ស្បែករបស់មនុស្សស្រីភាគច្រើនប្រែទៅជាខ្មៅស្រអាប់ ឡើងមុននៅលើមុខឬខ្នង ៥ថ្ងៃមុនមករដូវ។ ដោយឡែកនៅអំឡុងថ្ងៃមករដូវសម្បុរស្បែករបស់មនុស្សស្រីចាប់ផ្តើមស្ងួតគ្មានសំណើម ខ្មៅស្រអាប់កាន់តែខ្លាំង ដោយសារតែខ្វះសារធាតុចិញ្ចឹម ហើយបើមិនយកចិត្តទុកដាក់មើលថែទេ ស្បែកនឹងឆាប់ចាស់ជ្រីវជ្រួញបំផុត។
ជាការពិតណាស់ យោងតាមការចែករំលែករបស់ វេជ្ជបណ្ឌិត អ៊ុត ចាន់ថា ឯកទេសសម្ភព និងរោគស្រ្តីប្រចាំនៅ មន្ទីរព្យាបាលស្រ្តី និងកុមារដំរី Domrey Mother & Child Clinic បានបញ្ជាក់ថាអរម៉ូនអឹស្រ្តូសែននៅក្នុងរាងកាយរបស់មនុស្សស្រីប្រែប្រួលខ្លាំងនៅអំឡុងពេលមុនមករដូវ និងពេលមករដូវ ដូច្នេះហើយបណ្តាលឱ្យសភាពស្បែករបស់មនុស្សប្រែទៅជាស្រអាប់ ខ្សោះជាតិ គ្មានសំណើម ស្ងួតខ្លាំង ជារឿងធម្មតា។ ប៉ុន្តែប្រសិនបើស្រ្តីចេះវិធីថែទាំស្បែកអំឡុងថ្ងៃមករដូវនោះ ស្បែកនឹងអាចប្រែទៅជារលោងហើយសាច់ចាំថែមទៀតផង៖
១. លាងមុខឱ្យបានគ្រប់គ្រាន់៖ ជាទូទៅស្ត្រីដែលមករដូវច្រើនតែអរម៉ូនរបស់ពួកគាត់បង្កើនការផលិតជាតិខ្លាញ់ដែលរួមចំណែកដល់ការចាប់ផ្តើមនៃមុននៅលើផ្ទៃមុខ និងខ្នង។ ហេតុនេះ គន្លឹះថែរក្សាស្បែកដែលល្អ គឺត្រូវលាងមុខ២ដងក្នុង១ថ្ងៃជាមួយនឹងទឹកក្តៅឧណ្ណៗ និងលាងមុខជាមួយនឹងប្រភេទសាប៊ូ ឬហ្វូមកម្រិតស្រាល ពុំមានជាតិកាត់ស្បែកខ្លាំង ពីព្រោះថា ស្បែករបស់យើងកាលណាបើលាងខ្លាំងពេល ជាមួយនឹងសាប៊ូមានជាតិកាត់ខ្លាំងទៀតនោះ វានឹងបង្កើនការផលិតជាតិខ្លាញ់មកលើផ្ទៃមុខកាន់តែច្រើន។
២. ញ៉ាំអាស៊ីតខ្លាញ់ Omega-3 ប្រភេទ DHA (docosahexaenoic acid) ដែលមានដូចជាគ្រឿងសមុទ្រ ងាវ សាច់ត្រីផ្សេងៗ ត្រីសាល់ម៉ុង...ជាដើមមានគុណប្រយោជន៍ ជួយរក្សាជាតិសំណើម ជាតិរលោងដល់ស្បែករបស់ស្រ្តីកុំឱ្យស្ងួតបានយ៉ាងល្អ។ ដូច្នេះអំឡុងថ្ងៃមករដូវបើស្រ្តីអាចញ៉ាំគ្រឿងសមុទ្របានច្រើនកាន់តែល្អ។
៣. ផឹកទឹក២លីត្រកន្លះក្នុង១ថ្ងៃ៖ ដើម្បីបំពេញជាតិទឹកដល់ស្បែកឱ្យបានគ្រប់គ្រាន់ គឺត្រូវផឹកទឹក១ថ្ងៃ២លីត្រកន្លះ និងញ៉ាំផ្លែឈើដែលសម្បូរជាតិទឹកដូចជា ឪឡឹក តាសក់ និងល្ហុងទុំ...។ ញ៉ាំផ្លែឈើទាំងអស់នេះអំឡុងពេលមករដូវមិនត្រឹមតែជួយបំពេញជាតិទឹកដល់ស្បែកប៉ុណ្ណោះទេ ថែមទាំងជំនួយកម្លាំង ប៉ូវឈាមរដូវមកមកស្រួល មកអស់ៗ កាត់បន្ថយការឈឺចាប់បានមួយកម្រិតទៀតផង។
បន្ថែមពីលើនេះទៀត រឿងដែលស្រ្តីមិនគួរធ្វើអំឡុងថ្ងៃមករដូវដែលអាចធ្វើឱ្យសភាពស្បែករបស់មនុស្សស្រីកាន់តែស្ងួតនឹងខ្មៅស្រអាប់នោះគឺ ការញ៉ាំអាហារដែលលើសជាតិខ្លាញ់ អាហារប្រៃ លាបឡេក្រាស់ៗនៅលើស្បែក...។ អំឡុងថ្ងៃមករដូវបើយល់ល្អស្រ្តីគួរតែកុំលាបឡេដែលមានសភាពក្រាស់ៗនៅលើស្បែកដូចជាពពួកឡេលាយ ពីព្រោះឡេទាំងអស់នេះមានសភាពសាច់ក្រាស់ អាចនាំឱ្យស្ទះគល់រោមបាន។ អាចលាបជាប្រភេទឡេស្រាលៗ ឡេផ្តល់សំណើម លាបមួយថ្ងៃ១ដងគ្រប់គ្រាន់ហើយ។ ពីព្រោះថា ស្បែករបស់មនុស្សស្រីនៅអំឡុងថ្ងៃមករដូវគឺត្រូវការសម្រាក។
សម្រាប់ព័ត៌មានបន្ថែមប្រសិនជាបងប្អូនស្រ្តីកំពុងជួបប្រទះបញ្ហាណាមួយដូចជា រាំងរដូវរាប់ខែរាប់ឆ្នាំ និងមានជំងឺរោគស្រ្តីផ្សេងៗទៀតចង់ព្យាបាលក៏ដូចជាចង់ពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ បងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់មន្ទីរព្យាបាលស្រ្តី និងកុមារដំរី Domrey Mother & Child Clinic បាននៅទីនោះមានវេជ្ជបណ្ឌិតជំនាញជាច្រើនឯកទេសផ្នែករោគស្រ្តី ដែលមានបទពិសោធន៍យូរឆ្នាំ ហើយអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ023 90 22 79 / 092 377 000៕
អត្ថបទដោយ៖ គន្ធា