីចឹង៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.1 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1 K views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
231 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
229 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
212 views

#ចិត្តសាស្ត្រ

អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
175 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
#ចិត្តសាស្ត្រJanuary 5 2025
ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia