អាហារ
វេជ្ជ.ប្រាប់ មូលហេតុអាក្រក់ៗដែលជាទម្លាប់ប្រចាំថ្ងៃ បង្កឱ្យខូចក្រលៀន
Thida Pet
September 6 2023
9.6 K views

 

 

ក្រលៀនគឺជាសរីរាង្គដូចគ្រាប់សណ្ដែក ១គូ ដែលមានប្រយោជន៍ជាច្រើនក្នុងរាងកាយ និងមានមុខងារច្រើនទៀត។ ក្រលៀនងាយនឹងខូចប្រសិនណាយើងមានទម្លាប់អាក្រក់ដែលធ្វើឱ្យវាខូច ព្រោះកត្តារស់នៅមួយចំនួនធំបានធ្វើឱ្យវាខូចនិងប្រឈមជំងឺ។

ជាក់ស្ដែង បើយោងតាមរយៈលោកវេជ្ជបណ្ឌិត ហួត ចាន់ផូ ឯកទេសជំងឺទូទៅនិងតម្រងនោម និងជាសហស្ថាបនិក បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ឡាវី ព្រមទាំងជាអនុប្រធានមន្ទីរពហុព្យាបាល និងសម្ភព ថ្មគោលសិរីមង្គលបានចែករំលែកឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជាបញ្ហាធំមួយគឺការទទួលទានភេសជ្ជៈកំប៉ុងផ្អែម ទាំងក្មេង ទាំងមនុស្សពេលវ័យ ដែលបានរួមចំណែកឱ្យកើតមានការលើសជាតិស្ករក្នុងឈាម បង្កជាជំងឺទឹកនោមផ្អែម​ និងអាចវិវត្តទៅជាខូចក្រលៀនបានលឿនផងដែរ ប្រសិនបើកើតឡើងដោយមិនដឹងខ្លួន មិនបានទទួលការព្យាបាលត្រឹមត្រូវ។ ជាការពិតណាស់ ទម្លាប់ទទួលទានគ្រឿងកំប៉ុងនេះបានធ្វើឱ្យសុខភាពរបស់ក្រលៀនមានបញ្ហាលឿនដូចលោកវេជ្ជបណ្ឌិតបានរៀបរាប់ពិតមែន។ តែក្រៅពីការទទួលទានភេសជ្ជៈផ្អែមៗនេះ ក៏នៅមានកត្តាជាច្រើនទៀត ដែលប៉ះពាល់សុខភាពរបស់ក្រលៀន មានដូចជាការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់​ឬក៏ប្រភេទថ្នាំផ្សេងៗដែលគ្មានការណែនាំពីគ្រូពេទ្យជំនាញត្រឹមត្រូវគឺជាគ្រោះថ្នាក់ធំមួយផងដែរ ។ មួយវិញទៀតក្រៅពីការប្រើប្រាស់ថ្នាំនេះ បើយោងតាមរយៈវេជ្ជបណ្ឌិត ហួ ភារ៉ា ជំនាញថែទាំអ្នកជំងឺខ្សោយតម្រងនោម នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក៏បានបន្ថែមថាមូលហេតុដែលបង្កឱ្យខូចតម្រងនោមឡើងមក អាចបង្កពីជំងឺlupls ដែលប្រភេទជំងឺនេះបានចេញជារោគសញ្ញាឱ្យដឹងមានដូចជា គឺជំងឺLupusគឺជាប្រភេទជំងឺកើតឡើង នៅពេលដែលប្រព័ន្ធការពាររាងកាយបានវាយប្រហារលើជាលិកានិងសរីរៈផ្សេងៗ ជំងឺនេះ អាចបង្កផលប៉ះពាល់ ដល់ សន្លាក់ឆ្អឹង ស្បែក តម្រងនោម កោសិកាគ្រាប់ឈាម ខួរក្បាល បេះដូង និងសួត។ ជំងឺនេះមានរោគសញ្ញាដូចជា អស់កម្លាំងខុសធម្មតា ឧស្សាហ៍ក្ដៅខ្លួន ឈឺតាមសន្លាក់ឆ្អឹង សន្លាក់មានភាពតឹងណែន និងហើម ងាយចេញស្នាមក្រហមលើស្បែក ជាពិសេសពេលប៉ះពន្លឺព្រះអាទិត្យ ចុងម្រាមដៃ និងជើង ងាយប្រែពណ៌ជាស ឬពណ៌ស្វាយ នៅពេលប៉ះភាពត្រជាក់ ពិបាកដកដង្ហើម មានឈឺទ្រូង ស្ងួតភ្នែក ឧស្សាហ៍ឈឺក្បាល វង្វេងស្មារតី ថយចុះការចងចាំ មានភាពស្លេកស្លាំង រមាស់ស្បែក ជំងឺនេះក៏អាចធ្វើឱ្យមានបញ្ហាតម្រងនោមមកដូចគ្នា។ មួយវិញទៀត បើយោងតាមរយៈប្រភព ក៏បានណែនាំឱ្យដឹងផងដែរទាក់ទងនឹងប្រភេទផ្លែឈើ ដែលមិនសូវជាល្អសម្រាប់សុខភាពតម្រងនោម​ជាពិសេសអ្នកមានជំងឺតម្រងនោមស្រាប់ គឺមានដូចជាផ្លែ ប័រ ផ្លែក្រូច ផ្លែឈើស្ងួត ផ្លែចេក ផ្លែគីវីជាដើម ព្រោះផ្លែឈើទាំងនេះមានជាតិសូដ្យូមច្រើនដែលញុំាច្រើនទៅអាចប៉ះពាល់ដល់សុខភាពរបស់តម្រងនោម៕

អត្ថបទដោយ៖ ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ
#ចិត្តសាស្ត្រFebruary 20 2025
សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia