លំហាត់ប្រាណ៣ក្បួន អាហារ២ប្រភេទ បើចង់ឱ្យតម្រងនោមរីករាយ គួរហាត់ គួរញុំាកុំខាន
តួនាទីរបស់តម្រងនោម ឬក៏បងប្អូនភាគច្រើនតែនិយមហៅថា ក្រលៀន គឺមានច្រើនណាស់ យើងសុទ្ធតែសំខាន់ៗដែលមិនអាចខ្វះបាន។ ចំពោះតួនាទីរបស់តម្រងនោម បងប្អូនយើងភាគច្រើនប្រាកដជាបានដឹងច្រើនមកហើយ។ តែសម្រាប់បងប្អូនដែលមិនទាន់ច្បាស់ យើងនឹងបញ្ជាក់បន្តទៀតថាតម្រងនោមគឺមានមុខងារដូចជា ច្រោះកាកសំណល់ ជាតិពុលតាមរយៈរបបអាហារដែលអ្នកតេងញុំាចូលតាល់ថ្ងៃ ចេញពីឈាម រួមទាំងមុខងារសំខាន់ៗជាច្រើនទៀត។
ជាមួយគ្នានេះដែរប្រសិនណាអ្នកចង់ឱ្យសុខភាពតម្រងនោមរបស់អ្នកមានសុខភាពល្អ មិនបង្កជាក្រួស បង្កការរលាក ធ្វើខូចមុខងារផ្សេងៗ លំហាត់ប្រាណ៣នេះអ្នកគួរដឹង នឹងហាត់ ហើយអាហារប៉ូវតម្រងនោម២នេះអ្នកគួរតែញុំា។
១ លំហាត់ប្រាណប្រើកម្លាំង៖ ប្រភេទក្រុមលំហាត់ប្រាណលើកដុំដែក ទាញ លោត ដើម្បីយកសាច់ដុំ ត្រូវបានគេស្គាល់ផងដែរថាជា High-Intensity Interval Training (HIIT) ដោយការធ្វើលំហាត់ប្រាណនេះធ្វើឱ្យមនុស្សម្នាក់ប្រើកម្លាំងខ្លាំងក្នុងរយៈពេលខ្លី។ ក្រុមលំហាត់ប្រាណនេះ មានសមត្ថភាពធ្វើឱ្យអុកស៊ីហ្សែនមានកាន់តែប្រសើរឡើងនៅក្នុងសួត និងល្អសម្រាប់តម្រងនោមក្នុងការប្រើសមត្ថភាពច្រោះចោលនូវកាកសំណល់មិនល្អក្នុងសរីរាង្គ។
២.ហាត់យូហ្គា៖ ការហាត់យូហ្គា ដោយធ្វើសកម្មភាពយឺតៗ ប្រហែលជា ៥ទៅ១០នាទី ជារៀងរាល់ព្រឹក និងមុនចូលគេង គឺអាចបន្ធូរអារម្មណ៍ និងជំរុញដល់សមត្ថភាពតម្រងនោម ធ្វើឱ្យសរីរាង្គកាយមិនរងសម្ពាធតានតឹង។
៣. ហាត់ប្រាណផ្តល់តុល្យភាពរាងកាយរួមមាន៖
- លំហាត់ប្រាណអង្គុយងើប លើកៅអី ធ្វើយឺតដោយយកកម្លាំងជើងទប់ដងខ្លួន ធ្វើចន្លោះពី៥ដងឡើង
- ឈរឱ្យមានលំនឹង ដោយឈានជើងម្ខាង ញែកជើងឱ្យស្របនឹងស្មារ រួចដាក់ស្របជើងវិញ ធ្វើបែបនេះយឺតៗចន្លោះពី៥ ទៅ ៦ដងឡើង
- ឈរជើងម្ខាង និងបិទភ្នែក ចន្លោះពី១០ទៅ៣០វិនាទី រួចផ្លាស់ប្តូរឈរជើងម្ខាងទៀត...។
អាហារ២មុខល្អសម្រាប់តម្រងនោម៖
ទី១ទឹកធម្មតា៖ យោងតាមរយៈលោវេជ្ជបណ្ឌិត ឡាំ កោវិន ឯកទេសវះកាត់តម្រងនោម បានបញ្ចប់ការសិក្សាពីប្រទេសបារាំងនាយកគ្លីមនិក Phnom Penh Urology Clinic បានបញ្ជាក់ថា ការពិសារទឹកតិច មិនគ្រប់គ្រាន់ជាមូលហេតុដែលសំខាន់ជាងគេដែលនាំឱ្យកើតក្រួសក្នុងតម្រងនោម។ រួមផ្សំជាមួយអាកាសធាតុនៅក្នុងប្រទេសរបស់យើង កំពុងក្ដៅទៀត ហើយទឹកក៏ពិសារមិនបានគ្រប់គ្រាន់ គឺជាហេតុធ្វើឱ្យអ្នកប្រឈមកើតជំងឺក្រួសក្នុងតម្រងនោមលឿនណាស់។ ដូច្នេះសូមបងប្អូនពិសារទឹកឱ្យបានគ្រប់គ្រាន់ក្នុង១ថ្ងៃយ៉ាងហោចណាស់ក៏បាន២លីត្រកន្លះដែរ។
ទី២ញុំាបន្លែឱ្យបានគ្រប់គ្រាន់ ច្រើនជាងសាច់ និងអាហារដែលមានជាតិផ្អែម ៖ ព្រោះថាអាហារដែលមានជាតិផ្អែមខ្លាំងញុំាប្រចាំធ្វើឱ្យអ្នកងាយនឹងធាត់ អ្នកធាត់ក៏ងាយនឹងការកើតគ្រួសតម្រងនោមដូចគ្នា។ ហើយអ្នកដែលចូលចិត្តពិសារសាច់ច្រើន៏ងាយប្រឈមនឹងក្រួសតម្រងនោមឡើងមកហើយ៕