ជំងឺ
សម្រាលកូនច្រើនដង! កុំរំលងអាហារនិងលំហាត់ប្រាណជួយបន្តឹងទ្វារមាសឱ្យតឹងណែន ការពារជំងឺ
Thida Pet
January 16 2023
835 views

ការសម្រាលកូន ឡើងទម្ងន់ អាយុច្រើន វ័យអស់រដូវ ឆ្លងកាត់ការវះកាត់ សុទ្ធសឹងជាមូលហេតុនាំឱ្យទ្វារមាសស្រ្តីចុះខ្សោយលែងដូចមុន។ ជាការពិតណាស់កាលណាអ្នកមានសាច់ដុំអាងត្រគាក បាត់បង់ភាពយឺត យារធ្លាក់ឬក៏រលុងជាដើម អាចមានបញ្ហាលំបាកកើតមានឡើងដូចជា​ ឧស្សាហ៍លេចនោម មានការឈឺចាប់នៅតំបន់អាងត្រគាក រួមទាំងមានការឈឺចាប់នៅអំឡុងពេលរួមភេទម្ដងៗ។

ផ្សារភ្ជាប់ជាមួយបញ្ហាខាងលើនេះ ក្នុងនាមជាស្រ្តីគួរគប្បីស្វែងរកលំហាត់ប្រាណរួមទាំងអាហារដែលជួយថែរក្សានិងបន្ដឹងទ្វារមាសឱ្យបានតឹងណែន ព្រមទាំងការពារជំងឺមកយាយីទុកមុន ទើបអាចដោះស្រាយបញ្ហា ទ្វារមាសដែលខ្សោយ រលុងដោយសារកត្តាផ្សេងៗបាន នេះបើយោងតាមរយៈគេហទំព័រ Mayoclinic បានណែនាំលំហាត់ប្រាណជួយបន្ដិងទ្វារមាស១ប្រភេទរួមទាំងអាហារញុំាដែលស្រ្តីមិនគួររំលងមិនហាត់មិនញុំានោះទេ ប្រសិនណាកំពុងតែមានបញ្ហាទ្វារមាសស្រាប់ ។

១.លំហាត់ប្រាណបែប Kegel៖ លំហាត់ប្រាណបែបនេះ គឺមានសារសំខាន់ណាស់សម្រាប់ជួយដល់សាច់ដុំអាងត្រគាក​ ប្លោកនោម ទ្រទ្រង់ស្បូន ពោះវៀនតូច​ រួមទាំងរន្ធគូទផងដែរ។ដោយហេតុថាភាពខ្សោយរបស់ស្បូនដោយសារ អាយុ​ ទម្ងន់ ការសម្រាលកូនច្រើន ក៏បង្កឱ្យស្រ្តីងាយមានបញ្ហាលេចនោម នៅពេលក្អក ពេលកណ្ដាស់ ពេលសើចជាដើម។ ការហាត់ប្រាណបែបkegel អាចជួយឱ្យអាការរបស់ស្រ្តីទាំងប៉ុន្មាននេះបានធូរស្រាលច្រើន ជួយទៅបន្ដិងទ្វារមាសស្រ្តីឡើងវិញ​ ​តែអ្នកត្រូវប្រាកដថា ព្យាយាមក្នុងការហាត់ឱ្យបានទៀងទាត់ តែប្រសិនណាអ្នកមានបញ្ហាជាមួយការហាត់ក្បាច់នេះ គួរតែប្រញាប់ជួបជាមួយអ្នកជំនាញត្រឹមត្រូវ ដើម្បីស្វែងរកដំណោះស្រាយកុំខ្មាស់អៀន។

-របបអាហារ៖ តើរបបអាហារមានសារសំខាន់ជួយទៅបន្តឹងទ្វារមាសរបស់ស្រ្តីបានដែរឬទេ​? ពោលទ្វារមាសគឺជាសរីរាង្គមួយដែលត្រូវការសារធាតុចិញ្ចឹមដូចគ្នា កាលណាអ្នកញុំា អាហារដែលសម្បូរសារធាតុចិញ្ចឹម វីតាមីនគ្រប់គ្រាន់ដូចជាបន្លែ ផ្លែឈើ ក៏អាចជួយឱ្យអាងត្រគាកស្រ្តីមានសុខភាពល្អ តឹងណែនសម្រួលដល់ភាពយឺតរបស់អាងត្រគាក។

គូសបញ្ជាក់ឱ្យដឹងផងដែរថា ប្រសិនណាស្រ្តីចង់ដោះស្រាយបញ្ហា ទ្វារមាសរលុង មិនតឹងណែន ស្រ្តីអាចព្យាយាមហាត់ប្រាណបែប kegel និងញុំាប្រភេទបន្លែ ផ្លែឈើឱ្យបានច្រើនតាមដែលអាចធ្វើបាន មួយវិញទៀត កុំព្យាយាមប្រើប្រាស់ ផលិតផលបន្ដិងទ្វារមាស​តាមគ្នា គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន មុនសម្រចចិត្តប្រើប្រាស់ ព្រោះអាចប៉ះពាល់ដល់ទ្វារមាសបាន៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia