ឱកាសល្អសារជាថ្មី សម្រាប់អ្នកជំងឺទឹកដក់ក្រោមភ្នែកនៅកម្ពុជា ដោយយោងតាមការជូនដំណឹងពី មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យខ្មែរសូវៀត នឹងសហការជាមួយកម្មវិធីសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ការពិនិត្យនិងព្យាបាលជំងឺទឹកដក់ក្នុងភ្នែកជូនអ្នកជំងឺកម្ពុជា។
នេះជាដំណឹងល្អមួយសម្រាប់អ្នកជំងឺទឹកដក់ក្នុងភ្នែកកំពុងស្វែង រកការពិនិត្យនិងព្យាបាល។ សម្រាប់ទីតាំង ធ្វើនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់ខាងមន្ទីរពេទ្យតាមរយៈ លេខទូរស័ព្ទ ០៧០ ៧៨៤ ៥៣៤/ ០១០ ៦៩៣ ៩៧០៕
អត្ថបទដោយ៖ ស្រីណុច