ចិត្តសាស្ត្រ
លោកតា ១០៦ឆ្នាំ បានបង្ហើនគន្លឹះ ១ចំនួនឱ្យអ្នករស់នៅឲ្យបានយូរ និងមានសុភមង្គលផ្លូវចិត្ត
Tror Sopheap
October 10 2024
92 views

លោកតា Gordon Ewers មានអាយុ ​១០៦​ឆ្នាំ ហើយគាត់មាន​ជីវភាពរាង​ធូរធារដែរ។ ហើយគាត់នឹងប្រាប់ពីក្បួនឱ្យលោកអ្នករស់នៅមានសុខភាពល្អ សប្បាយចិត្ត និងអារម្មណ៍ជាបុគ្គលមានសុភង្គលផ្លូវចិត្ត។ លោកតា Ewers ត្រូវបានលើកឡើងថា ការរស់នៅដោយភាពមុតស្រួលជាស្នៀតបន្តជីវិតមនុស្សឱ្យមានអាយុវែង។ អ្វីដែលគាត់ធ្វើពេញមួយជីវិតមកនេះ ចាប់តាំងពីឆ្នាំ ១៩១៦ គាត់បានផ្តល់ដំបូន្មានថា ភាពមុតស្រួចនេះជាការរស់នៅដោយសុទិដ្ឋិនិយម ដកដង្ហើមបានទៀងទាត់ គិតវិជ្ជមានក្នុងគ្រាលំបាក ហើយបន្តរស់ក្នុងក្តីសង្ឃឹម"។

នេះជាការបញ្ជាក់ប្រាប់លោកអ្នកថា បើអ្នករស់នៅគ្មានផ្លូវចិត្តរីករាយជាមួយជីវិតរបស់ខ្លួនទេ អ្នកនឹងមានហានិភ័យគឺអាយុខ្លី។ មានខ្លះរងសម្ពាធផ្លូវចិត្តរហូតគិតខ្លី និងជួបបញ្ហាកើតឡើងព្រមៗ គ្នាក្នុងពេលតែមួយ ធ្វើឱ្យមនុស្សដួលដោយអត់ខ្លួនទេ។ បើអ្នកចង់ជម្នះគ្រាលំបាកបែបនេះ អ្នកត្រូវតែរៀនគិតតាមលោកតា  Ewers គឺថា គិតវិជ្ជមានជាថ្នាំផ្តល់ថាមពលផ្លូវចិត្តក្នុងគ្រាលំបាក។ ដូចជាករណីមួយថា ពេលអ្នកប្រឡងធ្លាក់ បើអ្នកគិតអវិជ្ជមានថា ខ្លួនធ្វើមិនបានល្អ និងគ្មានកំណើតដូចជាកូនគេ... ការគិតបែបនេះ វាគ្រាន់តែធ្វើឱ្យចិត្តរបស់អ្នកទន់ខ្សោយតែប៉ុណ្ណោះ។

ផ្ទុយមកវិញមក បើអ្នកគិតវិជ្ជមានថា ការប្រឡងធ្លាក់ជាបទពិសោធន៍ ឱ្យអ្នកចាប់ផ្តើមជាថ្មី។ អ្នកអាចរៀនត ឬរើសជំនាញណាមួយដើម្បីបន្តមុខ មិនមែនចំណាយពេលអង្គុយបាក់ទឹកចិត្តនោះទេ។ មានរឿងមួយទៀត ឱ្យលោកតារស់នៅបានយូរព្រោះតែគាត់មានលុយសម្រាប់ចិញ្ចឹមជីវិត។ លោកតា Ewers ធ្លាប់ជួបបញ្ហាលុយកាក់នៅឆ្នាំ១៩៣៣ វាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាកប្បកិរិយារហូតគាត់បញ្ហាផ្លូវចិត្ត។

គាត់បានប្រាប់ថា ខ្ញុំ​នៅ​តែ​ប្រយ័ត្ន​នឹងរឿង​លុយជានិច្ច ហើយខ្ញុំចាយលើអ្វីដែលសំខាន់សម្រាប់ចាយតែប៉ុណ្ណោះ របៀបរស់នៅប្រកបដោយសុវតិ្ថភាព និងចេះសន្សំសំចៃលុយនេះ បានធ្វើឱ្យគាត់និងគ្រួសា រស់នៅមិនខ្វះមុខមិនខ្វះក្រោយពេញមួយជីវិត។ មានរឿងចុងក្រោយមួយទៀតធ្វើឱ្យលោកតាមានអាយុវែងនោះ គឺជីវិតរស់នៅជុំគ្រួសារ។ ការរស់នៅបែបនេះ ធ្វើឱ្យបេះដូងរបស់គាត់រស់ទាំងកក់ក្តៅ មានក្តីស្រឡាញ់ និងមានសុភង្គលក្នុងផ្លូវចិត្ត រស់ដោយមានន័យក្នុងជីវិតរបស់គាត់បំផុត។

សព្វ​ថ្ងៃនេះ គាត់​នៅ​តែ​មាន​ស្មារតី​ល្អ ហើយគាត់​បាន​ច្រៀង​បទ Danny Boy ក្នុង​ពេល​សម្ភាសន៍​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍មួយ ហើយគាត់បាន​និយាយ​លេង​សើច​ថា ខ្ញុំ​សុខ​សប្បាយ​ទេ! សម្រាប់អ្នករស់នៅមានអារម្មណ៍នៅខាងក្នុងខ្លួនជាអ្នកបរាជ័យនោះ គេមិនអាចធ្វើអ្វីបានច្រើនទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2201

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

បើអ្នកចង់សម្រេចគោលដៅ ដាច់ខាតអ្នកកុំរំលងច្បាប់ ១នេះឱ្យសោះ
Tror Sopheap
October 11 2024
6 views

#ចិត្តសាស្ត្រ

លោក Carrier បញ្ជាក់ថា៖ ក្បួន ៣បន្តកន្ទុយគ្នា កុំឱ្យកើតវិបត្តិទុក្ខព្រួយ
Tror Sopheap
October 10 2024
31 views

#ចិត្តសាស្ត្រ

សម្តេច ដាឡៃឡាម៉ា នេះជាការគិត ៣យ៉ាងធ្វើឱ្យផ្លូវចិត្តរបស់អ្នករីករាយ
Tror Sopheap
October 10 2024
27 views

#ចិត្តសាស្ត្រ

លោកតា ១០៦ឆ្នាំ បានបង្ហើនគន្លឹះ ១ចំនួនឱ្យអ្នករស់នៅឲ្យបានយូរ និងមានសុភមង្គលផ្លូវចិត្ត
Tror Sopheap
October 10 2024
92 views

#ចិត្តសាស្ត្រ

ទម្លាប់ ១នេះ ធ្វើឱ្យជីវិតរបស់រស់អ្នកក្នុងលទ្ធផល ហើយចិត្តរឹងមាំ
Tror Sopheap
October 9 2024
116 views

#ចិត្តសាស្ត្រ

ជួបបញ្ហាច្រើន អ្នកក៏គ្មានបញ្ហាអ្វីដែរ ពេលអ្នកមកធ្វើរឿង ៣នេះ ពង្រឹងចិត្តឱ្យតាន់
Tror Sopheap
October 9 2024
110 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
202 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
191 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
170 views

#ចិត្តសាស្ត្រ

សិស្សៗ ចង់ឱ្យខួរក្បាលចង់ចាំមេរៀនបានល្អ គួរញ៉ាំអាហារទាំង ៤នេះ
Tror Sopheap
October 8 2024
160 views

#កីឡា

ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
Tror Sopheap
October 6 2024
156 views

#ចិត្តសាស្ត្រ

ក្បួនបង្វឹកខួរក្បាលឱ្យចេះរីករាយក្នុងគ្រាលំបាក ឱ្យចិត្តរឹងមាំ
Tror Sopheap
October 8 2024
147 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 11 2024
បើអ្នកចង់សម្រេចគោលដៅ ដាច់ខាតអ្នកកុំរំលងច្បាប់ ១នេះឱ្យសោះ
#ចិត្តសាស្ត្រOctober 10 2024
លោក Carrier បញ្ជាក់ថា៖ ក្បួន ៣បន្តកន្ទុយគ្នា កុំឱ្យកើតវិបត្តិទុក្ខព្រួយ
#ចិត្តសាស្ត្រOctober 10 2024
សម្តេច ដាឡៃឡាម៉ា នេះជាការគិត ៣យ៉ាងធ្វើឱ្យផ្លូវចិត្តរបស់អ្នករីករាយ
#អត្ថបទ PROctober 10 2024
DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
#ចិត្តសាស្ត្រOctober 10 2024
លោកតា ១០៦ឆ្នាំ បានបង្ហើនគន្លឹះ ១ចំនួនឱ្យអ្នករស់នៅឲ្យបានយូរ និងមានសុភមង្គលផ្លូវចិត្ត
#ចិត្តសាស្ត្រOctober 9 2024
ទម្លាប់ ១នេះ ធ្វើឱ្យជីវិតរបស់រស់អ្នកក្នុងលទ្ធផល ហើយចិត្តរឹងមាំ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia