គំនិតរកស៊ី
អ្នកជំនាញផលិតយ៉ាអ៊ួរសុខភាពកម្ពុជា ប្រាប់វិធីរើសប្រភេទយ៉ាអ៊ួរជួយសម្រកគីឡូ&ការពារជំងឺ
Senghong Kong
December 19 2022
1.8 K views

យ៉ាអ៊ួរត្រូវបានគេដឹងថាជាប្រភេទអាហារសម្បូរសារធាតុចិញ្ចឹមដែលផ្តល់ថាមពលដល់រាងកាយ ដោយវាមានផ្ទុកប្រូតេអ៊ីន ប្រូបាយអូទិច កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីន និងអាស៊ីតខ្លាញ់សំខាន់ៗមួយចំនួន ដែលរាងកាយរបស់អ្នកត្រូវការដើម្បីមានសុខភាពល្អ។ ផ្អែកតាមការចែករំលែករបស់គេហទំព័រclevelandclinic បានឱ្យដឹងថាប្រូបាយអូទិច(probiotics) ដែលមានក្នុងយ៉ាអ៊ួរ ជាបាក់តេរីល្អ ដែលជួយកម្ចាត់បាក់តេរីអាក្រក់ចេញពីក្នុងខ្លួន និងធ្វើឱ្យរាងកាយមានតុល្យភាព។ វាក៏ជួយការពារ និងបំប៉នសុខភាព ពិសេសជួយសម្រួលប្រព័ន្ធរំលាយអាហារ បន្ទោរបង់បានស្រួល និងការពារពីជំងឺមហារីកប្រព័ន្ធរំលាយអាហារបានផងដែរ។

ផលិតផលយ៉ាអ៊ួរមានច្រើន តើធ្វើម៉េចទើបដឹងថា ប្រភេទណាដែលអាចជួយសម្រកគីឡូ ការពារជំងឺបាន ហើយផ្ដោតសំខាន់លើសុខភាព? តាមការចែករំលែករបស់លោក ឈឿន វុត្ថា ស្ថាបនិកសិប្បកម្មផលិតយ៉ាអ៊ួរសុខភាពSUNSHINE YOGURT ដែលផលិតយ៉ាអ៊ួរសុខភាពកម្ពុជា Natural Yogurt-Probiotic បានប្រាប់ថាគ្រប់ផលិតផលយ៉ាអ៊ួរទាំងក្នុងនិងក្រៅស្រុក សុទ្ធតែមានការណែនាំ ប្រាប់ពីវត្ថុធាតុដើមទាំងអស់ក្នុងលើសំបកវិចខ្ចប់។ បងប្អូនអាចរើសយកប្រភេទយ៉ាអ៊ួរដែលជំនួយសុខភាព គឺជាយ៉ាអ៊ួរដែលផលិតឡើងសាមញ្ញបំផុត មានន័យថាសារធាតុផ្សំតិច រសជាតិដើម មិនមានបន្ថែមសារធាតុបន្ថែមរសជាតិ ជាតិស្ករ សារធាតុបន្ថែមពណ៌ និងសារធាតុធ្វើឱ្យខាប់នោះទេ។

ដូចគ្នានេះដែរ តាមការចែករំលែកពីharvard.edu ក៏បានប្រាប់៣ចំណុចពីការជ្រើសរើសយ៉ាអ៊ួរ ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាពមានដូចជា៖

គ្មានស្ករ៖ យ៉ាអ៊ួរដែលល្អសម្រាប់សុខភាពជាយ៉ាអ៊ួរដែលគ្មានជាតិផ្អែម (មិនបន្ថែមជាតិស្ករ)។ ប្រភេទយ៉ាអ៊ួរដែលមានជាតិផ្អែម ដែលមានបន្ថែមរសជាតិជាច្រើនផ្សេងៗទៀត លោកអ្នកអាចញ៉ាំវាបាន ប៉ុន្តែវាមិនបានចាត់ចូលជាផលិតផលអាហារសុខភាពនោះទេ។

ប្រូតេអ៊ីន៖ គួររើសយ៉ាអ៊ួរណាដែលមានប្រូតេអ៊ីន ចាប់ពី៥ក្រាមឬច្រើនជាងនេះឡើងទៅ(មើលក្នុងសំបកវិចខ្ចប់)។ យ៉ាអ៊ួរដែលមានប្រតេអ៊ីនខ្ពស់ ពេលញ៉ាំហើយអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ វាក៏អាចជួយប្រឆាំងជាមួយនឹងការឡើងគីឡូ មិនឱ្យឃ្លានអាហារច្រើនផ្ដេសផ្ដាសផងដែរ។

សារធាតុផ្សំសាមញ្ញ៖ ព្យាយាមជ្រើសរើសប្រភេទយ៉ាអ៊ួរណាដែលមានចំនួនគ្រឿងផ្សំបន្ថែម តិចបំផុត។ ត្រង់ចំណុចនេះលោក ឈឿន វុត្ថា ក៏បានឱ្យលើកឡើងផងដែរថា សារធាតុផ្សំផលិតយ៉ាអ៊ួររសជាតិដើម មានសារធាតុផ្សំមិនច្រើនទេ ផលិតចេញពីទឹក ម្សៅទឹកដោះគោ និងបាក់តេរីល្អប្រភេទ(probiotics) តែប៉ុណ្ណោះ។ គ្រាន់តែរបៀបធ្វើត្រូវមានបច្ចេកទេសច្រើនដំណាក់កាល។ បើចង់ញ៉ាំយ៉ាអ៊ួរឱ្យមានរសជាតិឆ្ងាញ់ហើយល្អសម្រាប់សុខភាព អាចលាយឬក្រឡុកជាមួយផ្លែឈើស្រស់ៗ ឬគ្រាប់ធញ្ញជាតិ ញ៉ាំបែបនេះជំនួយសុខភាព ហើយមិនភ័យខ្លាចប៉ះពាល់សុខភាពទៀត។

បន្ថែមពីនោះ លោក ឈឿន វុត្ថា ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ យកចិត្តទុកដាក់លើសុខភាព ពិសេសកែប្រែរបបអាហារទទួលទានជាប្រចាំថ្ងៃ។ កុំទទួលទានតាមចិត្តចង់ ទទួលទានដោយអារម្មណ៍ រកតែរបស់ឆ្ងាញ់ រកតែរបស់មើលទៅទំនងមានរូបរាងស្អាតទាក់ទាញ ត្រូវគិតដល់សុខភាពផង។ មុននឹងទិញផលិតផលឬចំណីអាហារអ្វីក៏ដោយ កុំខ្វល់តែរឿងតម្លៃ ដែលត្រូវដឹងសិនថា បើញ៉ាំហើយបានអ្វីមកវិញ មានអត្ថប្រយោជន៍អ្វីខ្លះ មានផលប៉ះពាល់អ្វីដែលឬអត់។ និយាយរួម ត្រូវគិតសុខភាពជាធំមុនអ្វីៗទាំងអស់ ពលរដ្ឋប្រៀបបានដូចជាទាហានដែល បើទាហានខ្សោយ ជំងឺច្រើនជាប់ខ្លួនធ្វើម៉េចប្រយុទ្ធឈ្នះ ទាល់តែទាហានមានសុខភាពល្អ ទើបប្រទេសជាតិរីកចម្រើនបាន៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
903 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
16.2 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.5 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
10.9 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views

#គំនិតរកស៊ី

អស់ភ័យរឿងឡើងសង្វារ! ពេទ្យប្រាប់ក្បួន ម៉ាក់ៗថែសម្រស់កុំឱ្យបែកសង្វារទោះមានផ្ទៃពោះក៏ដោយ
Senghong Kong
May 18 2023
6 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
207 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
198 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
171 views

#ចិត្តសាស្ត្រ

សិស្សៗ ចង់ឱ្យខួរក្បាលចង់ចាំមេរៀនបានល្អ គួរញ៉ាំអាហារទាំង ៤នេះ
Tror Sopheap
October 8 2024
163 views

#កីឡា

ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
Tror Sopheap
October 6 2024
157 views

#ចិត្តសាស្ត្រ

ក្បួនបង្វឹកខួរក្បាលឱ្យចេះរីករាយក្នុងគ្រាលំបាក ឱ្យចិត្តរឹងមាំ
Tror Sopheap
October 8 2024
150 views
អត្ថបទថ្មីៗ
#ជំងឺOctober 11 2024
បុរសត្រូវតែសង្កេត! ទាំងនេះ ជារោគសញ្ញានៃជំងឺប្រពេញប្រូស្តាតរីកធំ ទុកយូរអាចប៉ះពាល់ដល់ប្លោកនោម និងតម្រងនោម
#ចិត្តសាស្ត្រOctober 11 2024
ប្រើគោលការណ៍ ២នេះ រំដោះបញ្ហាសម្ពាធចេញពីចិត្តឱ្យអ្នកធ្វើការរីករាយ
#ចិត្តសាស្ត្រOctober 11 2024
អ្នកគួររស់នៅតាមសំឡេង ១នេះចេញពីក្នុងខ្លួន ទើបជីវិតរបស់អ្នកមានក្តីសុខ
#ចិត្តសាស្ត្រOctober 11 2024
បើអ្នកចង់សម្រេចគោលដៅ ដាច់ខាតអ្នកកុំរំលងច្បាប់ ១នេះឱ្យសោះ
#ចិត្តសាស្ត្រOctober 10 2024
លោក Carrier បញ្ជាក់ថា៖ ក្បួន ៣បន្តកន្ទុយគ្នា កុំឱ្យកើតវិបត្តិទុក្ខព្រួយ
#ចិត្តសាស្ត្រOctober 10 2024
សម្តេច ដាឡៃឡាម៉ា នេះជាការគិត ៣យ៉ាងធ្វើឱ្យផ្លូវចិត្តរបស់អ្នករីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia