ចិត្តសាស្ត្រ
ឈឺក្បាលនឹងជីវិត? គ្រាន់អ្នកយល់ដឹងការគិតបែបនេះ ជីវិតអ្នកលែងជាប់គាំង លែងបាក់ទឹកចិត្ត
Tror Sopheap
October 7 2024
115 views

នៅក្នុងស្ថានភាពរបស់អ្នកប្រាប់អំពីអំណាចចំណេះដឹងនិងគំនិតអ្នកគិតបែបណា។ ដូចនេះហើយអ្នកត្រូវធ្វើការពង្រីកការយល់ដឹងរបស់អ្នកដោយការអានសៀវភៅ សុំមតិយោបល់ និងរៀនសូត្រពីនរណាម្នាក់ ការមានទង្វើរបែបនេះសុទ្ធតែជាចំណុចចាប់ផ្តើមដ៏ល្អបំផុត ក្នុងការដឹកនាំាំខ្លួនចេញពីពិភពអំនួតកង្កែបក្នុងអណ្តូងដោយការលាតត្រដាងគំនិតរបស់អ្នកទៅកាន់ពិភពលោកដ៏ធំទូលាយ។ រួចហើយអ្នកនឹងមានអារម្មណ៍អភិវឌ្ឍលើកិច្ចការឬអាជីកម្មរដោយចិត្តចេះតែស្រេកឃ្លានចំណេះដឹងថ្មីៗ កាន់តែច្រើនឡើង។ អ្នកមានចំណេះដឹងច្រើន ជីវិតកម្រជាប់គាំង និងបាក់ទឹកចិត្តណាស់។

តាមលោកតា Charlie Munger ជាអនុប្រធានក្រុមហ៊ុន Berkshire Hathaway មានអាយុ៩៩ឆ្នាំ បាននិយាយថា នៅក្នុងជីវិតការងារនិងការរកស៊ី អ្នកនឹងជាប់គាំងពេញមួយជីវិតបើមិនធ្វើខ្លួនជាសិស្សទេនោះ។ ព្រោះអ្នកគ្មានការរៀនសូត្រក៏គ្មានការរីកចម្រើនធំដែរ។ រាល់ការរីកចម្រើនទាំងអស់ផ្តើមពីគំនិតជាមុនសិន។ មានមនុស្សភាគច្រើនមិនអាចបោះជំហានទៅបានឆ្ងាយ ពួកគេពឹងផ្អែកត្រឹមតែដឹងក្នុងជីវិតរស់ពីមួយថ្ងៃទៅមួយតែប៉ុណ្ណោះ។ ពេលអ្នកដាក់ខ្លួនធ្វើជាសិស្សពេញមួយជីវិត អ្នកនឹងចាក់ចេញពីតំបន់ដ៏តូចចង្អៀតនេះ(ភាពល្ងង់ខ្លៅ)។ ខ្ញុំដឹកនាំក្រុមហ៊ុនរីកចម្រើនមិនមែនខ្ញុំពូកែពីកំណើតទេ គឺខ្ញុំអានសៀវភៅ និងរៀនពីអ្វីៗ គ្រប់យ៉ាងជុំវិញខ្លួនរបស់ខ្ញុំ។ នេះជាគន្លឹះក្នុងការពង្រីកសមត្ថភាពឱ្យខ្លាំងជាងបញ្ហា ទើបអាជីកម្មឬមួយជីវិតយើងអាចដំណើរលូតលាស់ទៅមុខបានល្អ។ តាមលោក Leonardo Da Vinci ជាអ្នកប្រាជ្ញាបានពោលថា ការរៀនសូត្រមិនដែលធ្វើឱ្យខួរក្បាលរបស់យើងអស់កម្លាំងនោះទេ។

វិធីដាក់ខ្លួនដើម្បីឈានដល់កម្រិតកំពូលគឺការធ្វើខ្លួនជាសិស្សគ្រប់ពេលវេលាដើម្បីសំលៀងខួរក្បាលឱ្យមុតស្រួច។ បើអ្នកខ្វះការរៀនសូត្រក្នុងការធ្វើដំណើរជីវិតនោះច្បាស់ជាភាពអំនួតចូលមកជំនួយការដាក់ខ្លួនហើយអ្នកអាចធ្វើរឿងខ្វាក់ភ្នែកអត់ដឹងខ្លួនផងដែរ។ កុំឱ្យមានគ្រោះថ្នាក់លើស្នាដៃ ការធ្វើអាជីវកម្ម និងការងាររបស់អ្នក ចូលអ្នកធ្វើខ្លួនតាមលោក Ryan Holiday ជាសហគ្រិនឆ្នើមលើកឡើងថា មូលហេតុក្មេងអាចរៀនសូត្រចេះបានលឿន ពួកគេធ្វើជាកូនសិស្សមិនប្រកាន់ខ្លួន ឬតាំងខ្លួនជាអ្នកចេះដឹងនោះទេ។ គេធ្វើឱ្យគ្រូមានអំណាចលើខ្លួន ហើយគេមិនដែលគិតថា ខ្លួនចេះជាងគ្រូឬមិនហ៊ានគិតថែមទៀត។ បន្ទាប់មកគ្រូនឹងបង្ហាញថ្វីដៃឱ្យសិស្សរីកចម្រើន។ ប៉ុន្តែបើអ្នកមិនធ្វើតាមរបៀបនេះទេ គ្រូក៏មិនទុកអ្នកបន្តទៀតដែរ។ ចូរធ្វើជាសិស្សដាក់ខ្លួនដាក់កាយមិនខ្វះគ្រូបង្ហាញខ្លួនចេញមកនោះទេ។ ពេលអ្នករបៀបនេះ អ្នកផ្លាស់ប្តូរពីសិស្សទៅជាអ្នកអនុវត្ត។ ទើបជីវិតរបស់អ្នករឹងមាំ ហើយបន្តលូតលាស់ទៅមុខ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
196 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
294 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
623 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
329 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
777 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia