គំនិតរកស៊ី
ផ្ទះណាក៏ត្រូវការដែរ! មានគ្រឿងហ្លួងក្នុងដៃ ទោះមិនជំនាញក៏អាចស្លឆ្ញាញ់ដូចចុងភៅវាំង
MC LyHouy
June 19 2022
2 K views

ពាក្យចាស់ពោលថា “សម្លឆ្ញាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារប្រពន្ធ” ស្តាប់ទៅមានអត្ថន័យនិងត្រឹមត្រូវបំផុត។ សម្លឆ្ងាញ់ឬមិនឆ្ញាញ់ ត្រូវកើតចេញពីការផ្សំគ្រឿង ឱ្យតែផ្សំគ្រឿងត្រូវដឹងតែមានឈ្មោះជាចុងភៅពូកែហើយ។ បើនឹកដល់សម្លខ្មែរដែលសម្បូរគ្រឿង យើងមិនអាចភ្លេចដល់សម្លការី អាម៉ុក ឬ ម្ជូរគ្រឿងជាដើម ប៉ុន្តែមានបញ្ហាត្រង់ថា ស្លម្តងៗពិបាកផ្សំគ្រឿងបន្តិច ចាយពេលយូរបន្តិច ដែលយូរបំផុតគឺបុកគ្រឿងហ្នឹងតែម្តង។ ប៉ុន្តែថ្ងៃនេះចាបបៃតង នឹងនាំដំណឹងល្អឱ្យបងប្អូនបានដឹង នោះគឺគ្រឿងហ្លួង។ មាន គ្រឿងហ្លួងក្នុងដៃ មិនបាច់ភ័យថាស្លរមិនឆ្ញាញ់ ទោះមិនជំនាញធ្វើម្ហូបក៏អាចស្លរឆ្ញាញ់មិនចាញ់ចុងភៅវាំងដែរ។

តាមរយៈកិច្ចសម្ភាសផ្ទាល់ជាមួយនឹង អ្នកនាង សម្បត្តិ អមរៈ វិប្បស្សិនី ដែលជាស្ថាបនិក គ្រឿងហ្លួង បានឱ្យដឹងថា គ្រឿងហ្លួងសាបារា គឺជារូបមន្តគ្រឿងផ្សំម្ហូបអាហារសាបារា ដែលមាន៤រូបមន្តធំៗដូចជា គ្រឿងការីក្រហម គ្រឿងអាម៉ុក គ្រឿងប្រលាក់ទឹកឃ្មុំ និង គ្រឿងប្រលាក់សំបាល។

អ្វីដែលមិនអាចបំភ្លេចបាននោះគឺ រសជាតិដ៏ឈ្ងុយឆ្ងាញ់នៃគ្រឿងហ្លួងសាបារានេះ គឺមានកែច្នៃចេញពីភោជនីយដ្ឋានរ៉ូយ៉ាល់ស្ប៉ៃស៍ (Royal Spice) នៃសណ្ឋាគារសាបារាអង្គរ រីហ្សតនិងស្ប៉ា ដែលស្ថិតក្នុងទឹកដីសុវណ្ណភូមិ ខេត្តសៀមរាប ក្រុងសៀមរាបផ្ទាល់។ គ្រឿងហ្លួងសាបារា កែច្នៃឡើងសម្រាប់បងប្អូនមិត្តនារី ឬ បុរស ដែលស្រឡាញ់ចូលចិត្តការធ្វើម្ហូបឱ្យកាន់តែងាយស្រួល ដោយគ្រាន់តែចំណាយពេលខ្លីបំផុត ធ្វើឱ្យស្នាដៃចម្អិនរបស់ខ្លួនកាន់តែមានរសជាតិឆ្ញាញ់ ជាមួយនឹងបាវចនាគ្រឿងហ្លួងសាបារា “ឆ្ងាញ់ ស្រស់ ងាយស្រួល”។

មានតែ គ្រឿងហ្លួងសាបារា ១កញ្ចប់ក្នុងដៃ បងប្អូននឹងទទួលបានគ្រឿងផ្សំមួយសម្រាប់ធ្វើម្ហូបបានយ៉ាងងាយ ព្រមទាំងវិធីធ្វើបង្ហាញលើកញ្ចប់ស្រាប់សម្រាប់អ្នកមិនចេះធ្វើម្ហូប ហើយបើក្នុងករណីខ្ជិលអាន គ្រាន់តែស្កេនQRកូតលើកញ្ចប់គ្រឿងក៏អាចចូលទៅមើលពីវីដេអូរបៀបធ្វើម្ហូបនីមួយៗបានយ៉ាងងាយផងដែរ។ ងាយស្រួល ឆ្ញាញ់ ហើយ ស្រស់ មានតែគ្រឿងហ្លួងសាបារា ប៉ុនណោះដែលអាចផ្តល់ឱ្យបងប្អូនបាន។

អ្នកនាង សម្បត្តិ អមរៈ វិប្បស្សិនី បានប្រាប់ចាបបៃតងទៀតថា ការបង្កើតឡើងនូវគ្រឿងហ្លួងនេះ ទោះបីជាត្រូវរងចាំការតេស្តពិនិត្យពីមន្ទីរពិសោធន៍តិចណូអស់ជិត១ឆ្នាំដើម្បីតេស្តមើលស្តង់ដារនៃការផលិត តែវាពិតជាសមតម្លៃណាស់។ អ្នកនាងសប្បាយចិត្ត ដែលផលិតផលខ្មែរអាចមានឱកាសបានចូលទៅតាមទីផ្សារគ្រប់ទីកន្លែង មិនថាផ្សារទំនើបតូចធំក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនជាជម្រើសដល់អ្នកទទួលទាន។

ការផលិតគ្រឿងហ្លួងនេះ មិនត្រឹមតែជួយដល់អ្នកទទួលទាន នូវភាពងាយស្រួល រសជាតិឆ្ញាញ់ ស្រស់ ព្រមទាំងជួយផ្តល់ការងារមួយផ្នែកឱ្យបងប្អូននៅខេត្តសៀមរាបមានការងារធ្វើតាមរយៈសិប្បកម្មនេះផងដែរ។ ចំណែកឯគ្រឿងផ្សំវិញ ក៏បានរួមចំណែកជួយទិញកសិផលក្នុងស្រុកដូចជាស្លឹកគ្រៃ ស្លឹកក្រូច ម្ទេស ដែលជាផលិតផលស្រស់ៗសុទ្ធសាធ១០០% ដើម្បីឱ្យកសិករមានចំណូលបន្ថែមផងដែរ។ សូមរម្លឹកម្តងហើយម្តងទៀតថា គ្រឿងហ្លួងសាបារា ប្រើតែវត្ថុធាតុដើមស្រស់ៗប៉ុនណោះសម្រាប់ធ្វើ មិនមានប្រើម្សៅបង្កើនរសជាតិ ឬ​ម្សៅអ្វីលាយក្នុងគ្រឿងនោះឡើយ។

ជាចុងក្រោយសម្រាប់បងប្អូនដែលចង់សាកជាវជាមួយផលិតផលខ្មែរ យីហោមួយនេះ អាចរកទិញបានតាមរយៈផេក គ្រឿងហ្លួងសាបារា ឬតាមទីផ្សារដូចជា ផ្សារបាយ័ន គ្រប់សាខា, ផ្សារដាវ៉ាន់ (សែនសុខ), ផ្សារអូក្រាអាហារធម្មជាតិ, ផ្សារ Natural Garden គ្រប់សាខា, Yes Mart (បុរីជីបម៉ុង598), Stellar Market (ក្រាំងធ្នង់), ផ្សារទំនើប វឌ្ឃនៈ (ផ្លូវ 6A), Green O Farm ( បឹងកេងកង), ផ្សារទំនើប​អាស៊ី ASIA SUPERMAKET(ប៉េងហួត ​បឹងស្នោរ) ឬសម្រាប់សៀមរាប៖ សណ្ឋាគារសាបារាអង្គររីហ្សត&ស្ប៉ា (សៀមរាប) និង ផ្សារអាស៊ី (ផ្លូវស៊ីវុត្ថា ក្រុងសៀមរាប)។ លើសពីនេះ ក៏អាចទិញអនឡាញតាមរយៈApp Delivery: LODA Food Delivery និង Tonlesap App ផងដែរ៕

អត្ថបទដោយ៖ កញ្ញា លីហួយ



MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
154 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
941 views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.4 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia