កីឡា
អត្ថប្រយោជន៍ខ្លាំងៗ បានពីការត្រាំទឹកកកមុនហាត់ប្រាណបញ្ចេញកម្លាំង ឬចូលប្រកួតកីឡា

ជាទូទៅយើងសង្កេតឃើញថាស្ទើរតែគ្រប់អត្តពលិកអាជីពតែងតែត្រាំខ្លួនក្នុងទឹកកកមុនពេលហាត់ ឬក៏ក្រោយពេលចប់ការប្រកួត។ ខណៈប្រិយមិត្តមួយចំនួននៅតែមានការងើយឆ្ងល់ហេតុអ្វីបានជាកីឡាករចាំបាច់ត្រាំខ្លួនក្នុងទឹកកកត្រជាក់បែបនេះដើម្បីអ្វី? ហើយវាបានផ្ដល់ជាប្រយោជន៏អ្វីខ្លះចំពោះរាងកាយ? ដូច្នេះហើយនៅក្នងថ្ងៃនេះចាបបៃតងនឹងបកស្រាយរាល់ចម្ងល់ទាំងអស់ដើម្បីឲ្យប្រិយមិត្តយល់ច្បាស់ពីមូលហេតុនៅក្រោយការត្រាំទឹកកក។

ផ្អែកលើប្រភពវែបសាយ Ninjawarriorx បានឲ្យដឹងថា មូលហេតុដែលនាំឲ្យអត្តពលិកអាជីពត្រាំខ្លួនក្នុងទឹកកកគឺដើម្បីព្យាបាលខ្លួនក្រោយទទួលរងរបួសក្នុងពេលប្រកួត ជួយ​សម្រួល​ដល់​សាច់ដុំ​ដែល​តឹងណែន​ ជួយ​បណ្ដេញ​ជាតិ​ពុល​ កាត់​បន្ថយ​ និង​ព្យាបាល​របួស​ដែល​កើត​មាន​អំឡុង​ពេល​ប្រកួត​ ឬ​ហ្វឹងហាត់​បាន​ដល់​ពី ​៥០​ដល់​៦០% ។

អត្ថប្រយោជន៍កាន់តែអស្ចារ្យមួយទៀតនោះការត្រាំទឹកកកក៏បានកាត់បន្ថយការរលាក កម្រិតថាមពលខ្ពស់ មានការកើនឡើងកម្រិត dopamine និងnorepinephrine បង្កើនការផ្តោតអារម្មណ៍ ទំនុកចិត្ត និងកម្លាំងផ្លូវចិត្ត និងជួយឲ្យអត្រាមេតាបូលីសកើតឡើងកាន់តែខ្ពស់ទៀតផង។ ជាមួយគ្នានេះផងដែរដើម្បីឲ្យការព្យាបាលរបួស​ និងសម្រួលសាច់ដុំមា​ន ប្រសិទ្ធភាពខ្ពស់ក្នុងវិធីសាស្ត្រនេះ កីឡាករ​ត្រូវត្រាំក្នុង​កម្រិត​សីតុណ្ហភាព​ដកសូន្យអង្សា ​និងប្រើរយៈ​ ពេល​ចាប់១៥នាទី​ ទៅ ៣០​នាទី។

ដោយឡែកដោយយោងតាមវែបសាយ Firstpost ការត្រាំខ្លួនក្នុងទឹកកកក៏ជាវិធីសាស្រ្ដកាត់បន្ថយគីឡូ ល្អសម្រាប់អ្នកដែលចង់ស្រកទម្ងន់ផងដែរ។ ជាលិកា Adipose ឬខ្លាញ់មាន២ប្រភេទគឺ ពណ៌ត្នោតនិងពណ៌ស។ ជាលិកា adipose ពណ៌សបានដើរតួនារីរក្សាទុកថាមពល ហើយក៏ជាប្រភេទនៃជាតិខ្លាញ់ដែលអាចបន្ថែមអ៊ីញទៅចង្កេះ និងភ្លៅរបស់យើងផងដែរ។ ចំណែកខ្លាញ់ adipose ពណ៌ត្នោត ដែលមានទីតាំងជាចម្បងនៅជុំវិញក និងឆ្អឹងក គឺមានសកម្មភាពមេតាបូលីសហើយអាចដុតជាលិកា adipose ពណ៌ស ដោយហេតុនេះជួយឲ្យយើងសម្រកទម្ងន់។

 ខណៈការ​ងូត​ទឹក​កក ឬត្រាំក្នុង​ទឹក​ត្រជាក់​អាច​ធ្វើ​ឱ្យ​ខ្លាញ់ និង​សាច់ដុំ​មាន​ពណ៌​ត្នោត​សកម្ម នៅពេលដែលធ្វើឲ្យសកម្ម ពួកវានឹងបញ្ចេញអរម៉ូនពីរគឺ អ៊ីរីស៊ីន និងអេហ្វអេហ្វ២១។ អ័រម៉ូនទាំងនេះបានដុតបំផ្លាញជាលិកាខ្លាញ់ពណ៌ស និងជួយអ្នកសម្រកទម្ងន់។

មិនត្រឹមតែប៉ុណ្ណោះការសិក្សាបានបង្ហាញថា អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​កូឡេស្តេរ៉ុល​ខ្ពស់​ច្រើន​តែ​ត្រូវ​បាន​គ្រូពេទ្យណែនាំ​ឲ្យរកវិធី​សម្រកទម្ងន់​ដើម្បី​គ្រប់គ្រង​សុខភាព​ឲ្យ​បាន​ល្អ​ប្រសើរ។ តាមរយៈវិធីសាស្រ្ដក្នុងការសម្រកទម្ងន់ ការត្រាំខ្លួនក្នុងទឹកកកក៏ជួយដោះស្រាយបញ្ហាដែលទាក់ទងនឹងការធាត់ផងដែរ។ ព្រោះ​ទឹកកក ​ត្រជាក់​តែខាងក្រៅទេ​ តែ​គឺ​នៅ​ខាង​ក្នុង​គឺ​ក្ដៅ​ ចឹង​គឺវា​ជួយ​រំលាយ​ជាតិខ្លាញ់ពេល​ត្រាំទៅ​មាន​អារម្មណ៍​ថា​ធូរ ​ហើយ​ស្រាល​ខ្លួនទៀតផង។

ជារួមមកវិញការត្រាំខ្លួនក្នុងទឹកកកគឺមានផលប្រយោជន៍យ៉ាងច្រើនចំពោះកីឡាករអាជីព ឬក៏អ្នកដែលចង់សម្រកទម្ងន់។ ជាពិសេសអាចយកអនុវត្តបានប្រសិនបើថ្ងៃណាមួយយើងប្រើធ្វើពលកម្មការងារធ្ងន់ៗហើយនឹងធ្វើឲ្យខ្លួនយើងទ្រោម អស់កម្លាំងល្ហិតល្ហៃ យើងគួរតែត្រាំខ្លួនក្នុងទឹកកឲ្យបាន១៥នាទី​ ទៅ ៣០​នាទី ដើម្បីទទួលបានគុណសម្បត្តិសុខភាពដូចដែលចាបបៃតងបានរៀបរាប់ដូចខាងលើ៕

អត្ថបទដោយ៖ ស្រីណុច

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#កីឡា

លោកគ្រូ រាវី បញ្ជាក់ថា ចង់សម្រកគីឡូ អ្នកគួរធ្វើបែបនេះ កុំឱ្យក្រពះចេះតែឃ្លាន
Tror Sopheap
April 23 2025
882 views

#កីឡា

កុំរវល់រកស៊ីពេក! អ្នកគួរធ្វើទម្លាប់ ១នេះ ពង្រឹងសុខភាពឱ្យអ្នករកស៊ីកើនចំណូល
Tror Sopheap
April 23 2025
119 views

#កីឡា

១ថ្ងៃហាត់ប្រាណ ២០នាទីជួយអ្នកកាត់បន្ថយជំងឺកាចទាំង ៣នេះ
Tror Sopheap
April 4 2025
382 views

#កីឡា

អ្នកជំងឺទឹកនោមផ្អែម ធ្វើ៤លំហាត់ប្រាណនេះ បញ្ចុះជាតិស្ករ ដុតជាតិខ្លាញ់ រក្សាគីឡូ
Tror Sopheap
March 11 2025
1.7 K views

#កីឡា

ចង់ស្រកគីឡូ! កុំមើលរំលងទម្លាប់ ៣នេះ កាត់ស្រ្តេស ស្រូបជាតិខ្លាញ់ឱ្យរាងស្លីម
Tror Sopheap
March 6 2025
1.8 K views

#កីឡា

ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
Tror Sopheap
February 22 2025
93 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រMay 8 2025
៣ទម្លាប់ងាយៗ ជួយអ្នកបាត់ស្រ្តេស ប៉ូវគំនិត និងអាយុវែង
#ព័ត៌មានMay 7 2025
ប្រុងប្រយ័ត្ន! នេះជារោគសញ្ញា និងរបៀបការការពារខ្លួនពីជំងឺឈាមខ្មៅ
#ព័ត៌មានMay 6 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនឱ្យវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជាទេ
#ព័ត៌មានMay 6 2025
ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
#អាហារMay 5 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរឹតបន្តឹង ត្រួតពិនិត្យអាហារនាំចូល និងសារធាតុគីមីកាត់បន្ថយជំងឺមហារីក
#ព័ត៌មានMay 5 2025
សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia