ចិត្តសាស្ត្រ
លោក Carrier បញ្ជាក់ថា៖ ក្បួន ៣បន្តកន្ទុយគ្នា អាចជួយកុំឱ្យកើតវិបត្តិទុក្ខព្រួយ

ពេលអ្នកមានវិបត្តិផ្លូវចិត្ត និងទុក្ខព្រួយច្រើន អ្នកងាយរងផលប៉ះពាល់ដល់សុខភាពនាំឱ្យកើតជំងឺលឿន។ លោក Willis H.Carrier ជាវិស្វករដ៏ល្បីមានការព្រួយចិត្តដេកមិនលក់ បក់មិនល្ហើយ នាំឱ្យគាត់ឈឺក្បាលចង់បែក និងឈឺពោះវៀនទៀត។ មកពីគាត់ខ្លាចម្ចាស់ក្រុមហ៊ុនបណ្តេញចេញ ធ្វើឱ្យគាត់កើតវិបត្តិផ្លូវចិត្ត ប៉ុន្តែគាត់បានរកឃើញវិធីដោះស្រាយ ៣បន្តកន្ទុយគ្នា ដើម្បីជួយស្រោចស្រង់ជីវិតគាត់។ តើក្បួនទាំង៣មានអ្វីខ្លះ?

ក្បួនទី ១អ្នកត្រូវគិតវិភាគពីស្ថានការណ៍ឱ្យចំៗ កុំមានអារម្មណ៍ភ័យខ្លាច។ រួចគិតថា តើការបរាជ័យនេះ មានផលខូចខាតកម្រិតណា? គាត់បានគិតវិភាគថា គ្មានអ្នកណាចាប់ខ្ញុំដាក់គុកទេ។ គ្រាន់តែគេបញ្ឈប់ខ្ញុំពីការងារប៉ុណ្ណោះ។ ហើយថ្លៃសងការដឹកជញ្ជូនគ្រឿងចក្រត្រឡប់ទៅឱ្យក្រុមហ៊ុនវិញ ខ្ញុំបង់ប្រហែល ២០.០០០ដុល្លារប៉ុណ្ណោះ ។

ក្បួនទី ២បន្ទាប់គិតពីផលខូចខាតរួច ខ្ញុំហ៊ានទទួលលទ្ធផលនេះ បើវាគ្មានជម្រើសអ្វីផ្សេងទេ។ ទោះបីការបរាជ័យ ធ្វើឱ្យគាត់ខូចឈ្មោះ និងត្រូវគេបណ្តេញចេញក៏ដោយ ក៏គាត់អាចរកការងារថ្មីធ្វើបានដែរ។ ការពិតបានឱ្យគាត់ដឹងថា ថ្លៃខូចខាតទាំងអស់នោះ ខាងក្រុមហ៊ុនបង់ចំណាយត្រឹមតែ ២០ ០០០ដុល្លារហ្នឹងជាការស្រាវជ្រាវ ឬជាការសាកល្បងប៉ុណ្ណោះ។ ធ្វើឱ្យគាត់សប្បាយចិត្តធូរទ្រូងឡើងវិញ។

ក្បួនទី៣៖ បន្ទាប់មកទៀត ខ្ញុំចំណាយពេល និងកម្លាំងកាយចិត្តខំដោះស្រាយវិបត្តិធំៗ ដែលខ្ញុំទទួលយក ធ្វើវាឱ្យល្អបំផុត។ គាត់ចាប់ផ្តើមព្យាយាមដោះស្រាយឱ្យថ្លៃចំណាយតិចបំផុត ដែលកំពុងតែប្រឈមមុខនេះ។ គាត់បានស្នើឱ្យក្រុមហ៊ុនបន្ថែមដើមទុន ៥ ០០០ដុល្លារ ដើម្បីទិញគ្រឿងបន្លាស់មកផ្សំគ្នាបន្ថែម ហើយគាត់បានដោះស្រាយបញ្ហានេះបានយ៉ាងល្អ។ ហើយលទ្ធផល ធ្វើឱ្យក្រុមហ៊ុនត្រូវខាត ២០.០០០ដុល្លារឯណោះ តែបែរជាចំណេញបាន ១៥.០០០ដុល្លារទៅវិញ។

នេះជាមេរៀនមួយ មានតម្លៃក្នុងការដោះស្រាយវិបត្តិផ្លូវចិត្តនេះ តាមលោក Willis H.Carrier គាត់គិតថា គាត់ត្រូវចំណាយលុយ ២០ ០០០ដុល្លារ ប៉ុន្តែជាក់ស្តែង គាត់អត់លុយហើយ និងហ៊ានស្នើសុំលុយពីក្រុមហ៊ុនដោះស្រាយគ្រឿងបន្លាស់ហ្នឹង រួចធ្វើឱ្យចំណេញបាន ១៥.០០០ដុល្លារឯណោះ។ វិបត្តិផ្លូវចិត្តភាគច្រើន មកពីមនុស្សគិតច្រើនពេក រហូតធ្លាក់ក្នុងអន្លង់ងងឹតកើតជាវិបត្តិផ្លូវចិត្តកម្រិតធ្ងន់ធ្ងរ។ ពេលអ្នកចាប់ធ្វើ ពេលខ្លះ វាងាយជាងអ្នកគិតទៅទៀត។ ធ្វើឱ្យច្រើន អ្នកច្បាស់ជាមានដំណោះស្រាយល្អៗ ក្នុងជីវិតរបស់អ្នក និងជាបទពិសោធន៍អស្ចារ្យផងដែរ៕

ប្រភពដោយ៖ How to Stop Worrying and Start Living ពីសៀវភៅលោក Dale Carnegie

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2201

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

បើអ្នកចង់សម្រេចគោលដៅ ដាច់ខាតអ្នកកុំរំលងច្បាប់ ១នេះឱ្យសោះ
Tror Sopheap
October 11 2024
6 views

#ចិត្តសាស្ត្រ

លោក Carrier បញ្ជាក់ថា៖ ក្បួន ៣បន្តកន្ទុយគ្នា កុំឱ្យកើតវិបត្តិទុក្ខព្រួយ
Tror Sopheap
October 10 2024
31 views

#ចិត្តសាស្ត្រ

សម្តេច ដាឡៃឡាម៉ា នេះជាការគិត ៣យ៉ាងធ្វើឱ្យផ្លូវចិត្តរបស់អ្នករីករាយ
Tror Sopheap
October 10 2024
27 views

#ចិត្តសាស្ត្រ

លោកតា ១០៦ឆ្នាំ បានបង្ហើនគន្លឹះ ១ចំនួនឱ្យអ្នករស់នៅឲ្យបានយូរ និងមានសុភមង្គលផ្លូវចិត្ត
Tror Sopheap
October 10 2024
92 views

#ចិត្តសាស្ត្រ

ទម្លាប់ ១នេះ ធ្វើឱ្យជីវិតរបស់រស់អ្នកក្នុងលទ្ធផល ហើយចិត្តរឹងមាំ
Tror Sopheap
October 9 2024
116 views

#ចិត្តសាស្ត្រ

ជួបបញ្ហាច្រើន អ្នកក៏គ្មានបញ្ហាអ្វីដែរ ពេលអ្នកមកធ្វើរឿង ៣នេះ ពង្រឹងចិត្តឱ្យតាន់
Tror Sopheap
October 9 2024
110 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
202 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
191 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
170 views

#ចិត្តសាស្ត្រ

សិស្សៗ ចង់ឱ្យខួរក្បាលចង់ចាំមេរៀនបានល្អ គួរញ៉ាំអាហារទាំង ៤នេះ
Tror Sopheap
October 8 2024
160 views

#កីឡា

ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
Tror Sopheap
October 6 2024
156 views

#ចិត្តសាស្ត្រ

ក្បួនបង្វឹកខួរក្បាលឱ្យចេះរីករាយក្នុងគ្រាលំបាក ឱ្យចិត្តរឹងមាំ
Tror Sopheap
October 8 2024
147 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 11 2024
បើអ្នកចង់សម្រេចគោលដៅ ដាច់ខាតអ្នកកុំរំលងច្បាប់ ១នេះឱ្យសោះ
#ចិត្តសាស្ត្រOctober 10 2024
លោក Carrier បញ្ជាក់ថា៖ ក្បួន ៣បន្តកន្ទុយគ្នា កុំឱ្យកើតវិបត្តិទុក្ខព្រួយ
#ចិត្តសាស្ត្រOctober 10 2024
សម្តេច ដាឡៃឡាម៉ា នេះជាការគិត ៣យ៉ាងធ្វើឱ្យផ្លូវចិត្តរបស់អ្នករីករាយ
#អត្ថបទ PROctober 10 2024
DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
#ចិត្តសាស្ត្រOctober 10 2024
លោកតា ១០៦ឆ្នាំ បានបង្ហើនគន្លឹះ ១ចំនួនឱ្យអ្នករស់នៅឲ្យបានយូរ និងមានសុភមង្គលផ្លូវចិត្ត
#ចិត្តសាស្ត្រOctober 9 2024
ទម្លាប់ ១នេះ ធ្វើឱ្យជីវិតរបស់រស់អ្នកក្នុងលទ្ធផល ហើយចិត្តរឹងមាំ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia