ចិត្តសាស្ត្រ
ជួបបញ្ហាច្រើន អ្នកក៏គ្មានបញ្ហាអ្វីដែរ ពេលអ្នកមកធ្វើរឿង ៣នេះ ពង្រឹងចិត្តឱ្យតាន់
Tror Sopheap
October 9 2024
110 views

កុំខ្លាចបញ្ហាពេក ពេលចួបបញ្ហាព្យាយាមដោះស្រាយវាទៅ! បញ្ហានេះ វាកើតឡើងជាប្រចាំថ្ងៃ តាំងពីអ្នកដេករហូតយប់ ហើយវាបន្តដល់ស្អែកថែមទៀត។ បើអ្នកគ្មានវិធីដោះស្រាយបញ្ហាផ្លូវចិត្តហើយចិត្តខ្សោយនោះ បញ្ហានឹងផ្តួលជីវិតរបស់អ្នកតែម្តង។ ដូចនេះ យើងមានវិធី ៣ សំលៀងចិត្តរបស់អ្នកឱ្យតាន់។

១. សម្រួលផ្លូវដង្ហើមមួយៗ ឱ្យចិត្តធូរពីបញ្ហា៖ ការហាត់ពត់ទម្លាប់ធ្វើសមាធិតាមរយៈការដកដង្ហើមមួយៗ វែងៗ ដោយមានសតិដឹងតាមខ្យល់ដងង្ហើមនោះ វាធ្វើឱ្យចិត្តយើងទម្លាក់បញ្ហាចេញពីចិត្ត។ តាមព្រះពុទ្ធការធ្វើសមាធិនេះ ជួយឱ្យចិត្តត្រជាក់ ចិត្តស្ងប់។ សមាធិមិនត្រឹមតែជួយបន្ធូរអារម្មណ៍តានតឹងទេ វាជួយឱ្យស្ថានភាពផ្លូវចិត្តឱ្យរីករាយ ឱ្យតាន់ជាងមុនផងដែរ។ តាមរយៈការសិក្សាមួយចំនួនបានបង្ហាញថា ការធ្វើសមាធិតាមការដកដង្ហើមនេះ ជួយបង្កើននូវកម្លាំងចិត្តជម្នះលើបញ្ហាក្នុងជីវិតប្រចាំថ្ងៃ។

២. បណ្តុះភាពរីករាយដោយការគិតវិជ្ជមាន៖ គ្រាន់តែអ្នកណាត់ជួបជាមួយមិត្តស្និតស្នាលដែលជាមិត្តគិតវិជ្ជមានហើយមានទម្លាប់វិជ្ជមាននោះ វាធ្វើឱ្យចិត្តអ្នកឆ្លងភាពរីករាយដូចគ្នា។ ការគិតវិជ្ជមាន វាធ្វើឱ្យចិត្តអ្នករីករាយក្នុងបញ្ហា ដូចជាបើអ្នកមានបញ្ហាក្នុងការរកស៊ី បើអ្នកអង្គុយពិបាកចិត្ត វាគ្មានបានផលអ្វីទេ ប៉ុន្តែបើគិតវិជ្ជមានទៅអានសៀវភៅ និងនិយាយជាមួយបុគ្គលឆ្នើម ឬស្តាប់បុគ្គលរកស៊ី អ្នកនឹងមានគំនិតរកស៊ីទៅដោះបញ្ហាមិនខានទេ។ នេះជាការគិតវិជ្ជមានបណ្តុះភាពវិជ្ជមានធ្វើឱ្យចិត្តរបស់អ្នកនឹងឈ្នះលើបញ្ហាមិនខានទេ។ សូម្បីតែតារាចម្រៀង Selena-Gomez បានបង្កើតទម្លាប់ចាប់ផ្តើមថ្ងៃថ្មីជាមួយផ្នត់គំនិតវិជ្ជមាន ដើម្បីឱ្យអារម្មណ៍ស្រស់ស្រាយ រីករាយ ពេញដោយក្តីសង្ឃឹម ហើយបែបនេះយូរៗទៅ វាបានជួយឱ្យផ្នត់គំនិតនិងភាពអវិជ្ជមានបាត់បន្តិចម្តងៗ។ ជារៀងរាល់ព្រឹក គាត់តែងចែករំលែកផ្នត់គំនិតវិជ្ជមាននៅលើ Instagram របស់គាត់។

៣. ប្រើកាយនាំចិត្ត៖ នៅក្នុងសៀវភៅមេដែករបស់លោកគ្រូ សំ កុសល បាននិយាយថា"ចិត្តនាំកាយ កាយនាំចិត្ត"។ ដែលមានន័យថាបើចិត្តមិនសប្បាយ កាយត្រូវបញ្ចេញសកម្មភាពឱ្យខ្លាំង នាំខ្លួនឯងធ្វើរឿងសប្បាយៗ ញ៉ាំរបស់ឆ្ងាញ់ ជួបមនុស្សដែលយើងស្រឡាញ់ ធ្វើរឿងដែលយើងចូលចិត្ត ធ្វើខ្លួនឱ្យរវល់ នោះអ្នកនឹងគ្មានពេលនឹកឃើញរឿងសោកសៅទៀតទេ។ រីឯ ចិត្តនាំកាយវិញ បើកាយយើងឈឺ ត្រូវបញ្ជាចិត្តឱ្យលើកទឹកចិត្តខ្លួនឯង និយាយរឿងវិជ្ជមានប្រាប់ខ្លួនឯងឱ្យច្រើន។ ឧទាហរណ៍ថា អ្នកកំពុងឈឺ ត្រូវប្រាប់ខ្លួនឯងថាមិនអីទេ គេងបន្តិច ញ៉ាំថ្នាំ ហាត់ប្រាណបន្តិច ជាវិញហើយ ប្រាប់ខ្លួនឯងថាអ្នកជាមនុស្សពូកែ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2201

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រើគោលការណ៍ ២នេះ រំដោះបញ្ហាសម្ពាធចេញពីចិត្តឱ្យអ្នកធ្វើការរីករាយ
Tror Sopheap
October 11 2024
4 views

#ចិត្តសាស្ត្រ

អ្នកគួររស់នៅតាមសំឡេង ១នេះចេញពីក្នុងខ្លួន ទើបជីវិតរបស់អ្នកមានក្តីសុខ
Tror Sopheap
October 11 2024
35 views

#ចិត្តសាស្ត្រ

បើអ្នកចង់សម្រេចគោលដៅ ដាច់ខាតអ្នកកុំរំលងច្បាប់ ១នេះឱ្យសោះ
Tror Sopheap
October 11 2024
7 views

#ចិត្តសាស្ត្រ

លោក Carrier បញ្ជាក់ថា៖ ក្បួន ៣បន្តកន្ទុយគ្នា កុំឱ្យកើតវិបត្តិទុក្ខព្រួយ
Tror Sopheap
October 10 2024
104 views

#ចិត្តសាស្ត្រ

សម្តេច ដាឡៃឡាម៉ា នេះជាការគិត ៣យ៉ាងធ្វើឱ្យផ្លូវចិត្តរបស់អ្នករីករាយ
Tror Sopheap
October 10 2024
104 views

#ចិត្តសាស្ត្រ

លោកតា ១០៦ឆ្នាំ បានបង្ហើនគន្លឹះ ១ចំនួនឱ្យអ្នករស់នៅឲ្យបានយូរ និងមានសុភមង្គលផ្លូវចិត្ត
Tror Sopheap
October 10 2024
103 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
202 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
195 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
170 views

#ចិត្តសាស្ត្រ

សិស្សៗ ចង់ឱ្យខួរក្បាលចង់ចាំមេរៀនបានល្អ គួរញ៉ាំអាហារទាំង ៤នេះ
Tror Sopheap
October 8 2024
160 views

#កីឡា

ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
Tror Sopheap
October 6 2024
157 views

#ចិត្តសាស្ត្រ

ក្បួនបង្វឹកខួរក្បាលឱ្យចេះរីករាយក្នុងគ្រាលំបាក ឱ្យចិត្តរឹងមាំ
Tror Sopheap
October 8 2024
148 views
អត្ថបទថ្មីៗ
#ជំងឺOctober 11 2024
បុរសត្រូវតែសង្កេត! ទាំងនេះ ជារោគសញ្ញានៃជំងឺប្រពេញប្រូស្តាតរីកធំ ទុកយូរអាចប៉ះពាល់ដល់ប្លោកនោម និងតម្រងនោម
#ចិត្តសាស្ត្រOctober 11 2024
ប្រើគោលការណ៍ ២នេះ រំដោះបញ្ហាសម្ពាធចេញពីចិត្តឱ្យអ្នកធ្វើការរីករាយ
#ចិត្តសាស្ត្រOctober 11 2024
អ្នកគួររស់នៅតាមសំឡេង ១នេះចេញពីក្នុងខ្លួន ទើបជីវិតរបស់អ្នកមានក្តីសុខ
#ចិត្តសាស្ត្រOctober 11 2024
បើអ្នកចង់សម្រេចគោលដៅ ដាច់ខាតអ្នកកុំរំលងច្បាប់ ១នេះឱ្យសោះ
#ចិត្តសាស្ត្រOctober 10 2024
លោក Carrier បញ្ជាក់ថា៖ ក្បួន ៣បន្តកន្ទុយគ្នា កុំឱ្យកើតវិបត្តិទុក្ខព្រួយ
#ចិត្តសាស្ត្រOctober 10 2024
សម្តេច ដាឡៃឡាម៉ា នេះជាការគិត ៣យ៉ាងធ្វើឱ្យផ្លូវចិត្តរបស់អ្នករីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia