ចិត្តសាស្ត្រ
តើអ្នកដឹងទេ? មហាសេដ្ឋី Bill Gates ចូលចិត្តរឿង១នេះ ជួយកាត់ស្រ្តេស កុំឱ្យគិតច្រើន
Tror Sopheap
April 25 2023
617 views

បើអ្នកមានកិច្ចការងារច្រើនត្រូវបំពេញមិនអស់រហូតមានអារម្មណ៍តានតឹង និងស្រ្តេសខ្លាំង សុំអ្នកបញ្ឈប់សកម្មភាពនេះដើម្បីរកពេលវេលាសម្រាកលំហែកាយ និងរកកិច្ចកាណាឱ្យអ្នកសប្បាយចិត្តដូចជាទៅស្ទួតត្រី ទៅមើលទេសភាពធម្មជាតិ និងអង្គុយអានសៀវភៅជាដើម។ ការធ្វើរបៀបនេះ ជួយកាត់បន្ថយបញ្ហាផ្លូវចិត្តបានល្អណាស់។ តើអ្នកទេថា សូម្បីលោក Bill Gates មានលុយចាយអស់មួយជីវិតនេះ ក៏មានស្រ្តេស និងទុក្ខកង្វល់ដែរ។ គាត់ចូលចិត្តធ្វើទម្លាប់១នេះជាវិធីរំលាយស្រ្តេស ឱ្យចិត្តគាត់រីករាយ ថែមទាំងកុំឱ្យគិតច្រើនទៀតផង។

លោក Bill Gates បានចូលនិវត្តន៍ពីក្រុមហ៊ុន Microsoft ហើយកំពុងផ្តោតលើគំនិតផ្តួចផ្តើមលើរឿងសប្បុរសធម៌ដល់ពិភពលោកច្រើន។ ពេលគេសួរលោក Bill Gates អំពីម៉ោងធ្វើការដ៏វែងថាតើគាត់ធ្លាប់ជួបប្រទះភាពតានតឹង ឬអស់កម្លាំងដែរឬទេ? គាត់បានឆ្លើយថា មានតិចតួចដែរ បើគាត់ស្រ្តេសពីការងារមកដល់ផ្ទះគាត់មានទម្លាប់១ គាត់ចូលចិតតធ្វើជាងគេនោះ គឺពេលគាត់ហូបបាយរួចអ្វីដែលគាត់ចូលចិត្តធ្វើជំនួសអ្នកបម្រើនោះ គឺគាត់លាងចានដោយខ្លួនឯងជាប្រចាំថ្ងៃ។ លោកបានលើកឡើងថា “ខ្ញុំរីករាយនឹងការលាងចាន វាជួយឱ្យខ្ញុំក្នុងការបន្ធូរអារម្មណ៍ និងបញ្ចេអារម្មណ៍ស្មុគស្មាញពីក្នុងចិត្ត”។ មកពីសង្គមយើងសព្វថ្ងៃនេះ ធ្វើឱ្យចិត្តយើងរត់លឿន ការលាងចានរបស់លោក Bill Gates ធ្វើឱ្យអារម្មណ៍ផ្លូវចិត្តរបស់លោកដំណើរការធម្មតាសន្សឹមៗ កាត់បន្ថយស្រ្តេសបានល្អ។ យុទ្ធសាស្រ្តចុងក្រោយកាត់ស្រ្តេសរបស់លោក Bill Gates ដើម្បីធ្វើឱ្យចិត្តស្ងប់មុនចូលគេងគឺសមាធិ និងការអានសៀវភៅ

មានមេរៀនមួយទៀតធ្វើឱ្យលោក Gates ជួបបញ្ហា ឬបរាជ័យអ្វីមួយ កុំឱ្យមានអារម្មណ៍ស្រ្តេសនិងពិបាកចិត្តបំផុត គាត់បានជំនួសដោយរៀនសូត្រពីការបរាជ័យ ដើម្បីពង្រឹងផ្លូវចិត្ត។ សម្រាប់លោក Bill Gates បានឆ្លងកាត់កំហុសច្រើនណាស់ ដើម្បីជំនួសឱ្យការអង្គុយកើតទុក្ខ គាត់ត្រូវតែរៀនពីកំហុសទាំងអស់នេះ ធ្វើជាមេរៀនកែប្រែកំហុសឆ្គង កុំឱ្យវាកើតម្តងទៀត។ លោក Bill Gates បាននិយាយថា “យើងគួរតែអបអរភាពជោគជ័យ ប៉ុន្តែពេលបរាជ័យ យើងត្រូវរៀនពីវា ធ្វើជាមេរៀនដ៏មានតម្លៃ ក្នុងការដំណើរទៅមុខទៀត”៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3015

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

មិនខំធ្វើរឿង ១នេះជីវិតអ្នកមិនលូត សមត្ថភាពកាន់តែខ្សោយ
Tror Sopheap
December 24 2025
194 views

#ចិត្តសាស្ត្រ

នារីធ្វើរឿង ១នេះដាក់បុរសជាដៃគូ នាំឱ្យបាក់ទឹកចិត្ត ហើយងាយចែកគ្នាណាស់
Tror Sopheap
December 23 2025
3.4 K views

#ចិត្តសាស្ត្រ

លោកគ្រូ ស៊ាង លាប បញ្ជាក់ថា ពូកែដឹកនាំចិត្តសាស្រ្តបែបនេះ កិច្ចការមានលទ្ធផលធំ
Tror Sopheap
December 13 2025
160 views

#ចិត្តសាស្ត្រ

សម្តីមាសពីសៀវភៅស្រីហិតោបទេសទាំង ៥នេះធ្វើឱ្យអ្នកចេះមើលមនុស្សល្អ និងអាក្រក់
Tror Sopheap
December 12 2025
1.5 K views

#ចិត្តសាស្ត្រ

ហេតុអ្វីជនជាតិជប៉ុនមានអាយុវែងជាងគេ? នេះជារបៀបរស់នៅគ្មានពីររបស់ជប៉ុន
Tror Sopheap
December 8 2025
625 views

#ចិត្តសាស្ត្រ

ចង់កសាងសមត្ថភាពក្លាយជាមនុស្សឆ្នើមម្នាក់ អ្នកត្រូវឆ្លងកាត់ធ្វើរឿងនេះសិន
Tror Sopheap
December 5 2025
242 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពេលនេះ! ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជន ២នេះ
Tror Sopheap
December 16 2025
19.6 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
16.8 K views

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
12.5 K views

#ជំងឺ

បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
12.1 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
10.3 K views

#ជំងឺ

ប្រយ័ត្នផង! បុរសសម្រេចកាមច្រើនដងក្នុងមួយថ្ងៃ អាចខូចតម្រងនោមទេ?
Tror Sopheap
December 1 2025
9 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia