ចិត្តសាស្ត្រ
សិស្សៗ ចង់ឱ្យខួរក្បាលចង់ចាំមេរៀនបានល្អ គួរញ៉ាំអាហារទាំង ៤នេះ
Tror Sopheap
October 8 2024
98 views

បើនិយាយអំពីការសិក្សា យើងតែងតែផ្តោតលើការស្វែងរកកន្លែងសិក្សាឱ្យល្អ បង្កើតផែនការ និងការគ្រប់គ្រងពេលវេលាឱ្យមានប្រសិទ្ធភាព។ ប៉ុន្តែមានកត្តាសំខាន់មួយដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការសិក្សារបស់អ្នកនោះគឺរបបអាហា។ ពេលសិស្សហូបអាហារទាំងនេះ វាពិតជាមានឥទ្ធិពលលើមុខងារខួរក្បាលក្នុងការចងចាំមេរៀនបានល្អ។

១. ផ្លែប៊ឺរី៖ ការហូបផ្លែប៊ឺរីជួយផ្តល់ថាមពលដល់ខួរក្បាលហើយពង្រឹងមុខងារនៃការយល់ដឹង វាធ្វើឱ្យខួរក្បាលរបស់សិស្សគិតបានល្អ។ ជាពិសេសវាល្អសម្រាប់សុខភាពភ្នែក សាច់ដុំ សុខភាពខួរក្បាលក្នុងពង្រឹងកោសិកាដក់ប្រព័ន្ធខួរក្បាលឱ្យគិតបានល្អ។ ព្រោះផ្លែប៊ឺរីមានសារជាតិ Flavonoids ជាក្រុមសារធាតុ phytonutrients ជួយឱ្យសុខភាពខួរក្បាលប្រសើរឡើងហើយកាត់បន្ថយការខ្សោយនៃមុខងារយល់ដឹងរបស់ខួរក្បាលយ៉ាងល្អ។

២. គ្រាប់សណ្ដែកប៉ូវខួរក្បាល៖ គ្រាប់សណ្ដែកជាអាហារសម្រាប់អ្នកអាយុវែងហូបជាប្រចាំថ្ងៃដើម្បីឱ្យមានបានចងចាំខ្ពស់មិនងាយភ្លេចនោះទេ។ សម្រាប់សិស្សហូបគ្រាប់សណ្តែក និងទឹកសណ្តែក ពិតជាជួយដល់ប្រព័ន្ធភាពស៊ាំនិងខួរក្បាលខ្លាំងណាស់។ គ្រាប់សណ្ដែកវាសម្បូរទៅដោយប្រូតេអ៊ីន ជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែដូចជា ម៉ាញេស្យូម និងជាតិដែកដើម្បីការពារជំងឺភ្លេចយ៉ាងល្អបំផុត។

៣. ត្រីខ្លាញ់៖ ត្រីខ្លាញ់ជាប្រភពសម្បូរនៃអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងកម្រិតទាបនៃសារធាតុបេតាអាមីឡូអ៊ីដក្នុងឈាម បង្ការកុំឱ្យខួរក្បាលងាយកើតជំងឺភ្លេចភ្លាំងសម្រាប់សិស្ស។ ការទទួលទានសាច់ត្រីដែលសម្បូរខ្លាញ់ល្អដូចជា ត្រីសាម៉ុន ធូណា ឬសាឌីន ... វាល្អដល់ការបង្ការកុំឱ្យឆ្លងមេរោគក្នុងប្រព័ន្ធប្រសាទរបស់ខួរក្បាល។

៤. កាហ្វេ៖ កាហ្វេមានសារធាតុS-Adenosyl Methionine វាត្រូវបានគេប្រើនៅក្នុងប្រតិកម្មគីមីដើម្បីបង្កើត និងបំបែកសមាសធាតុសំខាន់ៗ ដូចជា ប្រូតេអ៊ីន ខ្លាញ់ និងអរម៉ូន វាអាចមានប្រយោជន៍សម្រាប់ការបង្កើនប្រសិទ្ធភាព ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តមួយចំនួន និងកាត់បន្ថយការថយចុះមុខងារខួរក្បាលដែលឃើញចំពោះអ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត។ សម្រាប់សិស្សចង់ឱ្យខួរក្បាលស្វាងនិងគិតស្រលះខួរក្បាល ការផឹកកាហ្វេជារឿងល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2194

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ក្បួនបង្វឹកខួរក្បាលឱ្យចេះរីករាយក្នុងគ្រាលំបាក ឱ្យចិត្តរឹងមាំ
Tror Sopheap
October 8 2024
61 views

#ចិត្តសាស្ត្រ

សិស្សៗ ចង់ឱ្យខួរក្បាលចង់ចាំមេរៀនបានល្អ គួរញ៉ាំអាហារទាំង ៤នេះ
Tror Sopheap
October 8 2024
98 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីកស្រស់បំព្រង អ្នកត្រូវរឿងទាំង៥ ដើម្បីពង្រឹងផ្លូវចិត្តឱ្យតាន់
Tror Sopheap
October 7 2024
102 views

#ចិត្តសាស្ត្រ

ឈឺក្បាលនឹងជីវិត? គ្រាន់អ្នកយល់ដឹងការគិតបែបនេះ ជីវិតអ្នកលែងជាប់គាំង លែងបាក់ទឹកចិត្ត
Tror Sopheap
October 7 2024
106 views

#ចិត្តសាស្ត្រ

ទម្លាប់គិត ២បែបនេះ ជួយអ្នកបន្ធូរអារម្មណ៍ចេញពីស្រ្តេស ភាពតានតឹង និងការបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
137 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
152 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
190 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
168 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
152 views

#ចិត្តសាស្ត្រ

ទម្លាប់គិត ២បែបនេះ ជួយអ្នកបន្ធូរអារម្មណ៍ចេញពីស្រ្តេស ភាពតានតឹង និងការបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
137 views

#កីឡា

ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
Tror Sopheap
October 6 2024
135 views

#ជំងឺ

ទម្លាប់ទាំង ៣នេះ ជួយអ្នកចៀសវាងពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
Tror Sopheap
October 6 2024
117 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia