ចិត្តសាស្ត្រ
ចាយលុយតិច! ៧ទម្លាប់ឱ្យអ្នករស់នៅឆ្ងាយពីជំងឺ ហើយស្រកគីឡូ
Tror Sopheap
January 21 2026
230 views

ទម្លាប់អាយុវែងរបស់ប្រជាជនជប៉ុន ជាពិសេសនៅតំបន់ Okinawa (ជា Blue Zone មួយក្នុងពិភពលោក) ត្រូវបានគេស្រាវជ្រាវយ៉ាងទូលំទូលាយបានទទួលស្គាល់ថា មូលហេតុសំខាន់ៗ ទាំងនេះធ្វើឱ្យជប៉ុនមានអាយុវែងគឺមានមនុស្សអាយុ ១០០ឆ្នាំឡើង មានជិត ១០០,០០០ នាក់នៅឆ្នាំ ២០២៥។ នេះជាទម្លាប់សំខាន់ៗ អ្នកគួររៀនសូត្រតាម ដើម្បីរស់នៅគ្មានជំងឺមហារីក និងមិនធាត់ខ្លាំងនោះទេ។

១. របបអាហារមានតុល្យភាព៖ ជនជាតិជប៉ុនចូលចិត្តញ៉ាំអាហារដែលមានជាតិរុក្ខជាតិច្រើនមានបន្លែ សណ្តែកសៀង សារ៉ាយ ត្រី ស្រូវ ផ្លែឈើ និងតែបៃតង ហើយក៏មានខណៈសាច់ក្រហម និងអាហារកែច្នៃតិចខ្លាំងបំផុត។ហើយពួកគេញ៉ាំអាហារបែប Hara Hachi Bu (ញ៉ាំរហូតដល់ ៨០% ឆ្អែត ឈប់ញ៉ាំហើយ) ដើម្បីកាត់បន្ថយកាឡូរី និងការលើសទម្ងន់ខ្លះដែរ កុំឱ្យធាត់។ ព្រោះទម្លាប់នេះជួយកាត់បន្ថយជំងឺបេះដូង ទឹកនោមផ្អែម និងមហារីក។ ហើយពួកគេបញ្ចូលភេសជ្ជៈល្អៗ ក្នុងជីវិតប្រចាំថ្ងៃថែមទៀតគឺផឹកតែបៃតងជាប្រចាំដើម្បីទទួលសារធាតុប្រឆាំងអុកស៊ីតកម្ម (antioxidants)

២. មានគោលបំណងក្នុងជីវិត (Ikigai) នេះជាអ្វីដែលធ្វើឱ្យជនជាតិជប៉ុនភ្ញាក់ពីគេងរាល់ព្រឹក (reason for being) ដូចជាការងារ ចិញ្ចឹមកូនចៅ ថែសួន ឬចំណង់ចំណូលចិត្តផ្សេងទៀត។ តាមការស្រាវជ្រាវបានបង្ហាញថា អ្នកមាន ikigai ច្បាស់លាស់ ជាអ្នកមានអាយុវែងជាង និងសុខភាពផ្លូវចិត្តល្អជាង។

៣. សកម្មភាពរាល់ថ្ងៃ មិនមែនហាត់ប្រាណខ្លាំង (Natural Movement)៖ សម្រាប់ទម្លាប់ហាត់ប្រាណមានដូចជាការដើរ ជិះកង់ ថែសួន ឬធ្វើការផ្ទះជាប្រចាំ ជាជាងអង្គុយយូរ។ នៅកោះ Okinawa មនុស្សចាស់អង្គុយលើកម្រាលឥដ្ឋ ហើយក្រោកឡើងចុះញឹកញាប់ដែលជួយរក្សាភាពបត់បែន សាច់ដុំ និងសុខភាពឆ្អឹងពួកគេរឹងមាំដល់ចាស់។

៤. ទំនាក់ទំនងសង្គមរឹងមាំ (Moai និងគ្រួសារ)៖ ទី១.មានក្រុមមិត្តភក្តិ ឬសហគមន៍ (moai) ដែលជួយគ្នាទៅវិញទៅមក ទាំងផ្នែកអារម្មណ៍ និងហិរញ្ញវត្ថុ។ ទី២. វប្បធម៌គោរពមនុស្សចាស់ និងរួមគ្នាញ៉ាំអាហារ ជួយកាត់បន្ថយភាពឯកោ និងស្ត្រេស។

៦. របៀបរស់នៅ និងគោរពតាមធម្មជាតិ៖ ចូរមានទម្លាប់សម្រាក និងរីករាយជាមួយជីវិត ទើបអ្នកមិនស្ត្រេសខ្លាំង។ ជនជាតិជប៉ុនតែងគោរពរដូវកាលតាមធម្មជាតិ និងញ៉ាំអាហារស្រស់តាមរដូវ (វាជាផ្នែក Washoku)

ដូចច្នេះ! ទម្លាប់ទាំងនេះមិនត្រូវការលុយច្រើន ឬឧបករណ៍ថ្លៃទេ តែត្រូវការធ្វើភាពជាប់លាប់ដើម្បីសុខភាពរឹងមាំ រស់នៅឆ្ងាយពីជំងឺ និងមានអាយុវែងបែបជនជាតិជប៉ុន៕ អត្ថបទដោយ៖ ទ្រ​សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3127

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
149 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
295 views

#ចិត្តសាស្ត្រ

ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ
Tror Sopheap
February 28 2026
678 views

#ចិត្តសាស្ត្រ

អ្នកមានអត្តចរិត ១នេះ បំផ្លាញគ្រួសារ ដឹកនាំជីវិតក៏បរាជ័យ និងផ្លូវចិត្តក៏ចុះខ្សោយទៀត
Tror Sopheap
February 24 2026
4 K views

#ចិត្តសាស្ត្រ

អ្នកគ្រូ ហមុនី លើកឡើងថា វិធីនេះដុតចំណង់ឱ្យអ្នកទៅហាត់ប្រាណ ដើម្បីសម្រកគីឡូ
Tror Sopheap
February 22 2026
275 views

#ចិត្តសាស្ត្រ

ពេលព្រឹកមិនសប្បាយចិត្ត! អ្នកធ្វើរឿង ៣នេះ នាំអារម្មណ៍រីករាយឡើងវិញ
Tror Sopheap
February 19 2026
1 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
3.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
3.4 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
2.9 K views

#ព័ត៌មាន

ហាមលក់ខុសតម្លៃនេះ! ក្រសួងពាណិជ្ជកម្មបង្ហាញតម្លៃប្រេងសាំងថ្មី ត្រូវលក់ចាប់ពីថ្ងៃទី១១-១៣ខែមីនា
Tror Sopheap
March 10 2026
2.3 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
2.2 K views

#ជំងឺ

នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
Tror Sopheap
March 3 2026
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia