អាហារ
មុនទិញត្រូវមើល! លក្ខណៈខុសប្រក្រតីប៉ុន្មាននេះបញ្ជាក់ថា អាហារកំប៉ុងមានបញ្ហាអាចប៉ះពាល់សុខភាព

របបអាហារសម័យទំនើប គឺពឹងផ្អែកធំទៅលើក្រុមអាហារដែលវេចខ្ចប់ទុកដាក់បានយូរខែថ្ងៃមិនថា ជាប្រភេទត្រីសាច់ បន្លែ ផ្លែឈើ នៅក្នុងទម្រង់ណានោះឡើយ ដើម្បីជួយសម្រួលទៅដល់តម្រូវការប្រចាំថ្ងៃរបស់មនុស្សរស់នៅជុំវិញពិភពលោក។ តួយ៉ាង បើយើង​ក្រឡេកទៅមើលអាហារកំប៉ុង ដោយមានការពេញនិយមខ្លាំង បានដាក់លក់ចែកចាយលើទីផ្សារដូចជា មី​ ត្រីខ សាច់កំប៉ុង ភេសជ្ជៈ ​​អាចបង្កើនភាពងាយស្រួលរកក្នុងការចម្អិន​ ចំណេញពេលវេលា​តិច លឿនទាន់ចិត្ត ជាហេតុធ្វើឱ្យមនុស្សមួយចំនួន​ជ្រើសយកអាហារកំប៉ុងមកធ្វើជាម្ហូបទទួលទានជាប្រចាំ​។

យ៉ាងណាមិញ ចំពោះក្រុមអាហារកំប៉ុងនេះ ក្រៅពីមានគុណប្រយោជន៍ដូចដែលបានរៀបរាប់ខាងលើ​ ក្នុងលក្ខខណ្ឌប្រសិនណាបើទទួលទានអាហារកំប៉ុងក្នុងកម្រិតបរិមាណច្រើន ត្រូវបានគេសិក្សាឃើញថា វាអាចជះផលអាក្រក់ទៅដល់សរីរាង្គកាយ បង្កឱ្យចេញជាជំងឺផ្សេងៗដូចជា រលាកក្រពះពោះវៀន លើសឈាម ទឹកនោមផ្អែម...ដោយសារកម្រិតសារជាតិប្រៃផ្អែម បន្ថែមជាមួយនឹងសារជាតិគីមីរក្សាទុកនៅក្នុងអាហារកំប៉ុងទាំងនោះ។

ទន្ទឹមនេះទៀតសោត ចំពោះក្រុមអាហារកំប៉ុងដែលខូច និងហួសកាលបរិច្ឆេទកំណត់ គឺរឹតតែបង្កឱ្យមានផលអាក្រក់ដល់អ្នកទទួលទាន និងអាចធ្វើទុក្ខភ្លាមៗចេញជារោគអាការ ចុកឆ្អល់ពោះ រាគរូស ក្អួតចង្អោរ ឬមានករណីពុលប៉ះពាល់ដល់អាយុជីវិត។

កត្តានេះ ដើម្បីជាដំណោះស្រាយក្នុងការសម្គាល់ទៅក្រុមអាហារកំប៉ុងចៀសវាងទិញប៉ះរបស់ខូចគុណភាព និងហួសពេលវេលាកំណត់​ ក្រុមការងារចាបបៃតង សូមលើកយក​​លក្ខណៈសម្គាល់មួយចំនួនផ្អែកតាមប្រភព tastingtable បានលើកឡើងថា គ្រប់អាហារកំប៉ុងទាំងអស់មុននឹងទិញញុំាត្រូវត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ទៅលើកាលបរិច្ឆេទផលិត និងផុតកំណត់ នៅលើសម្បកកំប៉ុងដោយកាលបរិច្ឆេទប្រសិនជាភាសាអង់គ្លេសគេភាគច្រើនប្រើជាពាក្យ Best By/Before បន្ទាប់មកដាក់ថ្ងៃខែឆ្នាំ ដែលបញ្ជាក់ថា អាហារកំប៉ុង គឺមានគុណភាពល្អត្រឹមថ្ងៃខែឆ្នាំ ដែលគេបានកំណត់នោះ។ ចំណែកឯមួយវិញទៀត គេអាចដាក់ជា ពាក្យកាត់​ MFG (Manufacturing) ដែលជា កាលបរិច្ឆេទនៃផលិត និង EXP (Expiry) ដែលជាកាលបរិច្ឆេទនៃថ្ងៃផុតកំណត់។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ប្រសិនបើកំប៉ុងអាហារមានខូចទ្រង់ទ្រាយ ដូចជា ប៉ោងកំប៉ុង ប្រេះឬខូចទ្រង់ទ្រាយគួរតែចៀសវាងដូចគ្នា​ បើទោះបីជាអាហារកំប៉ុងនោះមិនទាន់ហួសថ្ងៃកំណត់ក៏ដោយ។ សភាពអាហារកំប៉ុងដែលខូចទ្រង់ទ្រាយ យើងក៏អាចសង្កេតបន្ថែមទៅលើ ក្លិនមិនល្អ ទ្រង់ទ្រាយអាហារត្រូវខូចទាំងស្រុង ឬមានលក្ខណៈចង់រលួយ​ ឬក៏មានផ្សិតសៗ....ជាដើម។

បន្ថែមជាមួយគ្នានេះ ក្រសួងកសិកម្មសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ដែរថា យកល្អមិនត្រូវទទួលទានអាហារក្នុងកំប៉ុង ​ដែល​លេច​ធ្លាយ ប្រេះ ប្រឡាក់​ ឬ​មានគម្រប​រលុងបិទមិនជិតឡើយ ពីព្រោះអាហារកំប៉ុង​ទាំងនេះ ​មាន​ហានិភ័យ​ដ៏​គ្រោះថ្នាក់​ណាស់ ដោយវា​មាន​ផ្ទុក​សារធាតុ Clostridium botulinum ដែល​អាច​បណ្តាល ​ឱ្យ​ស្លាប់​ បើនេះទោះបីជាវាស្ថិតនៅក្នុងករណីកម្រក៏ដោយក្តី​៕

 

អត្ថបទដោយ៖ ប៉ែត ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រFebruary 23 2025
អ្នកចិត្តសាស្រ្តថា ធ្វើរឿង ៣នេះ ការរស់នៅរបស់មានសុភមង្គល មានក្តីរីករាយ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia